no-alternative title
no-alternative title
no-alternative title
no-alternative title

Lexus LX 2025 ថែមជម្រើស Hybrid ថ្មីថ្លៃខ្ពស់ជាងមុន!

ថ្មីៗនេះ ក្រុមហ៊ុន Lexus ទើបតែបានប្រកាសចេញឡាន Lexus LX ស៊េរីឆ្នាំ 2025 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃថ្លៃជាងមុន គឺ ចាប់ពីខ្ទង់ $106,850 ខណៈពីមុនត្រឹមតែ $92,915 ប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ សម្រាប់ស៊េរីឆ្នាំ 2025 Lexus ក៏បានបន្ថែមជម្រើសម៉ាស៊ីន Hybrid ថ្មីដែរ ដោយហៅថា LX 700h។ ជារួមមកវិញ Lexus LX ឆ្នាំ 2025 ផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 គឺ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទី 1 នៅលើរថយន្ត LX 600 ប្រើម៉ាស៊ីនសាំង ចំណុះ 3.4L Twin-turbo ទំហំ 6 ស៊ីឡាំង មានកម្លាំង 409 HP និង កម្លាំងរមួល 649 NM ដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ និង ប៉ុង 2 (4WD) ជាមួយមុខងារចាក់សោប៉ុង Limited-slip Locking Center Differential ផងដែរ។ ម៉ាស៊ីននេះអាចឲ្យវារត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពែល 6.9 វិនាទី និង មានល្បឿន Top Speed 209 KM/H ហើយមានកម្រិតស៊ីសាំងជាមធ្យម 12.3L/100KM។

ទី 2 គឺរថយន្ត LX 700h ប្រើម៉ាស៊ីន Hybrid ចំណុះ 3.4L Twin-turbo ទំហំ 6 ស៊ីឡាំង និង ម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបានសរុប 457 HP និង កម្លាំងរមួល 790 NM អាចរត់ស្ទុះពីកុងទ័រ 0-100KM/H ប្រើពេលត្រឹម 6.4 វិនាទី ហើយមានកម្រិតស៊ីសាំងជាមធ្យម 11.7L/100KM។

 

សម្រាប់ស៊េរីថ្មីឆ្នាំ 2025 ដែលមានតម្លៃថ្លៃជាងមុននេះ អតិថិជននឹងទទួលបានការបន្ថែម កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ Wireless Charge មកស្តង់ដារ រួមទាំង ការពង្រឹងលើសាក់ស៊ី, ការទប់សំឡេងរំខាន និងរំញ័រក្នុងកាប៊ីន, ការសម្រួលលើប្រព័ន្ធចង្កូត ដែលល្អទាំងការបើកបរលើផ្លូវធម្មតា និង Off-road ផងដែរ។

សូមបញ្ជាក់ថា គ្រប់ម៉ូដែល Lexus LX ឆ្នាំ 2025 ទាំងអស់ នឹងមានបំពាក់ប្រព័ន្ធ Lexus Safety System+ 3.0 មកស្តង់ដារ ដោយក្នុងនោះរួមមាន មុខងារដូចជា៖

•All-Speed Dynamic Radar Cruise Control

•Lane Tracing Assist

•Pre-Collision System with Pedestrian Detection

•Lane Departure Alert with Steering Assist

•Road Sign Assist

•Intelligent High Beams

•និង Proactive Driving Assist

•ក៏ដូចជា Traffic Jam Assist, Front Cross-Traffic Alert, Blind Spot Monitor with Rear Cross-Traffic Alert, Panoramic View Monitor, Multi-Terrain Monitor និង មុខងារជំនួយចូលចត ជាមួយហ្វ្រាំងអូតូ Intuitive Parking Assist with Auto Braking ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម