ស្មាតហ្វូន Xiaomi 15 Ultra គឺជាម៉ូដែលថ្មីមួយត្រូវបានគេមើលឃើញថា មានការអាប់ដែតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងជំនាន់មុន។ នៅលើស្មាតហ្វូននេះមានការផ្លាស់ប្តូរច្រើន មានដូចជា បន្ទះឈីបថ្មី ថាមពលថ្មធំ ហើយនឹងមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាថែមទៀតផង។ បើតាមការទម្លាយកន្លងមក គឺបាននិយាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់ឈីប Snapdragon 8 Elite មានរ៉េម 12GB ឬ 16GB និងមានអង្គចងចាំទំហំ 256GB, 512GB ឬ 1TB of UFS 4.1 storage។ សម្រាប់បន្ទះឈីបនេះ គឺនឹងផ្តល់នូវសមត្ថភាពដំណើរការខ្លាំងជាងមុន 45% និងមាន 52% ទៅលើការប្រើប្រាស់ថាមពលថ្ម។
និយាយពីថ្មនេះដែរ ក្រុមហ៊ុននេះបាបតម្លើងទំហំថ្មទំហំ 6,000mAh ខណៈដែលស្មាតហ្វូនសម្រាប់ទីផ្សារសកលអាចនឹងមានថ្មទំហំត្រឹមតែ 5,410mAh ប៉ុណ្ណោ។ ក្រុមហ៊ុននេះនៅតែបន្តប្រើប្រាស់នូវបច្ចេកវិទ្យាសាក 90W wired និង 80W wireless charging ដូចម៉ូដែលមុន 14 Ultra អញ្ចឹង! ស្មាតហ្វូននេះ នឹងមានអេក្រង់ AMOLED ទំហំ 6.73-អ៊ីង បង្ហាញចេញបាន 3200x1440px និងមានល្បឿន 1-120Hz refresh rate ហើយនឹងមានកម្រិតពន្លឺ 3,200 nits។
សម្រាប់ការឌីស្សាញ Xiaomi 15 Ultra គឺមានជម្រើសពណ៌ Black ឬ White និងមួយទៀត Special Silver Chrome Edition។ សម្រាប់ពណ៌ខ្មៅ គឺមានការឌីស្សាញជាមួយ grippy textured ខណៈដែលពណ៌សគឺមានការប្រើប្រាស់នូវ etched surface។
តួខ្លួនរបស់ស្មាតហ្វូនេនះ គឺមានការបង្គុំដោយ CNC-crafted aluminum និងមានការគាំទ្រដោយកញ្ចក់ការពារ Xiaomi's Shield Glass 2.0 ដែលធន់នឹងការធ្លាក់បានខ្លាំងជាងមុនដល់ទៅ 16 ដង។ ចំពោះ Silver Chrome special edition វិញ គឺមានារឌីស្សាញពី aerospace-grade glass fiber រួមនិងស្បែក PU leather ដែលមើលទៅពិតជាប្រណិតខ្លាំងមែនទែន ជាពិសេសទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ខាងក្រោត។ សម្រាប់ម៉ូដែល Silver Chrome នេះមានតម្លៃ 229g ទៅ 226g និងមានកម្រាស់ពី 9.48mm ទៅ 9.35mm ប្រៀបធៀបជាមួយនិង 2 ម៉ូដែលទៀត។
Xiaomi 15 Ultra នៅតែបន្តការប្រើប្រាស់នូវកាមេរ៉ារបស់ Leica-tuned ដែលមានចំនួន 4 គ្រាប់ដដែល។ នៅលើស្មាតហ្វូននេះ មានសិនស័រ wide, short telephoto, long telephoto និង ultrawide។ សម្រាប់សិនស័រគោល គឺមានទំហំ 1-អ៊ីង ដែលគាំទ្រដោយកាមេរ៉ាទំហំ 50MP Sony LYT-900 imager ប្រើប្រាស់ឡែន 23mm lens ហើយនិងមានកម្រិត f/1.63 aperture។ ចំពោះកាមេរ៉ាទីពីរ គឺដូចមុនដែរមានទំហំ 1/2.51-អ៊ីង គាំទ្រដោយ IMX858 sensor ប៉ុន្តែប្រើប្រាស់ឡែន 75mm មានកម្រិត Aperture f/1.8។ រីឯ ultrawide វិញ គឺមានប្រើប្រាស់នូវ 14mm f/2.2 optic ហើយនឹងមានសិនស័រទំហំ 1/2.51-អ៊ីង Samsung JN5 sensor ដូចគ្នា។
និយាយពីការផ្លាស់ប្តូរវិញ កាមេរ៉ាថ្មីនេះ គឺមានការប្រើប្រាស់នូវឡែនថ្មី 100mm f/2.6 zoom camera។ សម្រាប់មួយគ្រាប់ទៀត គឺមានការប្រើប្រាស់នូវសិនស័រទំហំ 200MP Samsung HP9 1/1.4-អ៊ីង។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP គាំទ្រដោយឡែន 21mm កម្រិត Aperture f/2.0។ កាមេរ៉ាទំាង 4 របស់ ស្មាតហ្វូននេះមានសមត្ថភាពអាចថតបាន 8K ល្បឿន 30fps ខណៈដែលដែលកាមេរ៉ាមុខថតបាន 4K ល្បឿន 60fps។ កាមេរ៉ាមេ និងឡែន 100mm telephoto អាចថតបាន 4K ល្បឿន 120fps ផងដែរ។
Xiaomi 15 Ultra រត់នៅលើ Android 15 ផ្អែកជាមួយ HyperOS 2 ហើយនឹងមានការអាប់ដែតទៅលើ lock screen, home screen និងមុខងារមួយចំនួនទៀតផង។ ជាមួយគ្នានៅលើស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើបច្ចេកវិទ្យា HyperCore technology improves performance, graphics, networking, និងប្រព័ន្ធសុវត្ថិភាព ខណៈដែល HyperAI គឺបាននាំមកនូវមុខងារថ្មីៗជាច្រើន ដូចជា AI writing, text polishing និង summary ក៏ដូចជា transcribing of meetings ហើយនឹង translation ជាដើម។ Xiaomi នឹងផ្តល់នូវការអាប់ដែរ 4 ឆ្នាំទៅលើ Android system updates និង 6 ឆ្នាំទៅលើប្រព័ន្ធសុវត្ថិភាព។
Xiaomi 15 Ultra ប្រកាចេញនៅលើទីផ្សារប្រទេសចិននៅថ្ងៃនេះហើយ ដោយទំហំ 12GB/256GB តម្លៃ CNY 6,499 (€854, £700, INR 78,000, $895), ទំហំ 16GB/512GB តម្លៃ s CNY 6,999 (€920, £760, INR 84,000, $960) ខណៈដែលទំហំ 16GB/1TB មានតម្លៃ CNY 7,799 (€1,025, £850, INR 93,600, $1,070)។ ស្មាតហ្វូននេះ នឹងមានវត្តមាននៅលើទីផ្សារសកលនាថ្ងៃអាទិត្យនេះហើយ។