no-alternative title
no-alternative title
no-alternative title
no-alternative title

GAC Aion UT EV រថយន្តអគ្គិសនីស៊េរីថ្មី សាកភ្លើងពេញម្តងជិះបាន 420km តម្លៃមិនដល់ 1 ម៉ឺនដុល្លារទេ

កាលពីថ្ងៃទី 28 ម្សិលមិញនេះ ក្រុមហ៊ុន GAC បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចប្រភេទ Compact crossover ស៊េរីថ្មីម៉ូដែល Aion UT EV នៅទីផ្សារប្រទេសចិនជាមួយជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ $9,600 ដល់ $14,000។ Aion UT EV គឺជារថយន្តអគ្គិសនីម៉ូដែលទីបីនៃម៉ាកយីហោរថយន្ត Aion របស់ GAC សម្រាប់ទីផ្សារសកល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GAC Aion UT EV ស៊េរីថ្មីនេះមានការឌីស្សាញផ្នែកដំបូលបែប floating roof design រំលេចដោយចង្កៀង Daytime running light ដែលរចនាបង្គុំឡើងជាមួយអំពូល LED ចំនួន 19 គ្រាប់ រួមនឹងចង្កៀងខាងមុខរចនាជារាង D-Shaped Headlight និងចង្កៀងខាងក្រោយរចនាជារាង C-Shaped taillights។ រថយន្ត Compact crossover ស៊េរីថ្មីមួយនេះមានប្រវែងបណ្តោយ 4.27m /ទទឹង 1.85m/ កម្ពស់ 1.575m និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2.75m។

សម្រាប់ Aion UT EV ម៉ូដែល Entry-level និង mid-end trim ប្រើប្រាស់យ៉ាន់កង់ទំហំ 16-inch ខណៈម៉ូដែល High-end trim ប្រើយ៉ាន់កង់ទំហំ 17-inch។ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានជម្រើសពណ៌ខាងក្រៅចំនួន 6 ពណ៌ មានពណ៌ក្រហម ទឹកប្រាក់ ស ត្នោតភ្លឺ ស្វាយ និងបៃតង។

Aion UT EV ដំណើរការនៅដោយម៉ូទ័រអគ្គិសនីមួយភ្ជាប់នៅផ្នែកខាងមុខមានកំលាំង 100kW ឬ 134 សេះ និងភ្ជាប់ដោយកញ្ចប់ថ្មដែលមានជម្រើសទំហំ 34.868 kWh, 44.257 kWh, 44.12 kWh, ឬ 44.133kWh ទៅតាមជម្រើស Trim-level នីមួយៗ។ បើតាមការធ្វើតេស្តបញ្ជាក់ពីស្ថាប័ន CLTC រថយន្តអគ្គិសនីស៊េរីថ្មីនេះសាកភ្លើងពេញម្តងអាចជិះបាន 330km និង 420km ទៅតាមជម្រើសទំហំកញ្ចប់ថ្ម និងម៉ូដែលរៀងៗគ្នា។ Aion UT EV អាចជាន់ល្បឿន Top speed បានដល់ 150km/h ជាមួយការធ្វើតេស្ត moose test បានល្បឿន 75km/h និងមានកម្រិតប្រើប្រាស់ថាមពលថ្មប្រមាណ 11.4kWh ក្នុងរយះចម្ងាយផ្លូវ 100km។ សម្រាប់ការសាកភ្លើងចូលវិញ ក៏ធ្វើបានលឿនរហ័សដោយសារពី 30% ទៅ 80% ចាយពេលប្រមាណ 24 នាទី។

ចូលមកផ្នែកខាងក្នុងវិញ មានការរៀបចំតុបតែងបែបទំនើបនិយមខ្លាំងមែនទែន ដោយក្នុងនោះមានការបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 14.6-inch នៅកណ្តាល Dashboard, អេក្រង់បង្ហាញព័ត៌មានរថយន្តនៅក្រោយដៃចង្កូតទំហំ 8.8-inch។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏អាចធ្វើការភ្ជាប់ជាមួយមុខងារ HiCar, Carlink និង CarPlay រួមទាំងគាំទ្រមុខងារបញ្ជាដោយសំឡេង AI voice assistant ថែមទៀតផង។ សម្រាប់ម៉ូដែល Aion UT EV ដែលជា top-end trim មានគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត level 2 advanced driving assistance និងមានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lights ផងដែរ។ 

សម្រាប់ប្រព័ន្ធមុខងារសំខាន់ៗផ្សេងៗទៀតដែលមាននៅលើ GAC Aion UT EV មានដូចជា អាចធ្វើការ Update ប្រព័ន្ធក្នុងរថយន្តតាមរយះ OTA updates, មុខងារ in-car Wi-Fi, ប្រព័ន្ធបំពងសំឡេងពីរគ្រាប់ ដល់ 6 គ្រាប់, និងមុខងារបញ្ជាពីចម្ងាយតាមរយះទូរសព្ទ mobile phone remote control ជាដើម។ នៅផ្នែកខាងក្រោយរបស់ Aion UT EV អាចផ្ទុកទំងន់បាន 440 លីត្រ និងដំបូលបើក panoramic sunroof ដែលមានទំហំ 1.8 x 1.77m។ បន្ថែមពីនេះ កៅអីខាងមុខអាចបត់បាន 180 ដឺក្រេ ព្រមទាំងគាំទ្រមុខងារកំដៅដែលអាចកំនត់ពី 0 ទៅ 20 អង្សារសេ ចាយពេលប្រមាណ  30 វិនាទីប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម