នេះគឺជាឡានអគ្គិសនី Aion UT ដែលត្រូវបានក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅប្រទេសចិនមួយនេះ ប្រកាសលក់ជាផ្លូវការណ៌ជាមួយតម្លៃចាប់ពី 69,800 យ៉ន់ដែលប្រហែល $9,600 ប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសចិន។ សូមបញ្ជាក់ឲ្យដឹងដែរថា Aion គឺជាក្រុមហ៊ុនផលិតឡានអគ្គិសនី ដែលស្ថិតក្រោមក្រុមហ៊ុនធំ GAC។ ដំបូងឡើយឡាន Aion UT នេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ $13,800 ប៉ុន្តែក្រោយមកក៏បានបញ្ចុះតម្លៃ នៅសល់មិនដល់ 1 ម៉ឺនដុល្លារវិញ។
ថ្វីបើមានតម្លៃធូរថ្លៃមែន ប៉ុន្តែឡានអគ្គិសនី Aion UT គឹមានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនី 1 និងមានប៉ុង 1 ដែលមានកម្លាំង 134 សេះ ហើយផ្តល់ជម្រើសកញ្ចប់អាគុយ ចំនួន 2 ជម្រើស គឺ 34.8 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 330km និងជម្រើសអាគុយទំហំ 44 kWh អាចបើកបរបានចម្ងាយ 420km។ ឡាននេះ ក៏គាំទ្រជាមួយនឹងការសាកភ្លើងល្បឿនលឿនដែរ ដោយសាកភ្លើងពី 30-80% ចាយពេលត្រឹមតែ 24 នាទីប៉ុណ្ណោះ។
បើនិយាយពីរូបរាងវិញឡាន Aion UT ថ្មីនេះ មានការឌីហ្សាញស្អាត បែប Cute ដែលស័ក្កសមមែនទែន សម្រាប់យុវវ័យ ជាមួយនឹងការផ្តល់ជម្រើសពណ៌បែបស្រស់ៗ ហើយមានបំពាក់ចង្កៀងមុខ LED រាងមូល និង យ៉ាន់កង់ទំហំ 16 អ៊ីងមកស្តង់ដារ។ ចំណែកឯផ្នែកខាងក្នុងវិញ វាក៏មានបំពាក់ Option ទំនើបៗគួរសមដែរ ដោយក្នុងនោះរួមមានដូចជា កុងទ័រឌីជីថល ទំហំ 8.8 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ 14.6 អ៊ីង មានមុខងារបញ្ជាដោយសំឡេង, មុខងារជំនួយការបើកបរកម្រិត 2, មុខងារ Built-in WiFi និង ដំបូលកញ្ចក់ធំ Panoramic Sunroof ជាដើម។