យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា GAC-Toyota bZ3X ដែលជារថយន្តអគ្គិសនីស៊េរីថ្មី រត់បាន 620km នឹងបង្ហាញវត្តមានប្រទេសចិនថ្ងៃទី 3 ខែមិនាខាងមុខនេះ ជាមួយនិងជម្រើស 430 Air+, 520 Pro+ និង 620 Max។ រថយន្តនេះត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់មុនកាលពីធ្នូជាមួយនិងតម្លៃចាប់ពី 100,000 យ៉ន់ ទៅតម្លៃ 200,000 យ៉ន់ ដែលប្រហាក់ប្រហែលតម្លៃ 13,800 ដុល្លារ ទៅតម្លៃ 27,500 ដុល្លារ។
ជាមួយនិងវត្តមានរបស់រថយន្តអគ្គិសនី Toyota bZ3X EV នេះ អតិថិជនអាចធ្វើការជ្រើសរើសពណ៌បានចំនួន 7 ពណ៌ ដែលក្នុងនោះមានពណ៌សចំនួនពីរផ្សេងគ្នា, ពណ៌ប្រផេះ, ពណ៌ទឹកប្រាក់, ពណ៌ខ្មៅ, ពណ៌ផ្កាឈូក និងពណ៌មាស។ នៅក្នុងនាមជាម៉ូដែល Compact SUV រថយន្តអគ្គិសនី GAC-Toyota bZ3X នឹងមានទំហំ 4600/1875/1645mm និងមានគម្លាតកង់មុខក្រោយ 2765mm។
រថយន្តនេះដំណើរការនៅលើប្រព័ន្ធបើកបរ Momenta 5.0 (ADAS) គាំទ្រដោយបន្ទះឈីប NVIDIA DRIVE AGX Orin X និងមានការប្រើប្រាស់នូវសិនស័រ 27 ដែលរួមមានទាំងកាមេរ៉ាចំនួន 11 គ្រាប់។ ជាមួយគ្នានេះ ក៏នូវមានការតម្លើងនូវ Ultrasonic Radars ចំនួន 12 គ្រាប់ ហើយនិងមាន Three Millimeter-Wave Radars និង Lidar។ ជាមួយនិងប្រព័ន្ធ ADAS នេះ គឺមិនមានការទ្រទ្រង់នូវផែនទី និងផ្នែកសំខាន់ៗចំនួន 25 ផងដែរ។ ផ្នែកទាំងនោះមានដូចជា Pre-Collision System, Blind Spot Monitoring, Remote Parking, ប្រព័ន្ធ Emergency Driving Stop System, Traffic Light Assist, Lane Departure Assist និង Lane Change Assist។
នៅលើរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Toyota bZ3X EV គឺមានការប្រើប្រាស់នូវម៉ូទ័រ មានលេខម៉ូដែល TZ175XSAY501 មានកម្លាំង 150kW ស្មើរនិង 201 សេះ។ សម្រាប់ថាមពលអាគុយ Lithium Iron Phosphate វិញ គឺមាន 3 ជម្រើស គឺមានទំហំចាប់ពី50.03kWh, 58kWh និង 67.9kWh ដែលរត់បានចម្ងាយផ្លូវស្តង់ដារ CLTC cruising range បានចាប់ពី 430km, 520 km និង 610km ហើយនិងអាចសាកបញ្ចូលភ្លើងតាមរយៈបច្ចេកវិទ្យាសាក fast charging ថែមទៀតផង។ សម្រាប់ការសាក 30% ទៅ 80% គឺប្រើពេលត្រឹម 24 នាទីប៉ុណ្ណោះ។
ក្រឡេកទៅមើលផ្នែកខាងក្នុងនេះវិញ គឹមានការឌីស្សាញចេញជាមួយនិងជម្រើសពណ៌ 3 ពណ៌ ដែលមាន ពណ័ Beige, Black និង Orange។ នៅក្នុងរថយន្តនេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 8.8-អ៊ីង LCD instrument panel និងអេក្រង់ទីពីរមានទំហំ 14.6-អ៊ីង នៅចំកណ្តាល និងមានការគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 ហើយនិងទ្រទ្រង់ការបញ្ជាដោយសម្លេង និង OTA updates ផងដែរ។
នៅក្នុងនោះក៏មានការបំពាក់នូវអំពូល Ambient Lights ចំនួន 32 ពណ៌, ពងសុវត្ថិភាពចំនួន 7 និងឧបាល័រ Yamaha ចំនួន 11 គ្រាប់ ហើយនិងមានបច្ចេកវិទ្យាសាកឥតខ្សែរសម្រាប់ស្មាតហ្វូម រួមជាមួយនិង Panoramic Sunroof និងកញ្ចក់មើលក្រោយដែលអាចបត់បានថែមទៀតផង។
សូមជំរាបថា កាលពីឆ្នាំ 2024 កន្លងទៅនេះ GAC-Toyota បានលក់រថយន្តរបស់ខ្លួនបានចំនួន 770,100 គ្រឿងដែលមានការធ្លាក់ចុះ 14.5% ប្រៀបធៀបជាមួយនិងឆ្នាំ 2023 ក្រុមហ៊ុននេះលក់បាន 901,000 គ្រឿង។ សម្រាប់វត្តមានរបស់ម៉ូដែលថ្មីដែលមាន smart plug-in hybrid នេះ នឹងធ្វើអោយការលក់មានចំនួនកើនឡើង 48%។ ជាមួយនិងឆ្នាំ 2025 ក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញចេញនូវម៉ូដែល bZ3X ហើយនិង bZ7 all-electric sedan ដើម្បីជុំរុញការលក់នៅលើទីផ្សារប្រទេសចិនផងដែរ។