no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find N5 បង្ហាញខ្លួនជាផ្លូវការណ៌ជាស្មាតហ្វូនអេក្រង់បត់មានកម្រាស់ស្តើងបំផុត!

នៅពេលនេះ ក្រុមហ៊ុន OPPO បានសម្ពោធជាផ្លូវការណ៌នូវ Find N5 ដែលជាស្មាតហ្វូនជំនាន់ថ្មីអេក្រង់បត់បានថ្នាក់ប្រណិតរបស់ខ្លួនហើយ។ ម៉ូដែលថ្មីនេះ ត្រូវបានគេរាយការណ៌ថា មានការពង្រឹងទៅលើគន្លឹះមាំ និងមានភាពធន់ខ្លាំងជាងជំនាន់មុន ហើយនឹងមានការប្រើប្រាស់នូវសូហ្វែរថ្មី ដែលអាចទ្រទ្រង់ជាមួយនិងផលិតផលរបស់ Mac devices បានថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Find N5 មានអេក្រង់ខាងក្រៅទំហំ 6.62-អ៊ីងគាំទ្រនូវអេក្រង់ AMOLED screen បង្ហាញចេញបានទំហំ 1140×2616 resolution និងមានល្បឿន 1Hz-120Hz LTPO refresh rate ព្រមទាំងមានកម្រិតពន្លឺ 2,450 nits peak brightness។ ចំពោះអេក្រង់ខាងក្នុងវិញមានទំហំ 8.12 អ៊ីង និងមានទំហំ 2248×2480px និងមានល្បឿនអេក្រង់ 1Hz-120Hz LTPO adaptive refresh rates ហើយនិងមានកម្រិតពន្លឺ 2,100 nits peak brightness។

អេក្រង់ទាំងពីរនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ 2160Hz high-frequency PWM dimming សម្រាប់ជំនួយទៅលើការការពាររកាំភ្នែកថែមទៀតផង។ បន្ថែមពីនេះ OPPO ក៏បានដាក់អោយដំណើរការជាមួយស្រទាប់ការពារ Ultra-Thin Glass (UTG) និង Nano-Crystal Glass ជំនួយទៅលើដល់ភាពធន់ ហើយថែមទាំងផ្តល់នូវការប៉ះបញ្ជាលើអេក្រង់បានកាន់តែរលូន។ អេក្រង់ទាំងពីរនេះ ក៏មានការទ្រទ្រង់នូវប៊ិក OPPO Pen stylus ដូចគ្នា។ 

 

ក្រុមហ៊ុន OPPO បានរក្សានូវការឌីស្សាញ Find N5 ជាមួយកម្រាស់ស្តើងបំផុត។ នៅពេលលាតអេក្រង់ ស្មាតហ្វូននេះមានកម្រាស់ត្រឹមតែ 4.21mm ប៉ុណ្ណោះ ខណៈដែលបត់បានមានកម្រាស់ 8.93mm។ សម្រាប់ម៉ូដែលខ្នងកញ្ចក់មានទំហំ 229g និងម៉ូដែលស្បែក 239g។ Find N5 រត់នៅលើបន្ទះឈីប Snapdragon 8 Elite កម្រិត 3nm រ៉េមទំហំ 16GB ប្រភេទ LPDDR5X RAM អង្គចងចាំទំហំ 1TB ប្រភេទ UFS 4.0 storage ។ ស្មាតហ្វូននេះដំណើរការនៅលើ Android 15 គាំទ្រដោយស្បែក ColorOS 15 ដែលមានមុខងារ AI-powered search និង AI call summaries ជាដើម។ ក្រុមហ៊ុននេះក៏មានការពង្រឹងទៅលើមុខងារ cross-device functionality ជាមួយ O+ Connect ដែលមានសមត្ថភាពអាចចែករំលែកឯកសារពី Find N5 ទៅកាន់ផលិតផល Mac devices បានថែមទៀតផង។

 

Find N5 មានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP Ultra Vision មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP periscope telephoto គាំទ្រនូវការហ៊្សូម 6x optical zoom ខណៈដែលគ្រាប់ទីបីមានទំហំ 8MP ultra-wide-angle មានសមត្ថភាពអាចថតបាន 116° field of view។ ក្រុមហ៊ុន OPPO ក៏បានចាប់ដៃជាមួយនិងកាមេរ៉ា Hasselblad សម្រាប់ជំនួយដល់ការថតរូបបានកាន់តែច្បាស់ និងកាន់តែមានភាពស្រស់ស្អាត។ស្មាតហ្វូននេះមានកាមេរ៉ាមុនទំហំ 8MP ទាំងអេក្រង់ខាងក្នុង និងនៅលើអេក្រង់ខាងក្រៅ និងមានសមត្ថភាពអាចថតវីដេអូបានកម្រិត 4K video recording។

ស្មាតហ្វូនអេក្រង់បត់បាននេះ មានថ្មទំហំ 5600mAh និងមានការគាំទ្រដោយកម្លាំងសាក 80W SuperVOOC wired charging ដែលសាកពេញ 100% ប្រើប្រាស់ពេលត្រឹមតែ 42 នាទីប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះក៏មានការគាំទ្រនូវកម្លាំងសាក 50W wireless និង 10W reverse wireless charging មកជាមួយផងដែរ។

 

Find N5 មានការឌីស្សាញជាមួយគន្លឹះបត់ថ្មីរបស់ OPPO ដែលមានឈ្មោះថា Titanium Flexion Hinge ធន់ជាងមុន និងមានកម្រាស់ស្តើងជាងមុន។ គន្លឹះបត់ថ្មីនេះ មានកម្រាស់ស្តើង 26% ប្រៀបធៀបជាមួយម៉ូដែលមុន។ នៅលើស្មាតហ្វូននេះ ក៏មានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័នតេស្ត TÜV Rheinland dual foldable durability certifications ដែលអាចបត់ចុះឡើងបាន 100,000 ដង។

 

Find N5 ក៏មានភ្ជាប់មកនូវ IPX6, IPX8 និង IPX9 ratings សម្រាប់ការពារទឹក និងធូលីបានកាន់តែជឿជាក់។ នៅលើសា្មតហ្វូននេះមានការបំពាក់នូវ stereo speakers គាំទ្រដោយ Dolby Atmos ហើយនិងមានសិនស័រស្កែនម្រាមដៃនៅចំហៀង ហើយក៏មានរន្ធ USB Type-C audio សម្រាប់តភ្ជាប់ផងដែរ។ ជាមួយគ្នានេះស្មាតហ្វូននេះក៏មានប៊ូតុង alert slider ផងដែរ។

 

OPPO Find N5 មានជម្រើសពណ៌ Misty White និង Cosmic Black សម្រាប់ទីផ្សារសកល និងមានតម្លៃ 2,499 SGD ($1,868) នៅសឹង្ហបុរី ហើយនឹងប្រកាសចេញនៅថ្ងៃទី 28 ខែកុម្ភៈ។ សម្រាប់ទីផ្សារប្រទេសចិនមានជម្រើសពណ៌ Dusk Purple នៅលើម៉ូដែលស្បែក។ ស្មាតហ្វូនទំហំ 12GB+256GB មានតម្លៃ 8,999 យ៉ន់ ($1,235) និងទំហំ 16GB+512GB មានតម្លៃ 9,999 យ៉ន់ ($1,372) ខណៈដែលទំហំ 16GB+1TB ដែលមាន satellite communication មានតម្លៃ 10,999 យ៉ន់ ($1,510)។ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!

Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!

ដោយ ប៉េងលីន
ក្រុមហ៊ុន MG ផ្តល់នូវបទពិសោធន៍ថ្មីស្តង់ដារដល់អតិថិជនក្នុងការស្វែងរកពត៌មានលម្អិតតាមរយៈគេហទំព័រផ្លូវការ MG Cambodia Official Website

ក្រុមហ៊ុន MG ផ្តល់នូវបទពិសោធន៍ថ្មីស្តង់ដារដល់អតិថិជនក្នុងការស្វែងរកពត៌មានលម្អិតតាមរយៈគេហទំព័រផ្លូវការ MG Cambodia Official Website

ដោយ ប៉េងលីន
Huawei និង SAIC ចុះកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃថ្នាក់ប្រណិត

Huawei និង SAIC ចុះកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃថ្នាក់ប្រណិត

ដោយ ប៉េងលីន
ហេតុអី្វបានជា Toyota Prius នៅតែពេញនិយមខ្លាំង មិនថាស៊េរីចាស់ ឬស៊េរីថ្មី?

ហេតុអី្វបានជា Toyota Prius នៅតែពេញនិយមខ្លាំង មិនថាស៊េរីចាស់ ឬស៊េរីថ្មី?

ដោយ ប៉េងលីន
OPPO Find N5 បង្ហាញខ្លួនជាផ្លូវការណ៌ជាស្មាតហ្វូនអេក្រង់បត់មានកម្រាស់ស្តើងបំផុត!

OPPO Find N5 បង្ហាញខ្លួនជាផ្លូវការណ៌ជាស្មាតហ្វូនអេក្រង់បត់មានកម្រាស់ស្តើងបំផុត!

ដោយ ប៉េងលីន
 Denza N9 PHEV រត់បានចម្ងាយ 1,300km នឹងផ្តើមដាក់លក់មុនជាមួយតម្លៃជាង 6 ម៉ឺនដុល្លារ

Denza N9 PHEV រត់បានចម្ងាយ 1,300km នឹងផ្តើមដាក់លក់មុនជាមួយតម្លៃជាង 6 ម៉ឺនដុល្លារ

ដោយ ប៉េងលីន