no-alternative title
no-alternative title
no-alternative title
no-alternative title

5 ចំណុចដែលគួរដឹងពី Tasman ឡានភីកអាប់ដំបូងរបស់ Kia

អីចឹងនេះគឺជាភីកអាប់ខ្នាតកណ្តាលដំបូងបង្អស់របស់ Kia គឺម៉ូដែល Kia Tasman ហើយវានឹងមកប្រជែងជាមួយ ភីកអាប់ខ្នាតកណ្តាលដទៃទៀត ដូចជា Toyota Hilux, Ford Ranger និង Isuzu Mu-x ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1. ជម្រើសម៉ាស៊ីន និងសាក់ស៊ី: ភីកអាប់ Kia Tasman នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 ប្រភេទ គឺ៖

•ទី 1 ម៉ាស៊ីនសាំង ចំណុះ 2.5L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 277 សេះ និង កម្លាំងរមួល 421nm 

•ទី 2 ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.2L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 207 សេះ និង កម្លាំងរមួល 441nm

 

ម៉ាស៊ីនទាំង 2 នេះ ដំណើរការដោយប្រអប់លេខអូតូ 8 វគ្ក ប៉ុន្តែជម្រើសម៉ាស៊ីនម៉ាស៊ូត ក៏មាន Option ប្រអប់លេខដៃ 6 វគ្គដែរ ហើយមានទាំងជម្រើសប្រើប្រព័ន្ធបើកបរប៉ុង 1 (2WD) និង ជម្រើសប៉ុង 2 (4WD) ទៀតផង។ Tasman ក៏មានជម្រើស Drive Modes ចំនួន 4 មកស្តង់ដារ គឺ Sand, Mud, Snow និង Rock ខណៈម៉ូដែល Tasman X-Pro បន្ថែម Drive Mode មួយទៀតហៅថា X-Trek ក៏ដូចជា ប្រព័ន្ធចាក់សោរប៉ុងភ្លើង (Electronic Locking Differential) ផងដែរ។

ភីកអាប់នេះប្រើសាក់ស៊ីប្រភេទ Ladder-frame គួបផ្សំជាមួយប្រព័ន្ធជើងក្រោមខាងមុខ ជាប្រភេទស្លាបប្រជៀវភ្លោះ Double-wishbone ហើយខាងក្រោយប្រើជន្ទាស និងបូម។ មិនតែប៉ុណ្ណោះ Kia ក៏បានបំពាក់ប្រព័ន្ធ Frequency-sensitive Dampers និង Hydraulic Rebound Stop ដើម្បីផ្តល់ឲ្យទាំងកម្រិតផាសុកភាពខ្ពស់ និងការគ្រប់គ្រងល្អបំផុត នៅលើផ្លូវពិបាកៗ ផងដែរ។

 

2. ផ្នែកខាងក្រៅអាច Customize បាន

ចំណុចពិសេសបំផុតមួយរបស់ Kia Tasman គឺ ផ្នែកខាងក្រៅដែលអាច Customize បាន។ ទោះបីជាយ៉ាងណាក៏ដោយ ភីកអាប់មួយនេះមានការឌីហ្សាញរូបរាងបែបជ្រុងៗ ហើយមានបំពាក់ចង្កៀងមុខ LED បញ្ឈរ ដាក់ជាប់ជាមួយកាត់តាប៊ូចំហៀង និង កាងមុខរៀងមាំ តែម្តង។ ចំណែកឯផ្នែកខាងក្រោយវិញ Tasman បានបំពាក់ស្តុបក្រោយ LED និង កាងក្រោយមានឈ្នាន់ជើង សម្រាប់ជាន់ឡើងលើគ្រែដឹកខាងក្រោយ ទៀតផង។ ភីកអាប់នេះផ្តល់ជម្រើសតួខ្លួន 2 ប្រភេទ គឺ Single Cab និង Double Cab ហើយ Kia ក៏មានគ្រឿង Accessory ដើម្បីតុបតែងជាច្រើន ផងដែរ។

3. សម្បូរ Option ទំនើប

Kia នៅតែផ្តល់ Option ទំនើបៗច្រើន សម្រាប់ភីកអាប់របស់ខ្លួន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺ កុងទ័រឌីជីថលភ្លោះ 3 ឬ Kia ហៅថា Triple-screen Digital Cockpit ដោយអេក្រង់ផ្នែកខាងឆ្វេង ជាកុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ, អេក្រង់ផ្នែកកណ្តាល ទំហំ 5 អ៊ីញ សម្រាប់បញ្ជាមប្រព័ន្ធម៉ាស៊ីនត្រជាក់ និង អេក្រង់ខាងស្តាំ ទំហំ 12.3 អ៊ីញ ជាអេក្រង់កម្សាន្ត។ Kia ក៏ផ្តល់ Option Speaker ប្រភេទ Harman Kardon ចំនួន 8 គ្រាប់ផងដែរ ដើម្បីបន្ថែមរសជាតិដំណើរកម្សាន្តរបស់អតិថិជន។ ជារួមមកវិញ ការឌីហ្សាញកាប៊ីនខាងក្នុងរបស់វា គឺមានសភាពតិចនិយម មើលទៅទំនើប និង Premium តែម្តង។

 

4. ផ្តោតលើភាពងាយស្រួលប្រើ

ភីកអាប់ Kia Tasman គឺផ្តោតខ្លាំងលើភាពងាយស្រួលប្រើប្រាស់ ហើយវាមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា កណ្តាលដាក់ដៃផ្នែកកណ្តាល អាចបត់ធ្វើតុបាន, ឃ្លុបដាក់អីវ៉ាន់ ចំណុះ 33L នៅក្រោមកៅអីខាងក្រោយ, កៅអីខាងក្រោយ អាចកាច់ផ្តេកបាន ហើយដោយសារតែ ការឌីហ្សាញរូបរាងបែបជ្រុងៗ ក្រុមហ៊ុន Kia បានអះអាងថា Space ខាងក្នុងរបស់ Tasman គឺ Best-in-class តែម្តង។

 

ដោយឡែក សម្រាប់ការដឹកអីវ៉ាន់វិញ វាអាចផ្ទុកបានទម្ងន់ចន្លោះពី 1 តោន ទៅ 1.2 តោន ហើយអាចអូសសណ្តោងបានទម្ងន់ 3.5 តោន ផងដែរ។ មិនតែប៉ុណ្ណោះ សូម្បីតែគ្រែដឹករបស់វា ក៏មានលក្ខណៈពិសេសមួយចំនួនដែរ ដូចជា ភ្លើងបំភ្លឹ, រន្ធព្រីភ្លើង និង កូនតុ ខណៈផ្ទៃនៃគ្រែដឹក អាចឲ្យយើងស្លាយអីវ៉ាន់ធំៗ បានទៀតផង។ លើសពីនេះទៅទៀត គ្រែដឹករបស់វាអាចកែកុនបាន 4 ប្រភេទ គឺ Single Decker, Double Decker, Sports Bar និង Ladder Rack ទៅតាមតម្រូវការជាក់ស្តែង បូករួមជាមួយនឹងគ្រឿងតុបតែងសរុប 13 មុខ ដែល Kia មានលក់បន្ថែមទៀតផង។

5. តម្លៃ និងកាលបរិច្ឆេទចេញលក់

អីចឹងឡានភីកអាប់ Kia Tasman គឺជា Global Model ដែលនឹងមានលក់នៅក្នុងឆ្នាំ 2025 ដោយចេញលក់នៅក្នុងប្រទេសកូរ៉េខាងត្បូងមុន បន្ទាប់មកគឺអូស្ត្រាលី, អាហ្វ្រិច និង ទីផ្សារមជ្ឈិមបូព៌ា ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Kia មិនទាន់បានបង្ហាញឲ្យដឹងពីតម្លៃរបស់វាឡើយ ប៉ុន្តែគេរំពឹងថា Kia Tasman អាចមានតម្លៃចាប់ពីខ្ទង់ក្រោម $30,000 សម្រាប់ទីផ្សារបរទេស។ អីចឹងតើបងប្អូនយល់យ៉ាងណាដែរចំពោះភីកអាប់មួយនេះ? ជួយ Comment នៅខាងក្រោមផង! ហើយកុំភ្លេចចុច Share វីដេអូនេះ និង Follow Page ម្នាក់មួយផង! អរគុណ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម