no-alternative title
no-alternative title
no-alternative title
no-alternative title

Chery Fulwin T8 រថយន្ត PHEV ជិះបានចម្ងាយផ្លូវដល់ 2,078.6km នឹងបង្ហាញវត្តមាននៅថ្ងៃទី 22 ខែកុម្ភៈនេះ

ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសចេញផ្លូវការណ៍ថា រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីរបស់ខ្លួននឹងមកនៅលើទីផ្សារនៅថ្ងៃទី 22 ខែកុម្ភៈសប្តាហ៍ក្រោយនេះ។ រថយន្ត PHEV SUV ស៊េរីថ្មីនេះ គឺជាម៉ូដែល Fulwin T8 ហើយរថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនកាលពីខែមករា ជាមួយតម្លៃខ្ទង់ចាប់ពី $15,000 ជាមួយជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នា និងមានជម្រើសម៉ូដែល5 កៅអី និង 6 កៅអី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយម៉ូដែល Fulwin T8 នេះ គឺបានធ្វើឲ្យគ្រួសាររថយន្ត T-Series SUV របស់ Chery មានសមាជិកសរុប 4 ម៉ូដែល ដូចជា T6, T9 និង T10។ Fulwin T8 PHEV ជារថយន្ត SUV ដែលមានបណ្តោយប្រវែង 4,730mm/ ទទឹង 1,860mm/ កំពស់ 1,747mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,710mm។ រថយន្ត SUV នេះអាចផ្ទុកទំងន់សរុបបានដល់ 1,930 គីឡូក្រាម។

Chery Fulwin T8 គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិត level 2.9 intelligent driving assistance system ដែលរួមបញ្ចូលនូវប្រព័ន្ធមុខងារសុវត្ថិភាពរហូតដល់ទៅ 18 ក្នុងនោះរួមមាន ប្រព័ន្ធមុខងាររក្សារថយន្តនៅក្នុងគន្លង lane departure assist, មុខងារកំណត់ល្បើនតាមរថយន្តខាងមុខ adaptive cruise control, និងមុខងារចាប់ស្លាកសញ្ញាចរាចរ traffic jam assist ជាដើម។ Chery Fulwin T8 មានជម្រើសប្រើម៉ាស៊ីន Hybrid ពីរផ្សេងគ្នា គឺម៉ាស៊ីន 1.5L Naturally aspirated engine និង 1.5T turbocharged engine។ ម៉ាស៊ីនទាំងពីរជម្រើសនេះ ដំណើរជាមួយប្រព័ន្ធប្រអប់លេខប្រភេទ DHT និងប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខមួយ។

សម្រាប់ម៉ាស៊ីន 1.5L អាចផលិតកំលាំងបាន 75kW ឬ 101 សេះ និងកំលាំងរមូល 125Nm ខណៈម៉ាស៊ីន 1.5T អាចផលិតកំលាំងបាន 115kW ឬ 154 សេះ  និងកំលាំងរមូល 220Nm។ ចំពោះម៉ូទ័រអគ្គិសនីខាងមុខរបស់ Fulwin T8 អាចផលិតកំលាំងបាន 150kW ឬ 201 សេះ និងកំលាំងរមូល 310Nm។ Fulwin T8 អាចជាន់ល្បឿន Top Speed បានដល់ 208km/h។ សម្រាប់កញ្ចប់ថ្មដែលបំពាក់នៅលើ Fulwin T8 ជាប្រភេទ lithium iron phosphate battery pack ដែលសាកភ្លើងមួយពេញម្តងអាចបើកបានពី 65km និង 130km ដោយប្រើថាមពលថ្មសុទ្ធ។

តាមការបញ្ជាក់ដោយស្ថាប័ន WLTC បានបញ្ជាក់ថា Fulwin T8 អាចបើកបានចម្ងាយ 1,200km ខណៈ ដែលការតេស្តជាក់ស្តែងត្រូវបាន Chery អះអាចថា រថយន្តនេះអាចបើកបានចម្ងាយដល់ទៅ 2,078.6km នៅពេលចាក់សាំង និងសាកថ្មមួយពេញម្តង។ ហើយកម្រិតស៊ីសាំងវិញ គឺត្រឹម 1.3L/100km។ ចំពោះម៉ូដែល Chery Fulwin T8 ប្រើម៉ាស៊ីន 1.5T គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 30% ទៅ 80% ចាយពេលប្រមាណ 19 នាទីប៉ុណ្ណោះ។ 

 

ផ្នែករូបរាងខាងក្រៅមានការរចនាបែបប្រណិត រីឯខាងក្នុងវិញរឹងរិតតែទំនើប ដោយក្នុងនោះមានការរចនាតុបតែងបំពាក់ដោយអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 15.6-inch កម្រិតបង្ហាញ 2.5K, អេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch full-LCD Panel។ សម្រាប់ប្រព័ន្ធដំណើរការនៅលើការបញ្ជាមុខងារប្រើប្រាស់ក្នុងរថយន្តត្រូវបានដំណើរការដោយប្រព័ន្ធ  Lion5.0 smart cockpit system ដែលគាំទ្រដោយបន្ទះឈីប Snapdragon 8155 ហើយក៏គាំទ្រនូវមុខងារបញ្ជាដោយសំឡេង AI voice assistant ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម