no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយតម្លៃ Motorola Edge 60 Series ដែលនឹងលក់លើទីផ្សារអ៊ឺរ៉ុប!

Moto Edge 50 series ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Motorola ត្រូវបានគេមើលឃើញថា ទទួលបាននូវការចាប់អារម្មណ៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូនថ្នាក់កណ្តាល ដោយសារតែការឌីស្សាញរូបរាងដ៏ប្រណីត ហើយនឹងការពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាព និង UI ថ្មីដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យ។ នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Moto G56 និង G86 ក៏ត្រូវបានទម្លាយផងដែរ។ សូមជំរាបថា ស្មាតហ្វូន Edge 50 Pro ត្រូវបានក្រុមហ៊ុនបង្ហាញចេញកាលពីខែមេសាឆ្នាំមុននេះ ហើយក៏បន្តមានវត្តមានរបស់ស្មាតហ្វូន Edge 50 Fusion និង Edge 50 ដែលបង្ហាញខ្លួននៅក្នុងខែឧសភា និងសីហា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានទម្លាយចេញនូវពណ៌ និងតម្លៃរបស់ស្មាតហ្វូន Moto G56 និង G86 នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបហើយ។ បើតាមប្រភពខាងលើនេះនិយាយថា ស្មាតហ្វូន Moto G56 នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ខ្មៅ ខៀវ និង Dill (Light Green) ហើយចំពោះទំហំ 8GB+256GB នឹងមានតម្លៃ 250 អ៊ឺរ៉ូ។ សម្រាប់ស្មាតហ្វូន Moto G86 វិញ គឺមានពណ៌ Cosmic (Light Purple), Red និង  Spellbound (Blue) ដោយទំហំ 8GB+256GB គឺមានតម្លៃ 330 អ៊ឺរ៉ូ។ 

 

ក្រឡេកមកមើលទៅលើស្មាតហ្វូនប្រណិត Motorola Edge 60 series គឺនឹងមាន 3 ម៉ូដែល រួមមានដូចជា Edge 60, Edge 60 Fusion និង Edge 60 Pro។ សម្រាប់ស្មាតហ្វូន  Edge 60 Fusion គឺមានពណ៌ខៀវ និងប្រផេះ ហើយចំពោះទំហំ  8GB+256GBគឺមានតម្លៃ 350 អ៊ឺរ៉ូ។ និយាយពីស្មាតហ្វូន Edge 60 នឹងមានពណ៌ Sea (Blue) ហើយនិងបៃតង ព្រមទាំងមានទំហំដូចគ្នា ខណៈដែលតម្លៃគឺប្រហែលជា 380 អ៊ឺរ៉ូ។ រីឯស្មាតហ្វូន Edge 60 Pro មានតម្លៃខ្ពស់ជាងគេបំផុតគឺ 600 អ៊ឺរ៉ូ  ហើយវាមានពណ៌ខៀវ បៃតង និង Grape (Purple)។ 

កាលពីពេលមុននេះ ស្មាតហ្វូនម៉ូដែល Pro គឺទទួលបានវិញ្ញាបនបត្រជាច្រើនរួចមកហើយ ដោយមានការភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 5,100mAh និងបច្ចេកវិទ្យាសាកថ្មលឿន 68W fast charging ផងដែរ។ មានការអាប់ដេតច្រើនទៅលើថ្មបើមើលទៅលើស្មាតហ្វូន Edge 50 Pro គឺមានថាមពលថ្មត្រឹមតែ 4,500mAh ប៉ុណ្ណោះ។ ស្មាតហ្វូន Edge 60 series អាចនឹងមានប៊ិចមកជាមួយផងដែរ។ ស្មាតហ្វូន Moto Edge 60 series នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនាពេលខាងមុខដូចគ្នា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម