no-alternative title
no-alternative title
no-alternative title
no-alternative title

ត្រៀមលុយទៅបងប្អូន! Toyota bZ4X ឆ្នាំ 2026 ប្រើអាគុយថ្មី ខ្លាំងជាងមុន ជិះបានឆ្ងាយជាងមុន!

នេះគឺជាឡាន SUV អគ្គិសនី Toyota bZ4X ស៊េរីឆ្នាំ 2026 ដែលទើបតែមានការបង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុប ជាមួយនឹងការអាប់ដេតសំខាន់ៗជាច្រើន។ អ្វីដែលជាការផ្លាស់ប្តួរគួរឲ្យកត់សម្គាល់បំផុតនោះ គឺ អាគុយរបស់វា ដោយឥឡូនេះ bZ4X នឹងផ្តល់ជម្រើសអាគុយចំនួន 2 ប្រភេទ គឺ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

•ទី 1 ទំហំ 57.7 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 445 KM ហើយបំពាក់ម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 165 HP

•ទី 2 ទំហំ 73.1 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 573 KM ហើយបំពាក់ម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 មានកម្លាំង 221 HP និង ជម្រើសប្រើម៉ូទ័រ 2 និង ប៉ុង 2 (AWD) មានកម្លាំង 338 HP អាចបើកបរបានចម្ងាយ 520 KM ហើយអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 5.1 វិនាទីប៉ុណ្ណោះ

ក្រុមហ៊ុន Toyota បានអះអាងថា ពួកគេបានពង្រឹងទៅលើ កម្រិតដង់ស៊ីតេថាមពល នៃកញ្ចប់អាគុយ ទាំង 2 ជម្រើសនេះ ហើយក៏បានបន្ថែមនូវចំនួនបន្ទះអាគុយ ផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានធ្វើឲ្យម៉ូទ័រអគ្គិសនី មានដំណើរការកាន់តែប្រសើរ ជាងមុនទៅទៀត។

ក្រៅពីនោះ Toyota bZ4X ស៊េរីឆ្នាំ 2026 ក៏បានអាប់ដេតចំនួនមួយចំនួនទៀត ដូចជា ការបំពាក់មកនូវមុខងារ Battery Pre-conditioning ដែលអនុញ្ញាតឲ្យការសាកភ្លើងល្បឿនលឿន កាន់តែមានប្រសិទ្ធិភាព នៅពេលអាកាសធាតុត្រជាក់, រន្ធសាកភ្លើង AC របស់វាឥឡូវនេះ មានកម្លាំង 22 kW ជំនួសឲ្យ 11 kW ប៉ុន្តែរន្ធសាកភ្លើង DC នៅតែមានកម្លាំង 150 kW ដដែល។

ក្រុមហ៊ុន Toyota អះអាងទៀតថា ពួកគេចង់ឲ្យ bZ4X ថ្មីនេះ អាចសាកភ្លើងល្បឿនលឿន ពី 10-80% ចាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ bZ4X ថ្មី ក៏មានសមត្ថភាពអាចអូសសណ្តោងច្រើនជាងមុនដល់ទៅ 2 ដង សរុប 1.5 តោនឯណោះ។ ក្រៅពីនោះ វាក៏បានកែកុនផ្នែកខាងមុខនៃ bZ4X ដើម្បីជួយដល់កម្រិត Aerodynamics ក៏ដូចជា ការបំពាក់នូវអេក្រង់កម្សាន្ត Touchscreen ទំហំ 14 អ៊ីញថ្មី ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍