no-alternative title
no-alternative title
no-alternative title
no-alternative title

GAC និង Huawei ចេញរថយន្ត MPV ដំបូង មានតម្លៃជាង 4 ម៉ឺនដុល្លារ

នៅថ្ងៃនេះ គំរូរថយន្ត MPV ដំបូងដែលស្ថិតក្នុងគម្រោង GH Project រវាងក្រុមហ៊ុនផលិតរថយន្ត GAC និងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវបានគេប្រទះឃើញជាលើដំបូង។ រថយន្តប្រភេទ MPV ស៊េរីថ្មីរបស់ GAC និង Huawei ត្រូវបានគេស្គាល់ឈ្មោះថា Xiangwang ហើយរថយន្តនេះអាចនឹងមានតម្លៃខ្ទង់ប្រហែល 300,000 យាន់ ឬប្រហែល 41,000 ដុល្លារអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីដើមខែវិច្ឆិកា ឆ្នាំ 2024 ក្រុមហ៊ុនផលិតរថយន្ត GAC និងក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការគ្នាក្នុងការផលិតម៉ាករថយន្តដំណើរការដោយថាមពលថ្មីកម្រិតខ្ពស់ ឬ high-end smart new energy vehicle (NEV) brand ដែលមានម៉ូដែលដូចជា  Trumpchi, Aion, និង Hyptec ជាដើម។

 

ក្រោមមកនៅថ្ងៃទី 14 ខែមករា លោក Feng Xingya អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GAC បានប្រកាសជាផ្លូវការថា អគ្គនាយកនៃ GAC បានអនុម័តលើ "សំណើលើគម្រោង GH" សម្រាប់ការវិនិយោគក្នុងការបង្កើតក្រុមហ៊ុនគម្រោង GH ជាមួយនឹងដើមទុនចុះបញ្ជីចំនួន 1.5 ពាន់លានយន់ ឬប្រហែល 205.2 លានដុល្លារអាមេរិក។ ក្រុមហ៊ុនគម្រោង GH មានបំណងសហការជាមួយក្រុមហ៊ុន Huawei ដើម្បីបង្កើតម៉ាករថយន្តថ្មីមួយបន្ថែមទៀត។

នាពេលអនាគត ភាគីក្រុមហ៊ុនទាំងពីរគ្រោងនឹងដាក់បង្ហាញនូវរថយន្ត Flagship Model ចំនួន 3 ម៉ូដែលរួមគ្នានៅឆ្នាំ 2025 ដែលរួមមានរថយន្តប្រភេទ MPV ដ៏ប្រណិតខ្នាតធំ, រថយន្ត Large Luxury SUV និងរថយន្ត Large Luxury sedan។ រថយន្តម៉ូដែលថ្មីទាំងបីម៉ូដែលនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធ Harmony cockpit និង Qiankun ADS 3.0 ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Huawei។

តាមរយះរូបភាពគំរូរថយន្ត MPV ស៊េរីថ្មីនេះ ឃើញថា នៅលើដំបូលខាងមុខមានបំពាក់នូវសែនស័រ LiDAR ដែលជាសែនស័រកម្រិតខ្ពស់សម្រាប់ដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរ  advanced driving assistance។ ទោះជាយ៉ាងណាសម្រាប់សមត្ថភាពកំលាំង និងលក្ខណៈសម្បត្តិបច្ចេកទេសនឹងមាននៅលើរថយន្ត MPV របស់ GAC និង Huawei មិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម