no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota បញ្ចេញរថយន្ត Yaris Z ស៊េរីថ្មីពីរម៉ូដែលមានតម្លៃចាប់ពីជាង 1 ម៉ឺនដុល្លារឡើងទៅ

ថ្មីៗនេះក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញរថយន្ត Crossover ស៊េរីថ្មីចំនួនពីរម៉ូដែល គឺ Toyota Yaris Z Urbano និង Yaris Cross Go Black។ ម៉ូដែលទាំងពីរនេះ ប្រើប្រាស់ការរចនាម៉ូដដូចគ្នានឹងម៉ូដែល Z Trim ដែរ គ្រាន់តែមានការ Upgrade លើផ្នែកមួយចំនួនខុសពីម៉ូដែលមុន។ Yaris Z Urbano និង Yaris Cross Go Black បានប្រើប្រាស់នូវនិមិត្តសញ្ញា TOYOTA ពណ៌ខ្មៅ រួមទាំងត្រឡោកញ្ចក់មើលក្រោយ ដៃទ្វារ កន្ទុយត្រី (Spoiler) និងដំបូលពណ៌ខ្មៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota Yaris Z Urbano ប្រើប្រាស់យ៉ានកង់ទំហំ 16-inch ខណៈម៉ូដែល Yaris Cross Go Black ប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch ដែលជាប្រភេទយ៉ាន់កង់ពណ៌ខ្មៅ Glossy Black។ រថយន្ត Yaris ទាំងពីរម៉ូដែលនេះមានជម្រើសពណ៌ដូចជា Platinum White Pearl Mica, Massive Gray shades ជាមួយដំបូលពណ៌ Black Mica និង pillars។

Toyota Yaris Z Urbano នៅតែបន្តប្រើម៉ាស៊ីនសាំងទំហំ 1.5-liter gasoline engine ឬម៉ាស៊ីន hybrid 1.5-liter ហើយទាំងពីរជម្រើសម៉ាស៊ីន គឺមានជម្រើសទាំងម៉ូដែលប្រើប៉ុងមួយ Front-wheel-drive និងប៉ុងពីរ all-wheel-drive ហើយនិងផ្តល់ថាមពលដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ CVT automatic transmission។

សម្រាប់តម្លៃរបស់ Toyota Yaris Z Urbano មានតម្លៃថ្លៃជាងម៉ូដែល Toyota rally-bred GR Yaris ដោយម៉ូដែល Toyota Yaris Z Urbano មានតម្លៃចាប់ពីខ្ទង់ $15,700 ទៅ $19,300 ខណៈម៉ូដែល Yaris Cross Urbano មានតម្លៃចាប់ពីខ្ទង់ $17,500 ទៅ $21,500 នៅទីផ្សារប្រទេសជប៉ុន។ TOYOTA បានបើកទទួលការបញ្ជាទិញមុនសម្រាប់រថយន្តម៉ូដែលពិសេសស៊េរីថ្មីទាំងពីរនេះនៅក្នុងទីផ្សារប្រទេសជប៉ុន។ Toyota Yaris Z Urbano និង Yaris Cross Go Black គឺជាម៉ូដែលថ្មីពិសេស ពីម៉ូដែល 2025  Toyota Yaris និង Yaris Cross៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម