ស្វែងរកពួកយើង:

Loading Ad...

GAC GS4 2027 រថយន្ត SUV ខ្នាតតូចជំនាន់ថ្មី នឹងមានការប្តូររូបរាងថ្មី ដោយមើលទៅដូចរថយន្ត Aion i60 ស្ទើរ 100%

ដោយ

ជុំ ប៉េងលីន

09 មិថុនា 2026 12:15 ថ្ងៃត្រង់

អាន 2 នាទី

Article image
រថយន្ត SUV ជំនាន់ថ្មី GAC GS4 2027 នឹងមានការប្តូររូបរាងថ្មី ដោយមើលទៅដូចរថយន្ត Aion i60 ស្ទើរ 100%
ថ្មីៗនេះ ក្រុមហ៊ុន GAC នៅប្រទសចិន បានធ្វើការបញ្ចេញជម្រើសពណ៌ដែលមាននៅលើរថយន្ត GS4 2027 ដែលជា ប្រភេទ SUV ខ្នាតតូចរបស់ខ្លួន មានការផ្លាស់ប្តូវរូបរាងថ្មីទាំងស្រុង បើធ្វើការប្រៀបធៀបជាមួយនិងម៉ូដែលឆ្នាំចាស់ 2026។ ក្រឡេកមើលទៅលើម៉ូដែលថ្មីនេះ មើលទៅគ្រប់ផ្នែកនៃការឌីស្សាញ គឺមានភាពស្រដៀងនឹង Aion i60 ដែលកំពុងពេញនិយមនៅប្រទេសកម្ពុជា អញ្ចឹង។

យើងនៅមិនទាន់ច្បាស់ 100% ទេ ប៉ុន្តែប្រៀបធៀបនឹងឡាន GS4 2026 កន្លងមក គឺរថយន្តថ្មីនេះ មានមការកែប្រែរូបរាង និងកាងមុខទាំងស្រុង បំពាក់ដោយភ្លើង Daytime 1 ជួរវែងទាំងខាងមុខនិងខាងក្រោយ ។ ប៉ាណារៀបចំបែបរថយន្ត EV បើមិនចាប់អារម្មណ៍ទេ ប្រហែលអាចគិតថា វាជា រថយន្ត EV។ ហើយបើទោះមើលទៅឃើញតូចជាងមុន តែប្រវែងពីកង់មុខទៅកង់ក្រោយ (Wheelbase) វែងជាងមុន ២សង់ទីម៉ែត្រ កាន់តែផ្តល់ផាសុខភាពសម្រាប់អ្នកដំណើរនៅជួរទី២ និងសាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយនិងវត្តមានលើកនេះ GS4 2027 គឺនៅតែប្រើប្រាស់ម៉ាស៊ីនសាំង ធួបូ ទំហំ 1.5L ដដែល គ្រាន់តែមិនទាន់បញ្ជាក់ថាដូចនឹងម៉ូដែលចាស់ ឬក៏ថ្មីនោះឡើយ។ ម៉ាស៊ីននេះ អាចផលិតកម្លាំងបាន 174 សេះ អាចជាន់បានអស់ល្បឿនត្រឹម 185km/h ដែលនេះ គឺមិនមែនជា Performance SUV ទេ ប៉ុន្តែ ក្រុមហ៊ុន ចង់ផ្តោតលើកាសន្សំសំចៃនិងងាយស្រួលជួសជុល។ បើមើលលើរូបរាងរថយន្តយើងសង្កេតឃើញថា GAC ចែករូបរាងនេះជា 3 ប្រភេទផ្សេងគឺ GS4 ប្រភេទសាំងសុទ្ធបំពាក់ Logo GAC និង Aion i60 ប្រភេទ pure EV ប្រើ Logo Aion ហើយនិងចុងក្រោយ i60 REEV ប្រើ Logo GAC ។

Article image
សម្រាប់អ្នកដែលចង់ឃើញរថយន្តនេះផ្ទាល់ អាចទៅមើល Aion i60 សិនក៏បាន ព្រោមើលទៅនឹងមិនសូវខុសគ្នាប៉ុន្មានទេ។ ចុះសម្រាប់អ្នកវិញ តើអ្នកនឹងជ្រើរើសជម្រើសម៉ាស៊ីនមួយណាសម្រាប់រថយន្តដែលមានរូបរាងដូចគ្នាទាំង 3 គ្រឿងនេះ?
GAC GS4 2027 រថយន្ត SUV ខ្នាតតូចជំនាន់ថ្មី នឹងមានការប្តូររូបរាងថ្មី ដោយមើលទៅដូចរថយន្ត Aion i60 ស្ទើរ 100%