no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone SE4 នឹងមកដល់នៅសប្តាហ៍ក្រោយនេះ ជាមួយការផ្លាស់ប្តូរថ្មី 5 ចំនុចធំៗ

Apple មិនបានបញ្ចេញ iPhone SE ថ្មីឡើយ បន្ទាប់ពីការប្រកាសចេញម៉ូដែល SE ចុងក្រោយកាលពីឆ្នាំ 2022។ បើតាមរបាយការណ៍ចេញពីលោក Mark Gurman មកពីស្ថាប័នសារព័ត៌មាន Bloomberg បាននិយាយថា Apple បានបញ្ឈប់ការផលិត iPhone SE 2022 ដែលមានលើទីផ្សារបច្ចុប្បន្នជាផ្លូវការណ៍ហើយ ដោយសារតែការផ្លាស់ប្តូរច្បាប់របស់សហភាពអឺរ៉ុបដែលតម្រូវឲ្យប្រើនៅរន្ធ USB-C។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ Apple ត្រូវបានគេរាយការណ៍ថា បានត្រៀមធ្វើការប្រកាសចេញ iPhone SE ជំនាន់ថ្មី ឬ SE4 ក្នុងឆ្នាំ 2025 នេះ ដែលតាមប្រភពបានបញ្ជាក់ថា iPhone SE4 នឹងចាប់ផ្តើមចេញលក់នៅសប្តាហ៍ក្រោយនេះ។ ហើយនេះ គឺជាការផ្លាស់ប្តូរថ្មីចំនួន 5 ចំនុចធំដែលនឹងមានមកជាមួយ iPhone SE4 ឆ្នាំនេះ។

 

ការរចនាដូចគ្នានឹង iPhone 14

និយាយពីការរចនារបស់ iPhone SE4 ត្រូវបានគេដឹងថា នឹងខ្ចីការរចនាពី iPhone 14 ដូចនេះ មានន័យថា SE ជំនាន់ថ្មី នឹងប្រើបន្ទះអេក្រង់ឆកដូចគ្នានឹង iPhone 14 និងលែងមានប៊ូតុង Touch ID តទៅទៀតហើយ គឺវាជំនួសមកវិញដោយសែនស័រស្កែនមុខ Face ID។ iPhone SE4 ក៏នឹងមានអេក្រង់ទំហំ 6.1-inch ដូច iPhone 14 រួមនឹងសែនស័រកាមេរ៉ាក្រោយមួយគ្រាប់ និងអំពូលភ្លើង LED Flash មួយគ្រាប់ផងដែរ។

គាំទ្រមុខងារ Face ID

ដូចបានបញ្ជាក់ពីខាងលើអីចឹង iPhone SE4 គឺប្រើបន្ទះអេក្រង់ Notch Display ដូចនឹង iPhone 14 ដែរ ដូចនេះ គឺលែងមានបន្ទះស្គែនក្រយ៉ៅម្រាមដៃ Touch ID នៅលើ Home Button ទៀតហើយ គឺជំនួសមកវិញនូវមុខងារស្គែនមុខ Face ID។ ហើយក៏ជា iPhone SE4 ដំបូង គេដែលគាំទ្រមុខងារ Face ID។

 

គាំទ្រមុខងារ Apple AI

Apple បានបញ្ចេញមុខងារឆ្លាតវៃ Apple Intelligence ជាមួយ iPhone 16 Series ដែលដំណើរការនៅលើ iOS18។ ហើយ iPhone SE4 ក៏នឹងគាំទ្រដំណើរការជាមួយ iOS18 ផងដែរ ដូចនេះវាច្បាស់ណាស់ថា SE4 ក៏នឹងគាំទ្រមុខងារប្រើប្រាស់ឆ្លាតវៃ AI នេះផងដែរ។ Apple Intelligence នៅលើ iPhone 16 Series គឺមានភ្ជាប់មកជាមួយមុខងារប្រើប្រាស់ឆ្លាតវៃនៅលើកម្មវិធី Siri, មុខងារ AI-powered writing tools, intelligent photo editing, និង personalized suggestions ជាដើម។

 

ប្រើបន្ទះឈីប A18

ដូចគ្នានេះដែរ ដើម្បីអាចដំណើរការនូវមុខងារ Apple Intelligence ប្រកបដោយប្រសិទ្ធភាពខ្ពស់ វាត្រូវការប្រើបន្ទះឈីបជំនាន់ចុង គឺ A18។ អីចឹងហើយ iPhone SE4 ច្បាស់ណាស់ជានឹងប្រើនូវបន្ទះឈីប A18 ដូចគ្នានឹង iPhone 16 និង iPhone 16 Plus ដែរ។

 

ប្រើរន្ធសាកភ្លើង USB-C ជំនួស Lightning Connector

iPhone SE4 ក៏នឹងក្លាយជា iPhone SE ដំបូងគេផងដែរ ដែលប្រើរន្ធសាកភ្លើងប្រភេទ USB-C ជំនួស Lightning connector ដែលប្រើនៅលើ SE3 បច្ចុប្បន្ន។ ទោះជាយ៉ាងណា USB-C ដែលនឹងប្រើនៅលើ SE4 គាំទ្រនូវបច្ចេកវិទ្យាបញ្ចូនទិន្នន័យកម្រិត USB2.0 ដូចគ្នានឹងរន្ធ Lightning connector ដែរ។ USB-C2.0 នេះ ក៏ត្រូវបានប្រើនៅលើ iPhone 15, 15 Plus, iPhone 16 និង 16 Plus ផងដែរ។ 

បើតាមប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា iPhone SE4 នឹងបំពាក់សែនស័រកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 48MP ហើយ SE ជំនាន់ថ្មីនេះ ក៏នឹងមានតម្លៃថ្លៃជាងជំនាន់មុនផងដែរ ប៉ុន្តែ មានតម្លៃប្រគូតប្រជែងល្អជាមួយស្មាតហ្វូនកម្រិតថវិការបស់ក្រុមហ៊ុនផ្សេងទៀតដូចជា Samsung និង Google ជាដើម។ ទីផ្សារសំខាន់របស់ iPhone SE4 គឺមានដូចជា ទីផ្សារប្រទេសចិន ឥណ្ឌា និងទីផ្សារក្នុងតំបន់មួយចំនួនទៀត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម