no-alternative title
no-alternative title
no-alternative title
no-alternative title

ទម្ងន់ និងសិនស័រស្កេនក្រយ៉ៅដៃនៅលើ OPPO Find N5 ត្រូវបានទម្លាយចេញហើយ!

Find N5 ដែលជាស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បានត្រៀមបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកុម្ភៈខាងមុខនេះហើយ ដែលម៉ូដែលនេះ នឹងក្លាយជាស្មាតហ្វូនបត់បានស្តើងបំផុតរបស់ពិភពលោក។ ស្មាតហ្វូននេះ មានកម្រាស់ស្តើងជាង 9.2mm ឯណោះ។ យោងតាមអ្នកទម្លាយ Digital Chat Station ដែលបានបង្ហោះនៅលើ Weibo បានអោដឹងថា ស្មាតហ្វូននេះ នៅមិនទាន់ក្លាយជាស្មាតហ្វូនដែលមានទម្ងន់ស្រាលបំផុតនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ស្មាតហ្វូន Vivo X Fold 3 ដែលមានដា់ក់លក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ប្រទេសចិននោះ គឺមានទម្ងន់ត្រឹមតែ 213g ប៉ុណ្ណោះ។ ម៉ូដែលនេះ គឺជាស្មាតហ្វូនដែលស្រាលបំផុតរបស់ពិភពលោកទៅលើស្មាតហ្វូនបត់បាន។ នៅក្នុងការបង្ហោះនៅលើ Weibo នេះ បានបញ្ជាក់ថា ទម្ងន់របស់ស្មាតហ្វូនថ្មីនេះ នៅមិនទាន់អាចយកឈ្នះទៅលើស្មាតហ្វូនបត់បាន  X Fold 3 នោះទេក្នុងនាមជាស្មាតហ្វូនបត់បានស្តើងបំផុតរបស់ពិភពលោកនេះ។

ស្មាតហ្វូនអេក្រង់បត់បាន Find N5 ថ្មីនេះ ត្រូវបានរំពឹងថា នឹងមានថាមពលថ្មទំហំ 5,700mAh ហើយវាអាចនឹងមានទម្ងន់ 239g ។ ប៉ុន្តែជាក់ស្តែងស្មាតហ្វូននេះ មានថាមពលថ្មត្រឹមតែ 4,805mAh ប៉ុណ្ណោះ។ លោក Zhau Yibao ដែលជាអ្នកគ្រប់គ្រងផ្នែកផលិតផល OPPO Find បាននិយាយថា ទម្ងន់របស់ស្មាតហ្វូន Find N5 នេះអាចនឹងមានទម្ងន់ 230g។ ស្មាតហ្វូន OPPO Find N5 នេះនឹងមានបន្ទះឈីប 7-core Snapdragon 8 Elite ហើយមានការក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging ថែមទៀតផង។ 

ស្មាតហ្វូនអេក្រង់បត់បាន Find N5 ថ្មីនេះ នឹងមានកាមេរ៉ា 3 គ្រាប់ដែលមាន Periscope telephoto ផងដែរ។ ស្មាតហ្វូន Find N5 នេះ ត្រូវគេរាយការណ៌ថា ក៏នឹងប្រើប្រាស់នូវ 3D-printed titanium alloy hinge និង IPX6, X8 និង X9 សម្រាប់ការពារការជ្រាបទឹកថែមទៀតផង។ ស្មាតហ្វូននេះមានលេខម៉ូដែល PKH110 ខណៈដែលលេខកូដ PKH120 គឺទ្រទ្រង់នូវបច្ចេកវិទ្យា satellite communication version ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម