ថ្មីៗនេះ ក្រុមហ៊ុន Mazda Australia បានធ្វើការប្រកាសចេញរថយន្ត Pick Up ស៊េរីថ្មីដែលជាម៉ូដែល Facelift ute ស៊េរីឆ្នាំ 2025 ម៉ូដែល Mazda BT-50 នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី។ រថយន្ត Pick up ស៊េរីថ្មីឆ្នាំ 2025 របស់ជប៉ុនមួយនេះ មានជម្រើសរហូតដល់ទៅ 15 ម៉ូដែលផ្សេងៗជាមួយតម្លៃចាប់ពីខ្ទង់ $36,400 ដល់ $71,500។
Mazda BT-50 ស៊េរីថ្មីឆ្នាំ 2025 ត្រូវបានក្រុមហ៊ុនធ្វើការកែលម្អរចនាបថរូបខាងក្រៅថ្មីនៅលើប្រព័ន្ធគ្រោងឆ្អឹង D-Max របស់ Isuzu ដូចជំនាន់មុនដដែល។ នៅផ្នែកខាងមុខរបស់ BT-50 ឆ្នាំ 2025 បានបំពាក់នូវផ្ទាំងប៉ាណាបែបថ្មីពណ៌ខ្មៅរលោតមានរន្ធធំៗដែលផ្តល់នូវលំហូរខ្យល់ចូលជួយស្អំម៉ាស៊ីនបានប្រសើរជាងមុន ហើយក៏រំលេចនូវ Logo របស់ Mazda ធំជាងមុនផងដែរ។
ចំនែកចង្កៀងទាំងគូខាងមុខមានការរចនាដូចគ្នាទៅនឹងម៉ូដែល CX-5 ស៊េរីថ្មីដែលជារថយន្ត Crossover ដែរ។ ហើយនៅផ្នែកខាងក្រោមមានអំពូលកាត់អាប់ និងសំណាញមានរន្ធសម្រាប់បង្ហូរខ្យល់ទៅជួយស្អំសំបកកង់ផងដែរ។ រីនៅផ្នែកខាងក្រោយរក្សារចនាដូចគ្នា Pick up ជំនាន់មុខដដែល គ្រាន់តែពង្រីក Logo Mazda ធំជាងប៉ុណ្ណោះ។
Mazda BT-50 ឆ្នាំ 2025 ទាំងអស់ គឺប្រើប្រាស់ម៉ាស៊ីនទំហំ 3.0-Litre Turbo-Diesel Four-Cylinder ដែលអាចផលិតកំលាំងបាន 140kW និងកំលាំងរមូល 450Nm លើកលែងតែម៉ូដែល Entry-level BT-50 XS តែមួយប៉ុណ្ណោះ ដែលប្រើម៉ាស៊ីន 1.9-Litre Turbo-Diesel Four-Cylinder ដែលមានកំលាំង 110kW និងកំលាំងរមូល 350Nm។
ម៉ាស៊ីនទាំងពីរជម្រើសរបស់ BT-50 ឆ្នាំ 2025 ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ។ រថយន្ត Pick up ស៊េរីថ្មីនេះ ក៏បានធ្វើការ Upgrade អេក្រង់កម្សាន្តពីទំហំ 7-អ៊ីង នៅលើជំនាន់មុនឡើងដល់ 8-អ៊ីង ជាអេក្រង់ Touchscreen ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ផងដែរ។
Mazda BT-50 ឆ្នាំ 2025 បំពាក់យ៉ាន់កង់ទំហំ 17-inch ពណ៌ខ្មៅ, ប្រើចង្កៀងមុខជាប្រភេទ LED, ផ្នែកខាងក្នុងរថយន្តជាមួយ ពណ៌ខ្មៅ រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរមានដូចជា Adaptive Cruise Control, Lane-Keep Assist, Reversing Camera, Blind-Spot Monitoring, Traffic Sign Recognition, និង Rear Cross-Traffic Alert។ សម្រាប់ម៉ូដែល XTR នៃម៉ូដែល BT-50 វិញ បានបំពាក់នូវយ៉ាន់កង់ទំហំ 18-អ៊ីង ជាប្រភេទ Alloy, មានប្រព័ន្ធចង្កៀងកាត់អាប់ LED Fog Lamps, ប្រព័ន្ធចង្កៀងបំភ្លឺដំណើរការស្វ័យប្រវត្តិ Auto-Levelling Headlights, កញ្ចប់ក្តោបស្វ័យប្រវត្តិ Power-Folding Mirrors, រួមនឹងមុខងារ Side-Steps and Daytime Running lights។
ចំនែកខាងក្នុងបានបំពាក់អេក្រង់កម្សាន្តទំហំ 9-អ៊ីង Infotainment Touchscreen ភ្ជាប់នូវមុខងារ Satellite Navigation, ប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ Dual-Zone Climate Control, ប្រព័ន្ធសោរ Keyless Entry, និងប្រព័ន្ធវ៉ាស់សំពាធខ្យល់កង់ Tyre Pressure Monitor ជាដើម។ ចំនែកម៉ូដែលកំពូលដាច់គេរបស់ Mazda BT-50 SP មានបំពាក់នូវមុខងារ Sail Plane Sports Bar, Side Steps, Fender Flares, Roof Rails, Door and Tailgate Handles, និង Side Mirror Caps ក៏ដូចជា Roller Tonneau Cover ជាដើម។
នេះជាតម្លៃរបស់ Mazda BT-50 ute ឆ្នាំ 2025 ទាំង 15 ម៉ូដែល៖