ប៉ុន្មានថ្ងៃមុននេះ រូបភាពផ្លូវការរបស់ Zeekr 007 GT wagon ដែលជារថយន្តស៊េរីថ្មីត្រៀមបង្ហាញវត្តមាននៅទីផ្សារអឺរ៉ុបត្រូវបានគេបង្ហាញចេញមក ហើយនៅពេលនោះ រថយន្តស៊េរីថ្មីនេះ ត្រូវបានប្រភពរបាយការណ៍បញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទីពីរនៃឆ្នាំ 2025 នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា Zeekr 007 GT wagon មិនត្រឹមតែចេញលក់នៅក្នុងប្រទេសចិនក្នុងអំឡុងត្រីមាសទី 2 ប៉ុណ្ណោះទេ ប៉ុន្តែ រថយន្តស៊េរីថ្មីនេះក៏មានវត្តមាននៅក្នុងទ្វីបអឺរ៉ុបផងដែរ ដោយត្រូវបានគេហៅថា Zeekr 7 GT។
ម៉ាកយីហោរថយន្ត Zeekr គឺមានលក់រួចហើយនៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលរួមមានដូចជា ប្រភេទហូឡង់ ណ័រវ៉េ និងស៊ុយអែត។ Zeekr 007 GT Wagon ត្រូវបានគេស្គាល់ថាជាម៉ូដែលថ្មីដែលកម្លាយចេញពីម៉ូដែល Zeekr 007 Sedan ស៊េរីឆ្នាំ 2025 ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីអំឡុងខែសីហា ឆ្នាំ 2024។ ហើយសម្រាប់ម៉ូដែលថ្មី 007 GT Wagon ក៏ត្រូវបានគេដឹងថា អាចនឹងរក្សាលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នានឹង Zeekr 007 Sedan ដែរ។
Zeekr 007 Sedan ដែលចេញនៅឆ្នាំមុន គាំទ្រនូវបច្ចេកវិទ្យាថ្ម Golden Brick battery ជំនាន់ទីពីររបស់ Zeekr ផ្ទាល់ ដែលវាត្រូវបានក្រុមហ៊ុនអភវិឌ្ឍន៍គម្លាយចេញពីកញ្ចប់ថ្មប្រភេទ lithium iron phosphate battery ដែលមានសមត្ថភាពគាំទ្របច្ចេកវិទ្យាសាកភ្លើងកម្រិត 5.5C។
Zeekr Golden Brick គឺជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតមួយរបស់ពិភពលោកដែលអាចសាកភ្លើងពី 10% ឡើងទៅ 80% ចាយពេលប្រមាណ 10.5 នាទីប៉ុណ្ណោះ។ សម្រាប់រថយន្តស៊េរីថ្មី Zeekr 007 GT ដែលត្រៀមបង្ហាញវត្តមាននាពេលខាងមុខនេះ អាចនឹងប្រើកញ្ចប់ថ្មប្រភេទ CATL Qilin battery ទំហំ 100kWh។ សម្រាប់ម៉ូដែលដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ សាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 870km។ Zeekr 007 Series ទាំងអស់នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងចូលកម្រិត 800V។ សម្រាប់អនុភាពកំលាំងម៉ូទ័រដែលប្រើនៅលើ Zeekr 007 GT Wagon គឺមានកំលាំង 310kW ដំណើរការនៅលើភ្លៅខាងក្រោយជាមួយកំលាំងរមូល 440Nm។
សម្រាប់ម៉ូដែល 007 GT Wagon ដែលប្រើកញ្ចប់ថ្ម Golden Brick អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 5.1 វិនាទី រីម៉ូដែលប្រើកញ្ចប់ថ្ម CATL Qilin វិញប្រើពេលប្រមាណ 5 វិនាទី។ ហើយសម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរវិញ គឺមានបន្ថែមម៉ូទ័រខាងមុខមួយទៀតដែលមានកំលាំង 165kW និងកំលាំងរមូល 270Nm ដែលអាចជាន់ល្បឿនពីកុងទ័រសូន្យដល់ 100km/h ចាយពេលប្រមាណ 3.6 វិនាទីប៉ុណ្ណោះ។ រថយន្តអគ្គិសនី Sedan ប្រណិតរបស់ Zeekr មួយនេះ មានបណ្តោយ 4,865mm/ ទទឹង 1,900mm/ កំពស់ 1,450mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,928mm។
Zeekr 007 Series គឺមានការតុបតែងផ្នែកខាងក្នុងប្រណិតដែលក្នុងនោះរួមមានអេក្រង់កម្សាន្តប្រភេទ OLED Touchscreen ទំហំ 15-inch, ប្រព័ន្ធបង្ហាញព័ត៌មានលើដំបូលខាងមុខ AR-HUD ទំហំ 35.5-inch រួមនឹងអេក្រង់បង្ហាញព័ត៌មាននៅខាងក្រោយដៃចង្កូតផងដែរ។ រថយន្ត Sedan នេះ មានដំឡើងនូវប្រព័ន្ធបំពងសំឡេងចំនួន 21 គ្រាប់, បច្ចេកវិទ្យា AI Fragrance System និងដំបូលបើក panoramic roof។ Zeekr 007 Series គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ Haohan intelligent driving 2.0 system ដែលមានបញ្ចូលនូវប្រព័ន្ធបើកបរស្វ័យប្រវត្តិថែមទៀតផង។ រថយន្តនេះមានបំពាក់នូវសែនស័រជំនួយក្នុងការបើកបររហូតដល់ទៅជាង 30 គ្រាប់ដែលបញ្ចូលទាំងសែនស័រ LiDAR ដែលធ្វើការជាមួយនឹងមុខងារ Lidar plus visual fusion basis។
បន្ថែមពីនេះវាក៏នឹងគាំទ្រដំណើរដោយបន្ទះឈីប Nvidia Orin X Chips ដែលផ្តល់គាំទ្រនូវប្រព័ន្ធ 508 TOPS computing power ដែលគាំទ្រដល់ប្រព័ន្ធ Smart driving system។ Zeekr 007 Sedan មានតម្លៃខ្ទង់ប្រហែល $28,900 ដល់ $41,250។ ដោយឡែកសម្រាប់ម៉ូដែលថ្មី 007 GT Wagon មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ប៉ុន្តែមានការព្យាករណ៍ថា ម៉ូដែលថ្មីនេះអាចនឹងមានតម្លៃចាប់ពីខ្ទង់ $52,000 ឡើងទៅនៅពេលចេញលក់នៅទីផ្សារអឺរ៉ុប៕