នៅពេលនេះព័ត៌មានលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Pro និង Pro+ បានចាប់ផ្តើមបែកធ្លាយនៅលើ អ៊ីនធឺណិតហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឬខែមិថុនាឆ្នាំនេះ។ ទន្ទឹមនឹងនេះផងដែរ ការបែកធ្លាយជាច្រើនបានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Pura 80 ផងដែរ។ ព័ត៌មានថ្មីនេះ ក៏មានការបង្ហាញច្បាស់នូវសិនស័រ កាមេរ៉ាគោល និង Periscope នៅលើស្មាតហ្វូន Pro និង Pro+ ផងដែរ។
យោងតាមអ្នកទម្លាយ DigitalChatStation នៅពេលថ្មីៗនេះ ក៏បានចាប់ផ្តើមបង្ហាញនូវកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei Pura 80 Pro និង Pro+។ ស្មាតហ្វូន Huawei Pura 80 Pro និង Pro+ នេះ នឹងប្រើប្រាស់នូវកាមេរ៉ាគោល ដូចទៅនឹងស្មាតហ្វូន Ultra ផងដែរ។
កាមេរ៉ាស្មាតហ្វូន Pura 80 Pro+ :
ការបែកធ្លាយជាច្រើននិយាយថា ស្មាតហ្វូន Huawei Pura 80 Pro+ នឹងប្រើប្រាស់នូវកាមេរ៉ាគោល 1-inch main និង 50MP periscope sensor ។ សម្រាប់ OPeriscope lens អាចជារបស់ក្រុមហ៊ុន OmniVision Group ។
កាមេរ៉ាស្មាតហ្វូន Pura 80 Pro:
ស្មាតហ្វូនជំនាន់ Pura 80 Pro នេះ នឹងមានកាមេរ៉ាគោល 1/1.3-អ៊ីង និង 12MP Periscope។ កាមេរ៉ាគោលរបស់ស្មាតហ្វូនថ្មីនេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Pura 80 Ultra អញ្ចឹង។ សូមជំរាបថា ស្មាតហ្វូន Pura 70 Pro និង Pro+ គឺមានកាមេរ៉ាទំហំ 50MP និង 48MP Telephoto។ សម្រាប់ស្មាតហ្វូន Pura ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការ Upgrade ទៅលើ Lens ទៅលើការថតរូបភាព កាន់តែប្រសើរជាងមុន។ អ្នកទម្លាយរូបនេះ បានបន្ថែមថា លក្ខណៈសម្បត្តិនៃកាមេរ៉ានេះមិនទាន់ជាផ្លូវការនៅឡើយទេ។ ក្រុមហ៊ុន Huawei អាចនឹងធ្វើតេស្តទៅលើបច្ចេកវិទ្យា Optical ថ្មីសម្រាប់ស្មាតហ្វូន Flagship Series របស់ខ្លួន៕