ក្រោយពីការរិះគន់ជាច្រើនទៅលើកម្រាស់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនរួចមក នៅពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា ហាក់ដូចជាចង់ចូលរួមនៅក្នុងការប្រកួតប្រជែងទៅលើស្មាតហ្វូនដែលមានរូបរាងស្តើងហើយ។ ក្រុមហ៊ុននេះ ក៏បានសាកល្បងបញ្ចេញនូវស្មាតហ្វូន Galaxy Z Fold Special Edition ដែលលក់ផ្តាច់មុខនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយមិនមានភ្ជាប់មកជាមួយនឹង S Pen នោះទេ។ នៅពេលនេះ ក្រុមហ៊ុន Samsung អាចនឹងអនុវត្តដូចគ្នាទៅលឹស្មាតហ្វូន Galaxy Z Fold 7 ដែលនឹងបង្ហាញខ្លួននៅក្នុងខែកក្កដា ឬសីហាឆ្នាំនេះ។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ @kro_roe នៅលើបណ្តាញសង្គម X បានអោយដឹងថា ស្មាតហ្វូន Z Fold 7 នេះនឹងក្លាយជាស្មាតហ្វូនដែលស្តើងបំផុត។ ស្មាតហ្វូន Galaxy Z Fold 6 នេះ មានវិមាត្រ 5.6 mm នៅពេលដែលបើក ដែលកម្រាស់នេះ គឺក្រាស់ជាងស្មាតហ្វូនជាច្រើនរបស់ចិន ដែលមានដូចជា Honor Magic V3 ដែលមានកម្រាស់ 4.35mm។ សម្រាប់ស្មាតហ្វូន Find N5 នឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ ហើយវានឹងមានកម្រាស់ត្រឹមតែ 4.2mm ប៉ុនណ្ណោះនៅពេលដែលបើក។
អ្នកទម្លាយរូបនេះបន្តអះអាងថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 នឹងមិនទ្រទ្រង់ទៅលើ S Pen ដូចទៅនឹងស្មាតហ្វូនអេក្រង់បត់បាន Z Fold Special Edition ផងដែរ។ បើមើលទៅលើ Galaxy S Pen គឺមិនមានបច្ចេកវិទ្យា Bluetooth connectivity នៅលើស្មាតហ្វូន Galaxy S25 Ultra ហើយមនុស្សជាច្រើនមិនសប្បាយចិត្តទៅលើរឿងនេះទេ។ ស្មាតហ្វូនដែលមានអេក្រង់បត់បានធំគឺផ្តោតទៅលើការងារ multitasking ហើយសម្រាប់ S Pen នេះ គឺជាផ្នែកដ៏សំខាន់នៃមុខងារទាំងនេះផងដែរ។