ក្រុមហ៊ុន Sony ត្រូវបានគេមើលឃើញថា គ្រោងនឹងធ្វើការ Upgrade ទៅលើសមត្ថភាពនៃកាមេរ៉ាដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូនលំដាប់ថ្នាក់ Flagship របស់ខ្លួន ម៉ូដែល Xperia 1 VII។ យោងតាមការបញ្ជាក់ចេញពីរបាយការណ៍មួយចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន Sumahodigest បានអោយដឹងថា ក្រុមហ៊ុន Sony បានដាក់បញ្ចូលនូវសិនស័រ Exmor T ចុងក្រោយបំផុតទៅលើកាមេរ៉ា 3 គ្រាប់ទាំងអស់របស់ខ្លួន។ ប្រៀបធៀបជាមួយនឹងស្មាតហ្វូន Xperia 1 VI កាលពីឆ្នាំមុននេះ គឺមានបំពាក់នូវសិនស័រ Exmor T sensor នៅលើកាមេរ៉ាគោលតែប៉ុណ្ណោះ។ ដូច្នេះស្មាតហ្វូននេះ មានការពង្រឹងគួរអោយកត់សម្គាល់។
សិនស័រ Exmor T នេះគឺជា CMOS Sensor ថ្មី បំផុតរបស់ក្រុមហ៊ុន Sony ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 2-Layer Transistor Pixel Technology ដែលអាចធ្វើការកាត់បន្ថយទៅលើគ្រាប់អុចៗ ហើយនិងមានការបង្កើនសមត្ថភាពនៅក្នុងពេលថតកន្លែងមានពន្លឺទាប និងពង្រឹងទៅលើ Dynamic Range កាន់តែខ្លាំង ប្រៀបធៀបជាមួយនឹងសិនស័រ Exmor RS ជំនាន់មុន។ សម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូនថ្មីនេះ គឺមានទំហំសិនស័រទំហំ 52MP ខណៈដែល Ultrawide និង Telephoto មានទំហំ 12MP។
គួរបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xperia 1 VI ដែលមាមវត្តមានកន្លងមក មានអេក្រង់ទំហំ 6.5 អ៊ីង នៅលើខ្នាត 19.5:9 display ហើយនិងមានការគាំទ្រជាមួយកម្រិតភាពច្បាស់ 1080x2340 px។ ស្មាតហ្វូនថ្មីនេះ មានប្រើប្រាស់នូវ Android 14 និងការអាប់ដេតទៅលើ Android បានដល់ទៅ 3 ជំនាន់។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ជាមួយនឹង UFS 4.0 storage ដែលអាចដំណើរការ Apps បានលឿន និង File Transfer បានលឿនថែមទៀត។ ស្មាតហ្វូន Xperia 1 VII នេះ នឹងមានការពង្រឹងទៅលើគុណភាពរូបភាពកាន់តែប្រសើរតាមរយៈសិនស័រ Exmor T នៅគ្រប់កាមេរ៉ាទាំងអស់របស់ខ្លួន៕