no-alternative title
no-alternative title
no-alternative title
no-alternative title

របាយការណ៌ថ្មី: Samsung Galaxy S26 Series ទំនងជានឹងប្រើប្រាស់ឈីប Exynos

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series ដែលជាម៉ូដែលប្រណិតរបស់ខ្លួន។ មកល់ថ្ងៃនេះ គឺបាន 1 ខែផង មានការលេចធ្លាយនូវព័ត៌មានថ្មីរបស់ Galaxy S26 series ដែលជាម៉ូដែលបន្ទាប់របសខ្លួនថែមទៀតហើយ។ ថ្មីៗនេះមានការលេចធ្លាយនូរវបាយការណ៌មួយនិយាយថា ស្មាតហ្វូន Samsung Galaxy S26 Series ទំនងជានឹងប្រើប្រាស់ឈីប Exynos វិញហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៌របស់ TheBell បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយេនះ មានគម្រោងនឹងងាកមកប្រើប្រាស់នូវបន្ទះឈីប Exynos សាជាថ្មី សម្រាប់់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនដែលនឹងមាបង្ហាញវត្តមាននៅឆ្នាំក្រោយ។

បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏តេស្តសាកល្បងសង្វាក់ផលិតកម្មទៅលើបច្ចេកវិទ្យា SF2 (2nm) ហើយនិងបានពង្រឹកបន្ថែមទៅលើការចំនួនជាង 30% ទៀតផងដែរ។ ក្រុមហ៊ុននេះមានគោលដៅចង់អោយការផលិតឈីបនេះមានភាពរលូន និងត្រៀមខ្លួនសម្រាប់សង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើឈីប Exynos 2600។ 

ចំពោះសង្វាក់ផលិតកម្មវិញ ត្រូវបានគេរាយការណ៌ថា នឹងចាប់ផ្តើមនៅត្រីមាសទី 4 ឆ្នាំនេះហើយ។ ប្រសិន បើការផលិតនេះមានភាពរលូនដូចការគ្រោងទុកនោះ បន្ទះឈីប Exynos 2600 APs ទំនងជានឹងអាចប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 lineup នៅដើមឆ្នាំ 2026 បាន។ ជាមួយគ្នានេះ ក៏មានការបនន្ថែមថា Samsung Electronics System LSI Division និង Foundry Division ក៏បានបន្ថែមនូវប្រភពនានាដើម្បីជុំរុញអោយការផលិតនេះ Exynos 2600 ទទួលបានជោគជ័យតាមផែនការផងដែរ។ 

   

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម