no-alternative title
no-alternative title
no-alternative title
no-alternative title

Ford Ranger Wildtrak X 2025 នឹងចេញលក់នៅអូស្ត្រាលីលើកទី 2 នៅចុងឆ្នាំនេះ

រថយន្ត Ford Ranger Wildtrak X ស៊េរីថ្មីឆ្នាំ 2025 នឹងវិលចូលក្នុងទីផ្សារប្រទេសអូស្ត្រាលីជាថ្មីម្តងទៀតនៅចុងឆ្នាំ 2025 នេះជាមួយចំនួនមានកំនត់។ រថយន្ត Pickup មួយនេះត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីកាលពីឆ្នាំ 2023។ តាមរយះ Blue Oval បញ្ជាក់ថា Ford នឹងចេញលក់ Ranger Wildtrak X 2025 ជាលើកទីពីរក្នុងចំនួនមានកំនត់ គឺប្រមាណតែ 750 គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសអូស្ត្រាលី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Ford Ranger Wildtrak X 2025 នឹងត្រូវចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $77,640 ហើយការនាំចេញជាលើកដំបូងចូលទៅកាន់ទីផ្សារអូស្ត្រាលីអាចនឹងចាប់ផ្តើមនៅចុងត្រីមាសនេះ។ តម្លៃរបស់ Ranger Wildtrak X 2025 គឺថ្លៃជាងម៉ូដែល Ranger ស្តង់ដារប្រមាណ $8,000។ សម្រាប់ម៉ូដែល Ranger Wildtrak X Edition គឺមានការបំពាក់បន្ថែមគ្រឿងលេងដូចជា មុខងារប៊ូមឡើងចុះ និងប្រព័ន្ធ trick Bilstein Position-Sensitive Dampers ជាមួយមុខងារ remote reservoirs ជាដើម។

បន្ថែមពីនេះ Ranger Wildtrak X 2025 ក៏បានពង្រីងទំហំទទឹងធំជាងម៉ូដែល Ranger ស្តង់ដារប្រមាណ 30mm និងកម្ពស់ពីផ្ទៃដីមកបាតរថយន្តប្រមាណ 26mm ដែលធ្វើឲ្យរថយន្ត Pick Up ដំណើរការដោយប្រព័ន្ធ All-wheel-drive របស់អាមេរិកមួយនេះ មានប្រសិទ្ធិភាព និងប្រសិទ្ធិភាពខ្ពស់សម្រាប់ការបើកបរក្នុងផ្លូវលំបាកៗបែប off-road។

Ranger Wildtrak X 2025 ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត 2.0-Litre twin-turbo-diesel មានកំលាំង 150kW និងកំលាំងរមូល 500Nm ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ 10-វគ្គ ជាមួយជម្រើសដំណើរការដោយប្រព័ន្ធប៉ុង 1 (Two-wheel-drive) និងប៉ុង 2 (Four-wheel-drive)។ រថយន្ត Pick up ថ្មីនេះ មានសមត្ថភាពអូសសណ្តោងទំងន់បាន 3,500kg, ប្រើប្រាស់យ៉ាន់កង់ទំហំ 17-inch Asphalt Black alloy ជាមួយសម្បកកង់បែប off-road ប្រភេទ all-terrain tyres។ ផ្នែកខាងក្នុងបានបំពាក់មកជាមួយនូងអេក្រង់បង្ហាញព័ត៌មានជាប្រភេទ Digital Instrument Cluster ទំហំ 12.4-inch រួមជាមួយប្រព័ន្ធ Speaker សំឡេង Premium B&O Sound System។

ជាមួយគ្នានេះ Ford Ranger Wildtrak X 2025 ក៏មានបំពាក់មកជាមួយមួយ Mode សម្រាប់កំនត់ក្នុងការបើកបរតម្រូវតាមស្ថានភាពផ្លូវដូចជា  Trail Turn Assist, Trail Control និង Rock Crawl drive mode ផងដែរ។ ក្រុមហ៊ុន Ford Australia បាននិយាយថា Ranger Wildtrak X នឹងដាក់លក់តែក្នុងរយៈពេលកំណត់ប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏រំពឹងថា ម៉ូដែលថ្មីនេះនឹងលក់អស់ស្តុកយ៉ាងឆាប់រហ័សបន្ទាប់ពីការបង្ហាញខ្លួនចេញលក់ផ្លូវការណ៍រួចមក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម