no-alternative title
no-alternative title
no-alternative title
no-alternative title

សេចក្តីរាយការណ៌ថ្មី! Honor 400 Series អាចនឹងមានអេក្រង់ទំហំ 6.5 អ៊ីង និង 6.7 អ៊ីង

ថ្មីៗនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនទាក់ទងជាមួយនិងអេក្រង់ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Honor 400 Series ដែលជាស្មាតហ្វូនថ្នាក់កណ្តាលមានតម្លៃសមរម្យ និងមានសមត្ថភាពខ្ពស់។ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយទៀតហើយ ដែលបង្ហាញយ៉ាងលម្អិតទៅលើលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូន Honor ទាំង 2 ម៉ូដែលនេះ។ យោងតាមអ្នកទម្លាយ DigitalChatStation បាននិយាយថា ស្មាតហ្វូនថ្នាក់កណ្តាលចំនួន 2 ដែលម្លាយក្រុមហ៊ុន Honor ត្រៀមបញ្ចេញនោះ អាចជាស្មាតហ្វូន Honor 400 series។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា នឹងមានទំហំអេក្រង់ចំនួន 2 ផ្សេងគ្នា ដោយមួយនឹងមានអេក្រង់រាបស្មើទំហំ 6.5-អ៊ីង និងមួយទៀត គឺមានអេក្រង់គែមកោងទំហំ 6.78-អ៊ីង។ ផ្អែកតាមការលើកឡើងនេះ បានអោយដឹងថា ស្មាតហ្វូនទី 1 អាចជាស្មាតហ្វូនម៉ូដែលស្តង់ដារ Honor 400 ខណៈពេលដែលមួយទៀត គឺជាស្មាតហ្វូនម៉ូដែល Pro។ ហើយសម្រាប់អេក្រង់ទាំង 2របស់ស្មាតហ្វូនថ្មីនេះ គឺមានសមត្ថភាពអាចបង្ហាញចេញជាមួយកម្រិតភាពច្បាស់  1.5K resolution។

ស្មាតហ្វូនទាំងពីរនេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 7000mAh និងដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 4។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំនេះហើយ។ ស្មាតហ្វូនថ្នាក់កណ្តាលទាំងពីរនេះ ត្រូវបានគេរំពឹងថា អាចជាស្មាតហ្វូន Honor 400 series។ គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូនជំនាន់មុន Honor 300 ដែលបង្ហាញវត្តមានមុននេះ គឺមានអេក្រង់ទំហំ 6.7-inch AMOLED ខណៈពេលដែលស្មាតហ្វូន Pro មានអេក្រង់ទំហំ  6.78-អ៊ីង។ ក្រុមហ៊ុននេះ ត្រូវបានគេទម្លាយថា ក៏មានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់ទំហំតូច 6.3-អ៊ីង ផងដែរ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម