no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota C-HR+ EV រថយន្តអគ្គិសនីស៊េរីថ្មីនឹងបង្ហាញខ្លួននៅទីផ្សារអាមេរិកនៅឆ្នាំ 2026

ក្រុមហ៊ុនផលិតរថយន្ត Toyota ត្រៀមបន្ថែមសមាជិកថ្មីក្នុងស្រឡាយរថយន្តអគ្គិសនីរបស់ខ្លួន។ រថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ Toyota ត្រូវបានគេស្គាល់ថា ជាម៉ូដែល C-HR+ ដែលជាម៉ូដែលមានលក្ខណៈស្រដៀងគ្នានឹង C-HR ដែលកំពុងមានវត្តមាននៅលើទីផ្សារសកលក្នុងពេលបច្ចុប្បន្ន ប៉ុន្តែ C-HR+ អាចនឹងមានទំហំធំជាង ហើយម៉ូដែលថ្មីនេះត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅទីផ្សារអាមេរិកនៅឆ្នាំក្រោយនេះ (2026)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota C-HR+ ត្រូវបានគេដឹងថា នឹងមិនប្រើម៉ាស៊ីនសាំងនោះទេ ដោយវានឹងប្រើនៅស្តង់ដារផលិត  e-TNGA 2.0 platform ដូចគ្នានឹងម៉ូដែល bZ4X ដែរ ដូចនេះ  C-HR+ នឹងជាប្រភេទរថយន្តអគ្គិសនីយ៉ាងពិតប្រាកដ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ អាចនឹងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រមាណ 2,750mm ដែលខ្លីជាងម៉ូដែល bZ4X បន្តិច។ ហើយ Toyota បានបង្ហើបថា រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួននឹងមានភាពស៊ីមេទ្រីគ្នាជាមួយនឹងម៉ូដែល bZ4X ដែលជារថយន្ត SUV លក្ខណៈគ្រួសារ។ ហើយទៅលើអនុភាពកំលាំង និងកញ្ចប់ថ្ម ក៏អាចនឹងមានជម្រើសប្រហាក់ប្រហែលគ្នានឹង bZ4X ផងដែរ។

បច្ចុប្បន្ន bZ4X បានចេញប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបជាមួយជម្រើសពីរម៉ូដែល ក្នុងនោះមានម៉ូដែលប្រើកញ្ចក់អាគុយទំហំ 57.7kWh និងប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខមួយ ឬប៉ុងមួយមានកំលាំង 123kW ហើយសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 455km និងអាចជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 8.6 វិនាទី។ ចំនែកមួយម៉ូដែលទៀត ប្រើកញ្ចប់អាគុយទំហំ 77kWh និងប្រើម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (FWD) អាចផលិតកំលាំងសរុបបាន 221 សេះ និងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 7.4  វិនាទី ហើយការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 600km។

ចំពោះ Toyota C-HR+ ថ្មីវិញ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីភ្លោះ ឬប្រើប៉ុងពីរ (AWD) ដែលមានកំលាំងសរុប 338 សេះ អាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 5.2 វិនាទី ជាមួយនឹងការបំពាក់កញ្ចប់អាគុយទំហំ 77kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 525km។ ទោះជាយ៉ាងណា សម្រាប់តម្លៃបឋមរបស់ Toyota C-HR+ មិនទាន់ត្រូវបានក្រុមហ៊ុន ឬប្រភពរបាយការណ៍បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍