BYD Atto 2 ឬហៅថា Yuan Up សម្រាប់ទីផ្សារប្រទេសចិន ជារថយន្តប្រភេទ medium-size SUV ត្រូវបានប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបជាផ្លូវការណ៍។ BYD Atto 2 ឬ Yaun Up ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅទីផ្សារប្រទេសចិនកាលពីខែមីនា ឆ្នាំ 2024 ដោយមានតម្លៃខ្ទង់ចាប់ពី $13,280 ដល់ $16,430 ហើយលក់បានចំនួន 134,839 គ្រឿងចាប់ពីថ្ងៃចេញលក់រហូតដល់ដំណាច់ឆ្នាំ 2024។
BYD Atto 2 ត្រូវបានផលិតឡើងដោយឈរនៅប្រព័ន្ធសាកស៊ី e-Platfrom 3.0 modular architecture ដែលធ្វើឲ្យរថយន្ត mid-size SUV មួយនេះមានភាពប្រណិត និងទាក់ទាញ។ រថយន្តមួយនេះមានជម្រើសខាងក្រៅបួនពណ៌ គឺបៃតង, ប្រផេះ, ស និងខ្មៅ។ BYD Atto 2 មានបណ្តោយ 4,310mm/ ទទឹង 1,830/ កំពស់ 1,675mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,620mm។
ផ្នែកខាងក្នុងរបស់ BYD Atto 2 មានបំពាក់នូវអេក្រង់កម្សាន្តទំហំ 12.8-inch និងអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch LCD Instrument Cluster។ ចំពោះកៅអីវិញ ត្រូវបានស្រោបដោយស្បែកទន់ល្មើយប្រភេទ vegan leather ដែលផ្តល់នូវផាសុខភាពក្នុងការជិះផ្លូវជិតផ្លូវឆ្ងាយ ហើយកៅអីខាងមុខមានមុខងារអាចសេរេតម្រូវតាមទម្លាប់នៃការជិះ និងមុខងារកំដៅកៅអីផងដែរ។
ជាពិសេស Atto 2 មានដំបូងបើកទំហំធំ large panoramic sunroof ផងដែរ។ រីនៅឃ្លប់ខាងក្រោយរបស់ Atto 2 អាចផ្ទុកទំងន់បាន 400 លីត្រ និងបានដល់ 1,340 លីត្រនៅពេលបត់កៅអីជួរទីពីរចុះ។ BYD Atto 2 បំពាក់ដោយកញ្ចប់ថ្មទំហំ 45.12kWh ជាប្រភេទ LFP battery package និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast charging កំលាំង 65kW និងការសាកភ្លើងប្រភេទ AC Charging កំលាំង 11kW។
សម្រាប់ការសាកភ្លើងពី 30% ទៅ 80% ចាយពេលប្រមាណ 28 នាទី និងសាកពី 10% ទៅ 80% ប្រើពេលប្រមាណ 37 នាទីប៉ុណ្ណោះ។ ម៉ូដែលបំពាក់ថ្ម 45.12kWh នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកំលាំង 130kW ឬ 174 សេះ និងកំលាំងរមូល 290Nm ដែលអនុញ្ញាតិឲ្យ Atto 2 អាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 7.9 វិនាទី ជាមួយល្បឿន Top Speed ជាន់បានដល់ 160km/h។ ចំពោះការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 312km តាមស្តង់ដារធ្វើតេស្តពី WLTP។
សម្រាប់ម៉ូដែល BYD Atto 2 ដែលចេញលក់ក្នុងទីផ្សារអឺរ៉ុប គឺមានជម្រើសចំនួនពីរម៉ូដែល គឺ Atto 2 Active និង Atto 2 Boost។ ដោយម៉ូដែល Active ប្រើប្រាស់យ៉ាន់កង់ទំហំ R17, កៅអីស្បែក, មានអេក្រង់ថាច់ស្រ្គីនទំហំ 11.1-inch, ប្រព័ន្ធកាមេរ៉ាមើលក្រោយ rear-view camera, ប្រព័ន្ធជំនួយការចូលចំណោត rear-packing radars, ប្រព័ន្ធបំពងសំឡេង 6 គ្រាប់ និងពោងសុវត្ថិភាព 6 គ្រាប់ផងដែរ។
ចំនែកម៉ូដែល Atto 2 Boost វិញ មានបំពាក់នូវប្រព័ន្ធកញ្ចក់មើលក្រោយក្តោបស្វ័យប្រវត្តិ, មុខងារកម្តៅដៃចង្កូត, ក្បាលកៅអី, ប្រព័ន្ធភ្លើងតាមកាប៊ីន Ambient lighting, boost parcel shelf, អេក្រង់ថាច់ស្រ្តីនទំហំ 12.8-inch និងមាន Speaker សំឡេងចំនួន 8 គ្រាប់។ ម៉ូដែលនេះ ក៏មានបញ្ចូលនូវមុខងារជំនួយការចតផ្នែកខាងមុខ front packing radars និងប្រព័ន្ធកាមេរ៉ាមើលមួយជុំរថយន្ត surround-view camera system ថែមទៀតផង។ ទោះជាយ៉ាងណា BYD មិនទាន់បានបង្ហើបតម្លៃរបស់ Atto 2 ទាំងពីរម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុបនៅឡើយទេ៕