ក្រុមហ៊ុន Geely បានប្រកាសចេញលក់រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីម៉ូដែល L7 EM-i PHEV ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយជម្រើសបួនម៉ូដែល ដោយមានតម្លៃចាប់ពីខ្ទង់ $16,000 ដល់ $20,500។ រថយន្ត Plug-in-hybrid ស៊េរីថ្មីនេះ ដំណើរការនៅលើប្រព័ន្ធបច្ចេកវិទ្យា Hybrid ជំនាន់ថ្មីចុងក្រោយរបស់ Geely ហៅថា NordThor hybrid system និងដំណើរការក្នុងការប៊ីនរថយន្តជាមួយ Flyme Auto Smart cockpit system។ Geely Galaxy L7 EM-i ត្រូវបានទាយការរចនារូបរាងចេញពីម៉ូដែល Galaxy L7។
ផ្នែកខាងមុខមានការរចនាជាមួយចង្កៀង LED ស្លីមអូសកាត់ពីម្ខាងទៅម្ខាង ជាមួយផ្នែករចនាខាងមុខបិតជិត រំលេចដោយនិមិត្តសញ្ញា EM-i នៅកណ្តាល់ និងមានរន្ធបង្ហូរខ្យល់នៅខាងក្រោមដើម្បីឲ្យខ្យល់ចូលទៅជួយស្អំផ្នែកម៉ាស៊ីន។ រីនៅផ្នែកខាងក្រោយមានការរចនាជាមួយបណ្តុំចង្កៀងរចនាជារាងកន្ទុយព្រួញយ៉ាងប្រណិតភ្ជាប់គ្នាពីម្ខាងទៅម្ខាង និងមានអក្សរ GEELY នៅកណ្តាល។
រថយន្ត SUV នេះមានប្រវែងបណ្តោយ 4,710/ទទឹង 1,905mm/ កំពស់ 1,685mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,785mm។ Galaxy L7 EM-i មានបណ្តោយខ្លួនវែងជាងម៉ូដែល Galaxy L7 ប្រមាណ 10mm។ រថយន្តស៊េរីថ្មីនេះមានទំងន់សរុប 1,810kg ទៅ 1,890kg អាស្រ័យទៅលើម៉ូដែលផ្សេងៗគ្នា។
សម្រាប់កំលាំង ឬ Powertrain system របស់ Galaxy L7 EM-i ដែលផ្តល់ឲ្យដោយប្រព័ន្ធ NordThor EM-i hybrid technology ត្រូវបានចែកចេញជាពីរផ្សេងគ្នា ក្នុងនោះរួមមានម៉ូដែលប្រើប្រាស់ម៉ាស៊ីន 1.5L Naturally aspirated engine កំលាំង 110 សេះ និងកំលាំងរមូល 136Nm ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកំលាំង 215 សេះ និងកំលាំងរមូល 262Nm ដំណើរការដោយប្រអប់លេខ E-DHT រួមជាមួយកញ្ចប់ថ្មទំហំ 18.4kWh ជាប្រភេទ lithium iron phosphate battery pack ដែលសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 115km។
ជម្រើសម៉ូដែលផ្សេងទៀតដែលប្រើម៉ាស៊ីន 1.5T engine កំលាំង 161 សេះ និងកំលាំងរមូល 255Nm ដំណើរជាមួយម៉ូទ័រអគ្គិសនីមួយមានកំលាំង 143 សេះ និងកំលាំងរមូល 338Nm ភ្ជាប់ដំណើរការដោយប្រអប់លេខ 3DHT Pro រួមជាមួយកញ្ចប់ថ្មទំហំ 18.7kWh ជាប្រភេទ lithium iron phosphate battery pack ដែលសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 115km។
ហើយសម្រាប់កម្រិតស៊ីសាំងរបស់ម៉ាស៊ីន Galaxy L7 EM-i ទាំងពីរជម្រើស គឺតិចមែនទែនត្រឹម 1.05L/km ទៅ 1.3l/100km ប៉ុណ្ណោះ។ ហើយការបើកជាមួយការសាកភ្លើងអាគុយមួយពេញ និងចាក់សាំងម៉ាស៊ីនពេញម្តងអាចជិះបានចម្ងាយដល់ទៅ 1,240km។ សម្រាប់ការសាកភ្លើងមួយឲ្យថ្មពី 30% ទៅ 80% គឺចាយពេលខ្ទង់ 20 នាទីប៉ុណ្ណោះ ដោយបើកមុខងារ Fast Charging Mode ខណៈការសាកភ្លើងធម្មតា slow charging អាចចំណាយពេលចន្លោះពី 2.7 ម៉ោងទៅ 3 ម៉ោង។
ផ្នែកខាងក្នុងរបស់ Galaxy L7 EM-i PHEV មានការរចនាតុបតែងដោយអេក្រង់ចំនួនបីមានដូចជាអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch, អេក្រង់កម្សាន្តបញ្ឈរនៅកណ្តាលទំហំ 13.2-inch និងអេក្រង់ខាងមុខអ្នករួមដំណើរកៅអីមុខទំហំធំដល់ 16.2-inch។ អេក្រង់ទាំងនេះគាំទ្រនូវមុខងារ dual-screen linkage, multi-tasking, CarLink, និង Hicar mobile phone interconnection ជាដើម។ សម្រាប់ខួរក្បាលក្នុងការបញ្ជាប្រព័ន្ធក្នុងរថយន្តស៊េរីថ្មីនេះ គឺពឹងលើបន្ទះឈីប Qualcomm snapdragon 8155 រួមជាមួយនឹងឈីប Dragon Eagle-1 ដែលផលិតដោយ Geely ផ្ទាល់ផងដែរ។ Geely Galaxy L7 EM-i PHEV មានជម្រើសពណ៌ខាងក្នុងចំនួនពីរ គឺពណ៌ប្រផេះ និងពណ៌ត្នោត៕