no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី BYD Seal 06 EV បង្ហាញខ្លួននៅលើ MIIT ជាមួយជម្រើស 470km និង 545km

ថ្មីៗនេះ Seal 06 EV ដែលជាឡានអគ្គិសនីរបស់ក្រុមហ៊ុន BYD ត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅលើបញ្ជី MIIT របស់ប្រទេស ចិនហើយ ដោយមានជម្រើសពីរម៉ូដែល គឺទំហំអាគុយ 46.08kWh និង 56.6kWh មានសមត្ថភាពអាចរត់បានចម្ងាយផ្លួវ 470km និង 545km តាមរយៈស្តង់ដារ (CLTC)។ បញ្ជីខាងលើនេះ បញ្ជាក់ទៀតថា រថយន្តថ្មីនេះ គឺមានទម្ងន់ចាប់ពី 1670kg ទៅ 1800kg។ ជាមួយនិងការប្រើប្រាស់ជម្រើសអាគុយថ្មីនេះ រថយន្តនេះត្រូវបានក្រុមហ៊ុនតម្លើងជាមួយម៉ូទ័រអគ្គិសនីកម្លាំង 160kW ស្មើរនឹង 215 សេះ ខណៈដែលម៉ូដែលតូចជាងគេ គឺប្រើប្រាស់ម៉ូទ័រអគ្គិសនីកម្លាំង 110kW ស្មើរនិង 148 សេះ និថរត់បានល្បឿន 160km/h។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនាមជារថយន្តអគ្គិសនី mid-size sedan រថយន្តស៊េរីថ្មីម៉ូដែល BYD Seal 06 EV គឺមានប្រវែង 4720/1880/1495 mm និងមានគម្លាតកង់មុខក្រោយប្រវែង 2820mm ប្រៀបធៀជាមួយនិងម៉ូដែលមុន Seal 06 GT រថយន្តថ្មីនេះ គឺមានតួខ្លួនវែងជាង 90mm និងកំពស់ខ្ពស់ជាង 5mm។ ប៉ុន្តែបើមើលទៅលើរូបរាងរថយន្ត Seal 06 EV នេះ គឺមានតួខ្លួន អាគុយអគ្គិសនី និងសមត្ថភាពបើកបរ ប៉ុនគ្នាជាមួយនិងម៉ូដែល Qin L EV អញ្ចឹង។ អ្វីដែលពិសេសនោះ គឺវាប្រើប្រាស់នូវប្រព័ន្ធដូចគ្នាតែម្តង។

រថយន្ត Seal 06 EV ថ្មីនេះ នៅតែបន្តការឌីស្សាញរូបរាងដូចគ្នាជាមួយនិងស្ថាបត្យកម្ម “ocean aesthetics” ដែលមាននៅលើរថយន្ត BYD ជាច្រើនទៀតដដែល។ ចំណុចដែលមានការផ្លាស់ប្តូររវាង Seal 06 DM-i plug-in hybrid និងរថយន្តថ្មីនេះ គឺក្រុមហ៊ុននេះ សម្រេចប្រើប្រាស់នូវ BYD logo ថ្មីជំនួសអោយពាក្យចាស់ Build Your Dream។ រថយន្ត Seal 06 EV ត្រូវបានគេបញ្ជាក់ថា មានការប្រើប្រាស់នូវជំនួយការបើកបរ BYD “God’s Eye” C intelligent driving system ដែលគ្រប់គ្នាស្គាល់ថា DiPilot 100 ផងដែរ។ ផ្នែកខាងមុខនៃរថយន្តនេះ គឺមានការប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់។ ថ្មីៗនេះ BYD Seal 06 series មាន 4 ម៉ូដែលហើយនៅលើទីផ្សារ ក្នុងនោះមានដូចជា Seal 06 DM-i និង Seal 06 GT ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy A Series ជំនាន់ថ្មី បានប្រកាសសម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយមុខងារ AI កាន់តែអស្ចារ្យ!

Galaxy A Series ជំនាន់ថ្មី បានប្រកាសសម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយមុខងារ AI កាន់តែអស្ចារ្យ!

ដោយ ប៉េងលីន
Huawei ប្តឹងបុរសម្នាក់ទារសំណង 14 ម៉ឺនដុល្លារពាក់ព័ន្ធនឹងការសរសេររិះគន់រថយន្តប្រណិត Maextro S800

Huawei ប្តឹងបុរសម្នាក់ទារសំណង 14 ម៉ឺនដុល្លារពាក់ព័ន្ធនឹងការសរសេររិះគន់រថយន្តប្រណិត Maextro S800

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ Peugeot  នៅកម្ពុជា

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ Peugeot នៅកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 06 EV បង្ហាញខ្លួននៅលើ MIIT ជាមួយជម្រើស 470km និង 545km

ឡានអគ្គិសនី BYD Seal 06 EV បង្ហាញខ្លួននៅលើ MIIT ជាមួយជម្រើស 470km និង 545km

ដោយ ប៉េងលីន
តើមានរឿងអីហ្នឹង? ហេតុអ្វី Influencer ល្បីៗជាច្រើនពោលពាក្យដូចេ្នះចំពោះទូរស័ព្ទ Samsung Galaxy S25 Series?

តើមានរឿងអីហ្នឹង? ហេតុអ្វី Influencer ល្បីៗជាច្រើនពោលពាក្យដូចេ្នះចំពោះទូរស័ព្ទ Samsung Galaxy S25 Series?

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota C-HR+ អាចនឹងដំណើរការដោយម៉ូទ័រកំលាំង 338 សេះ ហើយត្រៀមចេញលក់នៅឆ្នាំ 2026

ឡានអគ្គិសនី Toyota C-HR+ អាចនឹងដំណើរការដោយម៉ូទ័រកំលាំង 338 សេះ ហើយត្រៀមចេញលក់នៅឆ្នាំ 2026

ដោយ ប៉េងលីន