នៅក្នុងព្រឹត្តិការណ៌ Unpacked កាលពីខែមករាកន្លងទីនេះ ក្រៅតែពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ ក៏មានការបង្ហាញចេញនូវគំរូរបស់ស្មាតហ្វូនម៉ូដែលពិសេសរបស់ខ្លួន Galaxy S25 Edge ផងដែរ ដោយពេលនេះ ស្មាតហ្វូននេះ បានធ្វើអោយអ្នកដែលចូលរួមនៅក្នុងព្រឹត្តិការណ៌នេះ មានការចាប់អារម្មណ៌ខ្លាំងមែនទែន។ ប៉ុន្តែពេលនោះ ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ពីពេលវេលានៃការប្រកាសចេញស្មាតហ្វូននេះនៅឡើយទេ។ យោងតាមសេចក្តីរាយការណ៌ចេញពីប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមានវត្តមាននៅថ្ងៃទី 16 ខែមេសាខាងមុខនេះហើយ។
ប្រភពខាងលើនេះនិយាយថា Samsung អាចនឹងមានប្រកាសចេញស្មាតហ្វូននេះនៅពាក់កណ្តាលខែមេសា ហើយកម្មវិធីសម្ពោធស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅលើអនឡាញតែប៉ុណ្ណោះ។ របាយការណ៌ខាងលើនេះ បានបន្ថែមថា ជាមួយនិងការប្រកាសចេញនូវម៉ូដែលនេះ គឺដើម្បីជាការឆ្លើយតបទៅនឹងព័ត៌មានដែលនិយាយថា ក្រុមហ៊ុន Apple នឹងមានការប្រកាសចេញនូវស្មាតហ្វូនស្តើងរបស់ខ្លួន iPhone 17 Air នៅខែកញ្ញាខាងមុខនេះ។ សម្រាប់ម៉ូដែលរបស់ Apple នេះ ត្រួវគេទម្លាយថា នឹងមានកម្រាស់ស្តើងជាង S25 Edge ដែលមានកម្រាស់ 6.4mm ថែមទៀត ប៉ុន្តែម៉ូដែលនោះមានកាមេរ៉ា 1 គ្រាប់ទេ ខណៈដែល Edge មាន 2 គ្រាប់។
Galaxy S25 Edge នឹងអាចរកបាននៅខែឧសភាពខាងមុខនេះ ជាមួយជម្រើសពណ៌ light blue, black និង silver។ តាមប្រភពពីសង្វាក់ផលិតកម្មនោះ អោយដឹងថា ក្រុមហ៊ុននេះ ផលិតស្មាតហ្វូននេះ ត្រឹមតែ 40,000 គ្រឿងប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុននេះមិនរំពឹងថា ស្មាតហ្វូននេះ នឹងមានភាពជោគជ័យនោះទេ។ S25 Edge ត្រូវគេរំពឹងថា នឹងមានកាមេរ៉ាទំហំ 200MP ហើយនិងមានមួយគ្រាប់ទៀតមានទំហំ 50MP ultrawide។ ស្មាតហ្វូននេះនឹងរត់នៅលើឈីប Snapdragon 8 Elite និងមានតម្លៃចន្លោះ Galaxy S25 និង Galaxy S25 Ultra។