នៅពេលនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series របស់ខ្លួនហើយ ដោយថែមទាំងដាក់អោយមានការបញ្ជាទិញមុនបានថែមទៀតផង ខណៈដែលការដាក់លក់នៅលើទីផ្សា គឺនឹងធ្វើឡើងនៅថ្ងៃទី 7th ខែកុម្ភៈ។ យោងតាមព័ត៌មានថ្មីចេញពី GalaxyClub នៅពេលនេះ បានទម្លាយពីលក្ខណៈសម្បត្តិប្រព័ន្ធកាមេរ៉ានៅលើ Galaxy Z Flip 7 ហើយ។
បើតាមរបាយការណ៌ខាងលើនេះនិយាយថា កាមេរ៉ារបស់កាមេរ៉ាស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip 7 គឺមិនខ្លាំងនោះទេដោយសារតែស្មាតហ្វូននេះនៅតែបន្តប្រើប្រាស់កាមេរ៉ាគោលរបស់ Z Flip 7 ទំហំ 50MP និងកាមេរ៉ាទីពីរទំហំ 12MP ultrawide ខណៈដែលកាមេរ៉ាមុខ គឺមានទំហំត្រឹមតែ 10MP ប៉ុណ្ណោះ។ សម្រាប់ទំហំខាងលើនេះ គឺត្រូវបានគេមើលឃើញថា បានប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែលមុន Z Flip 6 រួចមកហើយ។ មកដល់ពេលនេះ នៅមិនទាន់ដឹងថា ស្មាតហ្វូននេះនឹងមានការអាប់ដែតលើឡែនណាមួយនៅឡើយទេ។
យ៉ាងណាមិញបើមើលទៅលើម៉ូដែល Galaxy S25 series ថ្មី ដែលទើបតែប្រកាសចេញថ្មីៗនេះ គឺមានការពង្រឹងខ្លាំងទៅលើ software សម្រាប់កាមេរ៉ា ដូច្នេះសម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏អាចនឹងទទួលបានដូចគ្នា។ សម្រាប់វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 7 គឺមិនមានការប្រើប្រាស់ឈីប Qualcomm Snapdragon 8 Eliteដូច Galaxy S25 Series នោះទេ គឺក្រុមហ៊ុននឹងប្រើប្រាស់ Exynos 2500 ដែលជាបន្ទះឈីបអភិវឌ្ឍឡើងផ្ទាល់ខ្លួនវិញ។