no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find N5 នឹងបំពាក់នូវអាវក្រោះ IPX9 ហើយអេក្រង់គ្មានឆ្នូតទៀតផង

ក្រុមហ៊ុន OPPO បានតៀមខ្លួនរៀបចំនូវការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Find N5 នៅលើទីផ្សារប្រទេសចិននៅខែកុម្ភៈឆ្នាំ 2025 ខាងមុខនេះហើយ ខណៈដែលការបញ្ជាទិញទៅលើស្មាតហ្វូននេះ បានចាប់ផ្តើមរួចហើយ។ ថ្មីៗនេះ លោក Pete Lau ដែលជានាយកផ្នែកផលិតផលរបស់ OPPO បានទម្លាយថា ស្មាតហ្វូនអេក្រង់នេះមិនមានឆ្នូតអេក្រង់នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះលោក Pete Lau ក៏បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារជំរាបទឹក និងធូលី កម្រិត IPX6/IPX8/IPX9-rated body ដែលអាចទប់ទល់ជាមួយនិងការជ្រាបទឹកបានកាន់តែប្រសើរ។ សូមជំរាបថា ស្មាតហ្វូន Find N5 នេះ នឹងមានការឌីស្សាញទទឹកធំជាងមុន និងមានកម្ពស់ខ្ពស់ជាងមុនប្រៀបធៀបជាមួយនិង N3។ បើតាមការបញ្ជាក់មុននេះនិយាយថា ស្មាតហ្វូននេះ នឹងមានកម្រាស់ 4.2mm ពេលលាអេក្រង់ និងកម្រាស់ 9.xmm ពេលបត់។ 

 

ស្មាតហ្វូន Find N5 ត្រូវគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite (7-core) និងមានអេក្រង់គោលទំហំ 6.85-អ៊ីងកម្រិត 1.5K resolution LTPO។ នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉គោលទំហំ 50MP គ្រាប់ទីពីរមានទំហំ 50MP ultra-wide lens និងមួយគ្រាប់ទៀត periscope telephoto។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានការបំពាក់នូវកម្លាំងសាក 80W wired និង 50W wireless fast charging ហើយនិង reverse charging រួមនិង NFC ផងដែរ។ នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅចំហៀងតួ។

ស្មាតហ្វូននេះមានការឆ្លងកាត់ការបញ្ជាក់នៅលើបញ្ជីទីផ្សារសកលជាច្រើនហើយ ក្នុងនោះមានដូចជា NBTC ប្រទេសថៃ និង SIRIM របស់ម៉ាឡេស៊ីជាដើម។ Find N5 នឹងបង្ហាញនៅលើទីផ្សារសកលបន្ទាប់ពីប្រទេសចិន ហើយនិងមានការប្តូរឈ្មោះទៅជា OnePlus Open 2 សម្រាប់ទីផ្សារសកល។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម