no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពថ្មីបង្ហាញថាអេក្រង់របស់ OPPO Find N5 មានផ្នត់អេក្រង់តិចតូចបំផុតសឹងតែមិនឃើញ

បញ្ហាចម្បងសម្រាប់ស្មាតហ្វូនអេក្រង់បត់ គឺស្ថិតនៅលើផ្នត់អេក្រង់នឹងតែម្តង ទោះបីជាក្រុមហ៊ុនធំៗជំនាញខាងផលិតអេក្រង់ដូចជា Samsung និង LG Display ក៏នៅតែមិនទាន់រកវិធីសាស្រ្តក្នុងការបំបាត់ផ្នត់អេក្រង់សម្រាប់ស្មាតហ្វូនអេក្រង់បត់នៅ ឡើយទេ។ ប៉ុន្តែ បានបន្ថយឲ្យវាមកនៅត្រឹមស្នាតតិចតួចតាមអ្វីដែលអាចធ្វើទៅបាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ងាកមករូបភាពបែកធ្លាយថ្មីរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ OPPO គឺ Find N5 ដែលនឹងមកដល់ក្នុងរយះពេលជិត 2 សប្តាហ៍ខាងមុខទៀតនេះវិញ ឃើញថា បានបំបាត់ស្នាមផ្នត់ត្រង់កន្លែងបត់កណ្តាលអេក្រង់បានយ៉ាងល្អមែនទែន មើលសឹងមិនឃើញស្នាមផ្នត់ដូចស្មាតហ្វូនអេក្រង់បត់ក្រុមហ៊ុនផ្សេងឡើយ។ រូបភាពថ្មីនេះ គឺត្រូវបានបញ្ចេញដោយលោក Pete Lau ដែលជា CEO របស់ OPPO ផ្ទាល់តែម្តង។

OPPO Find N5 ត្រូវបានគេរំពឹងថា នឹងមកដល់នាថ្ងៃទី 20 ខែកុម្ភៈ ខាងមុខនេះ។ តាមរយះរូបភាពថ្មីនេះ គឺបានបង្ហាញពីការប្រៀបធៀបគ្នារវាងអេក្រង់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Find N5 ជាមួយនឹង Samsung Galaxy Z Fold។ Find N5 នឹងមានទំហំវិមាត្រអេក្រង់ និងទំហំខ្លួនប្រហាក់ប្រហែលគ្នានឹងជំនាន់ Find N3។

 

ក្រុមហ៊ុន OPPO បានបញ្ជាក់រួចហើយថា Find N5 នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IPX9 ជាមួយនឹង IPX6 និង IPX8 ដែលបាន Upgraded ពី Find N3 ដែលប្រើប្រព័ន្ធការពារទឹកកម្រិត IPX4។

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងតាមរយះ wireless charging កំលាំង 50W និងតាមខ្សែកំលាំង 80W wired fast charging ថែមទៀតផង។ ហើយបើតាមប្រភពព័ត៌មានបានទម្លាយថា Find N5 នឹងមានថ្មធំដល់ 5,600mAh និងជាស្មាតហ្វូនអេក្រង់បត់ដំបូងគេដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 8 Elite៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម