no-alternative title
no-alternative title
no-alternative title
no-alternative title

Mitsubishi Triton GRS Special Edition 2025 ត្រៀមលក់នៅលើទីផ្សារជាមួយតម្លៃជាង 6 ម៉ឺនដុល្លារ

ក្រុមហ៊ុន Mitsubishi Australia បានធ្វើការប្រកាសចេញរថយន្ត Pick Up ម៉ូដែលពិសេសថ្មីនៃស៊េរី Triton 2025 ដែលមានឈ្មោះថា Mitsubishi Triton GRS Special Edition។ រថយន្តភីកអាប់ស៊េរីថ្មីនេះមានតម្លៃខ្ទង់ $63,140 តម្លៃចេញពីរោងចក្រ ដែលតម្លៃនេះ គឺធូរថ្លៃជាងម៉ូដែល GRS ដែលមានតម្លៃខ្ទង់ $63,840។ សម្រាប់ម៉ូដែល Special Edition ត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរផ្នែករចនាខាងក្រៅមួយចំនួនពីម៉ូដែល GRS ដូចជាដកចេញនៅរបាំងកង់ ឬហៅថា Fender Flares។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Mitsubishi Triton GRS Special Edition 2025 ក៏គាំទ្រនូវប្រព័ន្ធជំនួយសុវត្ថិភាពបើកបរ adaptive cruise control system ដែលបានប្រើនៅលើត្រកូលរថយន្ត Triton ចាប់តាំងពីឆ្នាំ 2024 ដោយប្រព័ន្ធនេះ វានឹងជួយក្នុងការកាត់បន្ថយល្បឿនរថយន្តអតិបរិមានៅត្រឹមប្រមាណ 25km/h នៅពេលមានឧបសគ្គបន្ទាន់នៅខាងមុខ។

លក្ខណៈពិសេសផ្សេងទៀតរបស់ Triton GRS Special Edition 2025 គឺមានដូចជាកៅអីអ្នកបើកបរដែលអាចលៃលកតម្រូវតាមការចង់បានបាន ផ្ទៃខាងក្នុងត្រូវបានពាសដោយស្បែកជាមួយនឹងការដេរថ្នេរអំបោះពណ៌ទឹកក្រូច អេក្រង់ infotainment touchscreen ទំហំ 9.0-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 7.0-inch ម៉ាស៊ីនត្រជាក់ពីរតំបន់ និងមុខងារបង្ហាញមួយជុំវិញរថយន្ត surround-view monitor។

រថយន្តភីកអាប់ម៉ូដែលថ្មីពិសេសនេះដំណើរការជាមួយប្រព័ន្ធម៉ាស៊ីនម៉ាស៊ូត  2.4-litre twin-turbocharged diesel four-cylinder engine មានកំលាំង 150kW និងកំលាំងរមូល 470Nm។ រថយន្តស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធប៉ុងពីរ ឬ Four-wheel-drive ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ។ Triton GRS Special Edition មានជម្រើស 4 ពណ៌ មានដូចជាពណ៌ខ្មៅហៅថា Black Mica, ពណ៌ប្រផេះហៅថា Graphite Grey, ពណ៌ទឹកក្រូចហៅថា Yamabuki Orange, និងពណ៌សហៅថា Diamond White។

Mitsubishi Triton GRS Series មានសមត្ថភាពអាចអូសសណ្តោងទំងន់បាន 3500kg ខណៈគ្រែដឹករបស់វា អាចផ្ទុកបានទំងន់ 1,030kg។ សម្រាប់កម្រិតស៊ីប្រេងវិញ គឺ 7.7L/100km នៅពេលបើកបរនៅលើស្ថានភាពផ្លូវធម្មតា និងដល់ 9.6L/100km នៅពេលបើកនៅផ្លូវក្នុងទីក្រុង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍