no-alternative title
no-alternative title
no-alternative title
no-alternative title

លេចធ្លាយរូបភាព Find N5 បង្ហាញពីអេក្រង់ និងមានការកែប្រែទៅលើម៉ូឌុលកាមេរ៉ា

តាមការទម្លាយព័ត៌មានមុននេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Oppo Find N5 នឹងមានការប្រកាសចេញនៅលើទីផ្សារ ប្រទេសចិននាខែកុម្ភៈខាងមុខនេះហើយ។ ស្របពេលជាមួយគ្នានេះ ការទម្លាយរបស់ក្រុមហ៊ុននេះ ក៏មានការបង្ហាញពីគំនិតថ្មីទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូនថ្មីនេះដែរ។ នៅពេលនេះមានការបញ្ចេញនូវរូបភាពថ្មីរបស់ស្មាតហ្វូននៅបណ្តាញ Weibo ថែមទៀតហើយ ដោយបញ្ជាក់ពីការអេក្រង់ និងមានការកែប្រែទៅលើម៉ូឌុលកាមេរ៉ាផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មើលទៅលើរូបភាពខាងលើនេះអាចនិយាយបថា Oppo Find N5 អាចនឹងមានកម្រាស់ប្រហែល 9.2mm។ មុននេះ ក្រុមហ៊ុននេះ ធ្លាប់បញ្ជាក់ថា ស្មាតហ្វូននេះ គឺជាស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងជាងគេបំផុតនៅលើពិភពលោកថែមទៀតផង។ជាមួយគ្នានេះក៏មានការបង្ហាញថា ម៉ូឌុលកាមេរ៉ានៅលើស្មាតហ្វូននេះ ក៏មិនសូវប៉ោងដូចមុនផងដែរ។

 

នៅលើផ្នែកខាងឆ្វេង នៃស្មាតហ្វូននេះ គឺមានប៊ូតុង Alert Slider ខណៈដែលខាងស្តាំមានប៊ូតុងសម្លេង និងប៊ូតុងបិទបើក ដែលមានការគាំទ្រដោយ សិនស័រ Fingerprint។ ស្មាតហ្វូននេះមានអេក្រង់រាបស្មើរប្រភេទ OLED panel ហើយនិងមានឧបាល័រពីរគ្រាប់នៅខាងលើ និងនៅខាងក្រោម។ ជាមួយគ្នានេះក៏មានរន្ធ microphone នៅខាងក្រោមជាមួយឧករណ៌ speaker និងរន្ធ USB-C port ផងដែរ។

សូមជំរាបថា រូបភាពស្មាតហ្វូន OPPO Find N5 នេះ គឺមានការចែកចាយដោយ automotive influencer ដែលមានឈ្មោះថា Chen Zhen ដែលមានអ្នកតាមដានចំនួនច្រើនដល់ទៅ 9.638 លាននាក់។ Zhen ធ្លាប់រកបានប្រាក់ 5 លានយ៉ន់ ទៅលើការទម្លាយព័ត៌មានរថយន្ត មុនការសម្ពោធជាផ្លូវការណ៌។ នៅពេលនេះ លោកបានលុបរូបភាពដែលបង្ហោះនេះហើយ។ សម្រាប់រូបដែលបង្ហាញខាងលើនេះ គឺបានយកចេញពីអ្នកប្លុកមួយចំនួនដែលបានផ្តល់អោយ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ប្រភពនោះទេ។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍