no-alternative title
no-alternative title
no-alternative title
no-alternative title

ទំហំថាមពលថ្ម Samsung Galaxy S25 Edge ត្រូវទម្លាយនៅក្នុងវិញ្ញាបនបត្រថ្មី!

Galaxy S25 Edge ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានប្រភពជាច្រើនមុននេះ ទម្លាយថា នឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ ស្របពេលជាអួយគ្នានេះ ថ្មីៗនេះ ក៏មានការបែកធ្លាយអំពីវិមាត្រ ទម្ងន់ និងអេក្រង់ ហើយនិងទំហំគែម bezel របស់ស្មាតហ្វូននេះផងដែរ។ បើតាមការបញ្ជាក់ចេញពីក្រុមហ៊ុន Samsung បានអោយដឹងថា ស្មាតហ្វូនថ្មីនេះនឹងមានភាពធន់ខ្លាំងបំផុតនៅក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge ថ្មីនេះ អាចនឹងមានថាមពលថ្មតូចបំផុត ប្រៀបធៀបជាមួយនិងស្មាតហ្វូននៅក្នុងចំណោមត្រកូល Galaxy S25 Series ដែលបានបង្ហាញវត្តមាននៅលើទីផ្សារនាពេលថ្មីៗនេះ។ នៅក្នុងវិញ្ញាបនបត្រមួយនៅក្នុងដាណាម៉ាកបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 Edge នេះ នឹងមានថាមពលថ្មទំហំ 3,786 mA ឬអាចនិយាយថាទំហំ 3,900mAh។ បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S25 នេះ គឺមានទំហំតិចជាង 100mAh។ បើមើលទៅលើថាមពលថ្មរបស់ស្មាតហ្វូននេះ មិនមែនជាផ្នែកមួយនៃការលក់ទៅលើស្មាតហ្វូន Galaxy S25 Edge នេះទេ។ 

ស្មាតហ្វូន Galaxy S25 Edge ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបញ្ជាក់ថា មានកម្រាស់ស្តើងត្រឹមតែ 5.84mm ប៉ុណ្ណោះ។ ហើយតាមការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនមុននេះ បានអោយដឹងថា ស្មាតហ្វូន S25 Edge នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite SoC, រ៉េមទំហំ 12GB  និងអេក្រង់ល្បឿន 120Hz refresh rate ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 25W wired charging ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយ 2 គ្រាប់ដែលកាមេរ៉ាមួយមានទំហំ 200MP Resolution ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម