no-alternative title
no-alternative title
no-alternative title
no-alternative title

Cybercab តាក់ស៊ីអគ្គិសនី គ្មានមនុស្សបើក អត់ដៃចង្កូត អត់ឈ្នាន់ហ្គែរ គ្មានឈ្នាន់ហ្វ្រាំងនោះទេ!

ថ្មីៗនេះ ក្រុមហ៊ុន Tesla បានដាក់បង្ហាញឡានតាក់ស៊ីអគ្គិសនីគ្មានមនុស្សបើករបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីមានការលេចធ្លាយនូវពាក្យចចាមអារ៉ាមជាច្រើន បាននិយាយអំពីរថយន្តនេះ ដោយហៅឈ្មោះថា Cybercab។ ដោយសារតែឡាន Tesla Cybercab គ្មានដៃចង្កូត ក៏ដូចជា ឈ្នាន់ហ្គែរ និង ឈ្នាន់ហ្វ្រាំង ដូច្នេះ Tesla មិនអាចចាប់ផ្តើមផលិត ឬ លក់វាបានភ្លាមៗឡើយ ពោល គឺទាល់តែសុំសិទ្ធិអនុញ្ញាតជាមុនសិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចដែលបានរំពឹងទុកអីចឹង Cybercab មានការឌីហ្សាញផ្នែកខាងក្នុងបែបតិចនិយមខ្លាំងមែនទែន ហើយគ្មានប៊ូតុងចុចឡើយ មានតែកៅអីសម្រាប់អ្នកដំណើរ ចំនួន 2 នាក់ និង អេក្រង់កម្សាន្តផ្នែកកណ្តាល Touchscreen ដ៏ធំមួយ ប៉ុណ្ណោះ។

Tesla Cybercab ត្រូវបានឌីហ្សាញកាត់តាមឡានភីកអាប់អគ្គិសនី Tesla Cybertruck ខណៈសង្វាក់ផលិតកម្មរបស់វា នឹងចាប់ផ្តើមនៅមុនឆ្នាំ 2027 ជាមួយនឹងតម្លៃក្រោម $30,000។ វាមានបំពាក់ចង្កៀងមុខ LED ឌីហ្សាញរាងស្លីមមួយឈ្នូត លាតពេញផ្នែកខាងមុខ មើលទៅបែបឡានអនាគត ក៏ដូចជា ស្តុបក្រោយ LED មួយឈ្នូត លាតពេញផ្នែកខាងក្រោយ ដូច Cybertruck ផងដែរ។ អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺ ការបំពាក់ដៃបើកឡើងលើដូចស្លាបសត្វរបស់វា តែម្តង។

 

យ៉ាងណាមិញ ការឌីហ្សាញរូបរាងរបស់ Cybercab គឺផ្តោតខ្លាំងលើកម្រិតមុជខ្យល់ Aerodynamics ហើយសូម្បីតែយ៉ាន់កង់ ក៏មានគម្របបិទជិតដែរ។ ដោយសារ Cybercab ត្រូវបានផលិតឲ្យដំណើរការដោយខ្លួនឯង ដូច្នេះហើយទើបវាគ្មានកញ្ចក់មើលចំហៀង និងកញ្ចក់មើលក្រោយ ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla មិនទាន់បានបង្ហាញឡើយថា តើឡាន Cybercab មាន Performance បែបណា ហើយអាចបើកបរបានចម្ងាយប៉ុន្មានគីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ចំពោះព័ត៌មានលម្អិត យើងមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ឲ្យដឹងដែរថា ចំពោះដំណើរការរបស់ Tesla Cybercab នេះ គឺអ្នកដំណើរគ្រាន់តែដើរចូលទៅអង្គុយក្នុងឡាន រួចជ្រើសរើសទីតាំងដែលចង់ទៅ នោះឡាន Cybercab នឹងដំណើរការដោយខ្លួនឯងទាំងអស់ រហូតដល់គោលដៅតែម្តង ខណៈអ្នកដំណើរអាចអង្គុយមើលរឿង ស្តាប់ចម្រៀង ជជែកគ្នាលេងបាន។ នៅពេលដល់គោលដៅ អ្នកដំណើរគ្រាន់តែចុចឲ្យឡានបើកទ្វារ និងចេញពីឡាន ជាការស្រេច៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម