no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាពផ្លូវការណ៌រថយន្ត BYD Atto 3 ជំនាន់ថ្មី មុនការដាក់សម្ពោធជាផ្លូវការ

នៅថ្ងៃនេះ មានការចែកនូវរូបភាពថ្មីរបស់រថយន្ត BYD Atto 3 ជំនាន់ថ្មីថែមទៀតហើយ ដោយម្តងនេះ គឺមានការបង្ហាញពីការអាប់ដែតយ៉ាងខ្លាំងប្រៀបធៀបជាមួយនិងជំនាន់មុន ហើយអ្វីដែលពិសេសនោះ គឺនៅលើរថយន្តនេះ ថែមទាំងមានការបង្ហាញការប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរថ្មីថែមទៀតផង។ ប្រភពខាងលើនេះនិយាយថា រថយន្តអគ្គិសនីម៉ូដែល SUV ថ្មីនេះ នឹងមានការដាក់លក់នៅលើទីផ្សារប្រទេសចិននានពេលឆាប់ៗនេះហើយ ប៉ុន្តែនឹងមានការប្រើប្រាស់នូវឈ្មោះផ្សេងហៅថា Yuan Plus។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា មុននេះ រថយន្តអគ្គិសនី BYD Atto 3 ថ្មីនេះ ត្រូវបានគេប្រទះឃើញនៅលើនិយ័តករប្រទេសចិនរួចរាល់ហើយ។ ស្របពេលជាមួយគ្នានេះ រថយន្តនេះ ក៏ត្រូវបានគេមើលឃើញបានធ្វើតេស្តបើកបរនៅលើផ្លូវក្នុងប្រទេសចិនដូចគ្នា។ កាលពីថ្ងៃទី 21 ខែកុម្ភៈនេះ ក្រុមហ៊ុន BYD បានចែករំលែកនូវរូបភាពផ្លូវការណ៌របស់រថយន្តថ្មីនេះផងដែរ។ ក្រុមហ៊ុននេះ បានហៅរថយន្តនេះថា គឺជា BYD Atto 3 ជំនាន់ 2។

 

រថយន្ត BYD Atto 3 ថ្មីៗនេះ គឺមានការឌីស្សាញជាមួយរូបរាងថ្មី ដោយផ្នែកខាងមុខ និង sportier bumper គឺមានការតម្លើងមកជាមួយនូវកាមេរ៉ា និងមានប៉ាណាមុខងរាងដូចស្លាប ហើយនឹងមានប្រហោងស្រូបខ្យល់ធំ។ ចំពោះចង្កៀងមុខមានការឌីស្សាញដូចមុខងារនាគ និងមានភ្ជាប់ដោយបន្ទះច្រូម។ សម្រាប់ការឌីស្សាញតួខ្លួននៃរថយន្តនេះវិញ គឺមានពណ៌ថ្មី ខណៈដែល ដំបូល spoiler គឺមានការឌីស្សាញថ្មី ដែលមានភ្ជាប់នូវភ្លើងហ្វ្រាំងភ្លោះ។ 

 

BYD Atto 3 អាចនឹងប្រើប្រាស់យ៉ាន់កងទំហំ 17-អ៊ីង ទៅ 18-អ៊ីង និងមានការបំពាក់នូវប្រព័ន្ធជំនូយការបើកបរថ្មី God’s Eye C (DiSus 100) ថែមទៀតផង។ នៅលើរថយន្តនេះ មានការបំពាក់នូវកាមេរ៉ា 3 នៅក្រោមកញ្ចក់ និងមាន 4 គ្រាប់ទៀតនៅជុំវិញ ហើយ 5 គ្រាប់ទៀត ជា long-range cameras រួមជាមួយនិង 5mm-wave radars។ ជាមួយគ្នានេះ ក៏មានការតម្លើងនូវ 12 ultrasonic radars ផងដែរ។ សរុបទៅ Atto 3 មាន 29 សិនស័រ។

យោងតាមក្រុមហ៊ុន BYD បានអោយដឹងថា រថយន្តថ្មីនេះ នឹងមានការតម្លើងនូវឧបករណ៌ចាប់ទីតាំងល្បឿនលឿនចំននួន 10 ហើយនិងមានមុខងារចូលចំណតឆ្លាតវៃចំនួន 6។ Atto 3 មានទំហំ 4455/1875/1615mm ជាមួយនិងគម្លាតកង់មុខក្រោយប្រវែង 2720 mm។ រថយន្តដែលមានម៉ូទ័រមួយគនៅខាងមុខ មានកម្លាំង 150 kW (201 សេះ) និងមានជម្រើសអាគុយ LFP battery ចំនួន 2 ដោយទីមួយទំហំ49.9 kWh និងទីពីរទំហំ 60.5 kWh។ រថយន្តនេះរត់បានចម្ងាយ 430 km និង 510 km តាមរយៈស្តង់ដារ CLTC ។ BYD Atto 3 មានតម្លៃចាប់ពី 116,800 យ៉ន់ ទៅ 144,800 យ៉ន់ ដែលប្រហែល 15,225 ដុល្លារទៅ 20,120 ដុល្លារ នៅលើទីផ្សារប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម