យោងតាមអ្នកវិភាគលោក Ming-Chi Kuo បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series នឹងប្រើប្រាស់នូវអេក្រង់ ហើយនិងបច្ចេកវិទ្យាអេក្រង់ Dynamic Island ដូចម៉ូដែលមុនអញ្ចឹង។ ទាក់ទងនឹងអេក្រង់នេះដែរ លោក Jeff Pu ក៏បាននិយាយថាដែរថា ក្រុមហ៊ុន Apple អាចនឹងមានការបំពាកនូវបច្ចេកវិទ្យា metalens technology សម្រាប់ប្រើប្រាស់ជាមួយមុខងារ Face ID នៅលើ iPhone 17 Pro ដោយថែមទាំងមានការផ្លាស់ប្តូរទំហំផងដែរ។
គួរបបញ្ជាក់ថា កាលពីឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវ iPhone 14 Pro series ជាមួយនិងបច្ចេកវិទ្យាអេក្រង់ Dynamic Island ដែលម៉ូដែលនេះ គឺបានបង្ហាញពីការផ្លាស់ប្តូរនូវអេក្រង់ដែលធ្លាប់ប្រើប្រាស់នៅលើ iPhone នាពេលកន្លងមក។ បច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថា មានការពេញនិយមខ្លាំងមែនទែនសម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក រហូតដល់ក្រុមហ៊ុនដៃគូរមួយចំនួនក៏បានធ្វើការប្រកាសចេញនូវបច្ចេកវិទ្យានេះ នៅលើស្មាតហ្វូនថ្មីៗរបស់ខ្លួនថែមទៀតផង។
ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ ត្រូវបានលោក Ming-Chi Kuo និយាយថា ក្រុមហ៊ុន Apple អាចនឹងមិនទាន់បានត្រៀមខ្លួននៅក្នុងការផ្លាស់ប្តូរទៅលើបច្ចេកវិទ្យានេះនៅឡើយទេ។ សម្រាប់ iPhone 17 series វិញ ត្រូវបានគេព្យាករណ៌ថា នឹងមានវត្តមាននៅខែកញ្ញាឆ្នាំ 2025 និងមានចំនួន 4 ម៉ូដែល រួមមានដូចជា iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Pro Max។ សម្រាប់ម៉ូដែល Pro ត្រូវបានគេរាយការណ៌ថា នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានផ្តេកវិញម្តង។ ចំពោះម៉ូដែល iPhone 17 Air ត្រូវគេរំពឹងថា អាចនឹងមានតួខ្លួនត្រឹមតែ 5.5mm និងមានខ្នងក្រោយកញ្ចក់ ហើយនិមានស៊ុមអាលុយមីនីញ៉ូម។
មួយវិញទៀត នៅលើម៉ូដែល Pro ត្រូវគេព្យាករណ៌ថា នឹងបំពាក់នូវបន្ទះឈីប A19 Pro អេក្រង់ទំហំ 6.9-អ៊ីង OLED display ទ្រទ្រង់នូវល្បឿន 120Hz refresh rateស សម្រាប់ Pro Max ខណៈដែលម៉ូដែល Pro មានអេក្រង់ទំហំ 6.3-អ៊ីង។ក្រឡេកមកម៉ូដែលស្តង់ដារ iPhone 17 និងម៉ូដែល Air ក៏អាចនឹងប្រើប្រាស់បន្ទះឈីប A19 អេក្រង់ល្បឿន 120Hz OLED panel និងមានអេក្រង់ទំហំ 6.1 អ៊ីង និងទំហំ 6.6 អ៊ីង។