no-alternative title
no-alternative title
no-alternative title
no-alternative title

BYD អាចនឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើថ្ម Solid-Stat ចាប់ពីឆ្នាំ 2027 ខាងមុខ

កាលពីកម្មវិធីសនិ្នសិទ្ធសារព័ត៌មាន China All-Solid-State Battery Innovation and Development Summit Forum លើកទីពីរដែលប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗនេះ លោក Sun Huajun ប្រធានផ្នែក CTO របស់ក្រុមហ៊ុន  Shenzhen BYD Lithium Battery Co., Ltd. បានបង្ហាញថា ក្រុមហ៊ុន BYD បានរំកិលចេញនូវកញ្ចប់ថ្មទំហំ 60Ah all solid-stat battery ចេញពីខ្សែសង្វាក់ផលិតកម្មសាកល្បងនៅឆ្នាំកាលពីឆ្នាំ 2024 ។ ហើយនៅឆ្នាំ 2027 ក្រុមហ៊ុននិងសម្រេចបានការដំឡើងទ្រង់ទ្រាយធំហើយអាចនឹងចាប់ផ្តើមប្រើប្រាស់ទ្រង់ទ្រាយធំជាផ្លូវការណ៍នៅក្រោយឆ្នាំ 2030។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីដើមខែកញ្ញាឆ្នាំមុន លោក Sun បានបញ្ជាក់ថា លោកនឹងបន្តពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៃថ្មជំនាន់ក្រោយ ដូចជា solid-state battery និងសម្ភារៈថ្មី ដោយ "ថ្ម sulfide solid-state batteries គឺជាទិសដៅចម្បង"។ Sun ជឿជាក់ថាឆ្នាំ 2027 ដល់ឆ្នាំ 2029 គឺជារយៈពេលនៃការបង្ហាញអំពី sulfide solid-state batteries ដែលមានគោលដៅភាគច្រើនប្រើសម្រាប់រថយន្តអគ្គិសនីថ្នាក់កម្រិតមធ្យម Entry-level ទៅថ្នាក់កម្រិតខ្ពស់ Hing-End Level EVs។ ហើយចាប់ពីឆ្នាំ 2030 ដល់ឆ្នាំ  2032 កញ្ចប់ថ្មថ្មី sulfide solid-state batteries នឹងឈានចូលដល់ដំណាក់កាលពង្រីក និងពង្រាយសម្រាប់ការប្រើនៅក្នុងរថយន្តអគ្គិសនី។

លោក Lian Yubo ប្រធានអ្នកវិទ្យាសាស្ត្រ វិស្វកររថយន្ត និងព្រឹទ្ធបុរសនៃវិទ្យាស្ថានស្រាវជ្រាវវិស្វកម្មរថយន្តរបស់ BYD បានលើកឡើងថាដោយសារកត្តាដូចជាការចំណាយ និងការគ្រប់គ្រងសម្ភារៈ Lithium iron phosphate battery នឹងមិនត្រូវបានលុបចោលក្នុងរយៈពេល 15 ទៅ 20 ឆ្នាំខាងមុខនោះទេ។ រីកញ្ចប់ថ្មរបស់ Solid-state នឹងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងម៉ូដែលរថយន្តថ្នាក់ខ្ពស់ ចំនែកកញ្ចប់ថ្ម Lithium iron phosphate និងប្រើប្រាស់នៅក្នុងរថយន្តអគ្គិសនី ឬ PHEV ទៅតាមកម្រិតខុសៗគ្នា។

 

យោងតាមលោក Ouyang Minggao ដែលសាស្ត្រាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងជាសាកលវិទ្យាធិការនៃសកលវិទ្យាល័យ Chinese Academy of Sciences and chairman of the China All-Solid-State Battery Industry-University-Research Collaborative Innovation Platform ហៅកាត់ថា CASIP បានព្យាករណ៍ថា ប្រសិទ្ធភាពនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៃប្រសិទ្ធភាពថាមពលថ្មអាចនឹងត្រូវបានធ្វើឱ្យប្រសើរឡើងដោយការបញ្ជាទិញពីមួយទៅពីរ ដោយសន្សំបាន ប្រមាណ 70% ទៅ 80% នៃការចំណាយលើ R&D។ 

CASIP ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតថ្មខ្នាតយក្សរបស់ប្រទេសចិនដូចជា CATL និង BYD កាលពីខែមករា ឆ្នាំ 2024 ដោយ CASIP ធ្វើការផ្តោតជាចម្បងទៅការលើកកម្ពស់នៃការសិក្សា និងការអភិវឌ្ឍន៍ឧស្សាហកម្មនៃ Solid-state battery ទាំងអស់នៅក្នុងប្រទេសចិន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម