no-alternative title
no-alternative title
no-alternative title
no-alternative title

iPad Pro ដែលមានអេក្រង់បត់បាន នឹងបំពាក់បច្ចេកវិទ្យា Face ID ក្រោមអេក្រង់

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើថេប្លេតជំនាន់ថ្មី iPad Pro ដែលមានអេក្រង់បត់បាន ហើយសម្រាប់គំរូបច្ចុប្បន្នថេប្លេតនេះ គឺមានការបញ្ជាក់ពីប្រើប្រាស់នូវបច្ចេកវិទ្យា Face ID ក្រោមអេក្រង់។ យោងតាមការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station នៅលើ Weibo បានបង្ហាញថា គំរូរបស់អេក្រង់បត់បាននេះ គឺមានទំហំ 18.8-អ៊ីង និងការបំពាក់នូវ “metal superstructure lens” ដែលមានបច្ចេកវិទ្យា Face ID នៅក្រោមអេក្រង់ថែមទៀតផង។ គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏ធ្លាប់ត្រូវបានគេចំអកទៅលើការផ្លាស់ប្តូរពី notch ទៅកាន់ទម្រង់ pill-shaped ផងដែរដោយ នៅលើអេក្រង់ គឺពិតជាសំខាន់ណាស់សម្រាប់បច្ចេកវិទ្យា Face ID។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយនឹងបច្ចេកវិទ្យាក្រោមអេក្រង់នេះ ថេប្លេត iPad អេក្រង់បត់បាននេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យ។ សម្រាប់មុខងារថ្មីនេះ គឺជាការអភិវឌ្ឍជាលើកដំបូងបំផុតទៅលើផលិតផលរបស់ Apple ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Face ID ក្រោមអេក្រង់។ ក្រុមហ៊ុនវិភាគ DSCC បានព្យាករណ៍ថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវ iPad Pro អេក្រង់ទំហំ 18.8-អ៊ីង ដែលអាចបត់បាន និងមានការគាំទ្រដោយអេក្រង់ OLED នេះ នៅក្នុងឆ្នាំ 2027 នេះ។ ទន្ទឹមនឹងនេះផងដែរ អ្នកវិភាគ Ming-Chi Kuo បានបញ្ជាក់ថា ក្រុមហ៊ុន LG នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់នេះសម្រាប់ Macbook ដែលមានអេក្រង់បត់បានទំហំ 20.2-អ៊ីង ឬ 18.8-អ៊ីង នៅចុងឆ្នាំ 2025 នេះ។

ទាក់ទងនឹងព័ត៌មាននេះដែរ កាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងធ្វើការនៅលើឧបករណ៍ដែលមានអេក្រង់បត់បានដែលមានមុខងារដូចទៅនឹងកុំព្យូទ័រអញ្ចឹង។ ហើយនៅពេលដែលបើកមានទំហំអេក្រង់ដល់ទៅ 19-អ៊ីង។ លោក Mark Gurman របស់ស្ថាប័ន Bloomberg បានបន្ថែមថា ក្រុមហ៊ុន Apple នឹងអភិវឌ្ឍទៅលើ iPad ដែលមានអេក្រង់បត់បានដ៏ធំដែលមិនមានស្នាមបត់នោះទេ។ ក្រៅពី iPad នេះ ក្រុមហ៊ុន Apple ក៏ធ្វើការនៅលើ iPhone អេក្រង់បត់បានទម្រង់ book-style ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម