no-alternative title
no-alternative title
no-alternative title
no-alternative title

ហេតុអី្វបានជា Toyota Prius នៅតែពេញនិយមខ្លាំង មិនថាស៊េរីចាស់ ឬស៊េរីថ្មី?

ថ្មីៗនេះ Toyota Prius ស៊េរីឆ្នាំ 2025 ទើបតែបានបង្ហាញខ្លួនជាផ្លូវការ ហើយត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី $28,000 ដល់ $36,000 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ចុះមូលហេតុអីទើបធ្វើឲ្យ Toyota Prius មិនថាស៊េរីចាស់ ឬស៊េរីថ្មី នៅតែមានការពេញនិយមខ្លាំង រហូតមកដល់បច្ចុប្បន្ននេះ? ចម្លើយនោះគឺ Toyota Prius គឺជាឡាន Hybrid ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ហើយវាក៏ជាអ្នកត្រួសត្រាយផ្លូវ សម្រាប់ឡានប្រភេទ Hybrid ព្រមទាំងជាឡាន Toyota ដែលលក់ដាច់បំផុតមួយ ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីនោះក៏នៅមានចំណុចមួយចំនួនទៀតដូចជា៖

ទី 1 ការសន្សំសំចៃ៖ Toyota Prius មានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ 4L/100KM ប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើន ជាពិសេសអ្នកមានវ័យក្មេង ពេញចិត្តយ៉ាងខ្លាំង។

ទី 2 ការឌីហ្សាញ៖ រហូតមកដល់ពេលនេះ Toyota Prius មានសរុបចំនួន 5 ជំនាន់ ហើយការឌីហ្សាញរបស់វា មានភាពទាក់ទាញម្យ៉ាងម្នាក់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺ Toyota Prius ឆ្នាំ 2025 បានផ្លាស់ប្តូរការឌីហ្សាញថ្មី យ៉ាងទាក់ទាញ ទាំងផ្នែកខាងក្រៅ និងខាងក្នុង តែម្តង។

ទី 3 បទពិសោធន៍នៃការបើកបរ៖ Toyota Prius ជំនាន់ថ្មីគ្រប់ម៉ូដែលទាំងអស់ គឺប្រើម៉ាស៊ីន Hybrid ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង មានកម្លាំង 150 HP ហើយមានជំនួយពីម៉ូទ័រអគ្គិសនី 1 នៅកង់មុខ ដែលបង្កើនកម្លាំងសរុបដល់ 194 HP សម្រាប់ប្រភេទប្រើប៉ុងមុខ (FWD) និង កម្លាំង 196 HP សម្រាប់ប្រភេទប្រើប៉ុង 2 (AWD) និង មានកម្លាំងរមួល 188 NM ដែលធ្វើឲ្យការបើកបរមានភាពរលូន និងស្ទុះល្អ។

ទី 4 ពានរង្វាន់៖ Toyota Prius ធ្លាប់បានឈ្នះពានរង្វាន់ Car of the Year របស់ស្ថាប័ន MotorTrend ចំនួន 2 ដង គឺ នៅក្នុងឆ្នាំ 2004 និង 2024។

មិនតែប៉ុណ្ណោះ Toyota Prius ឆ្នាំ 2025 ក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 មកស្តង់ដារដែរ ដោយក្នុងនោះរួមមានមុខងារជាច្រើន ដូចជា៖

•ប្រព័ន្ធភ្លើងហ្វាកូតអូតូ Automatic High Beams

•ប្រព័ន្ធហ្វ្រាំងអូតូ Pre-Collision System with Pedestrian Detection

•ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លង Lane Tracing Assist

•ប្រព័ន្ធចាប់សម្គាល់ស្លាកសញ្ញាចរាចរ Road Sign Assist

•ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លង ជាមួយមុខងារជំនួយដៃចង្កូត Lane Departure Alert with Steering Assist

•ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Full-speed Range Dynamic Radar Cruise Control

•ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅចំហៀង Blind-spot Monitor

•ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross-traffic Alert

•ព្រមទាំង ប្រព័ន្ធជំនួយហ្វ្រាំងលើផ្លូវកោង Proactive Driving Assist ផងដែរ

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!

Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!

ដោយ ប៉េងលីន
ក្រុមហ៊ុន MG ផ្តល់នូវបទពិសោធន៍ថ្មីស្តង់ដារដល់អតិថិជនក្នុងការស្វែងរកពត៌មានលម្អិតតាមរយៈគេហទំព័រផ្លូវការ MG Cambodia Official Website

ក្រុមហ៊ុន MG ផ្តល់នូវបទពិសោធន៍ថ្មីស្តង់ដារដល់អតិថិជនក្នុងការស្វែងរកពត៌មានលម្អិតតាមរយៈគេហទំព័រផ្លូវការ MG Cambodia Official Website

ដោយ ប៉េងលីន
Huawei និង SAIC ចុះកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃថ្នាក់ប្រណិត

Huawei និង SAIC ចុះកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃថ្នាក់ប្រណិត

ដោយ ប៉េងលីន
ហេតុអី្វបានជា Toyota Prius នៅតែពេញនិយមខ្លាំង មិនថាស៊េរីចាស់ ឬស៊េរីថ្មី?

ហេតុអី្វបានជា Toyota Prius នៅតែពេញនិយមខ្លាំង មិនថាស៊េរីចាស់ ឬស៊េរីថ្មី?

ដោយ ប៉េងលីន
OPPO Find N5 បង្ហាញខ្លួនជាផ្លូវការណ៌ជាស្មាតហ្វូនអេក្រង់បត់មានកម្រាស់ស្តើងបំផុត!

OPPO Find N5 បង្ហាញខ្លួនជាផ្លូវការណ៌ជាស្មាតហ្វូនអេក្រង់បត់មានកម្រាស់ស្តើងបំផុត!

ដោយ ប៉េងលីន
 Denza N9 PHEV រត់បានចម្ងាយ 1,300km នឹងផ្តើមដាក់លក់មុនជាមួយតម្លៃជាង 6 ម៉ឺនដុល្លារ

Denza N9 PHEV រត់បានចម្ងាយ 1,300km នឹងផ្តើមដាក់លក់មុនជាមួយតម្លៃជាង 6 ម៉ឺនដុល្លារ

ដោយ ប៉េងលីន