ស្វែងរកពួកយើង:

Galaxy S26 Series មានតម្រូវការខ្ពស់! Samsung ពង្រីកសង្វាក់ផលិតកម្មទៅលើ Galaxy S26 និង Galaxy S26 Ultra

ដោយ

ជុំ ប៉េងលីន

10 មេសា 2026 01:07 រសៀល

អាន 2 នាទី

Article image

យោងតាមរបាយការណ៌ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានពង្រីកសង្វាក់ផលិតកម្មទៅលើ Galaxy S26 Series ថែមទៀតហើយនៅថ្ងៃខែនេះ។ តាមប្រភពខាងលើនេះ និយាយថា សម្រាប់ខែមេសានេះ ក្រុមហ៊ុនបច្ចេកវិទ្យាបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នឹងធ្វើការផលិតបន្ថែមស្មាតហ្វូនថ្មីៗទាំងនេះ អោយបាន 2.4 លានគ្រឿង ដោយក្នុងនោះចំនួន 800,000 គ្រឿងសម្រាប់ Galaxy S26 និង 300,000 សម្រាប់ Galaxy S26+ ខណៈដែល 1.3 លានគ្រឿងទៀតសម្រាប់ម៉ូដែល Galaxy S26 Ultra។
Samsung ពង្រីកសង្វាក់ផលិតកម្មទៅលើ Galaxy S26 និង Galaxy S26 Ultra យោងតាមរបាយការណ៌ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានពង្រីកសង្វាក់ផលិតកម្មទៅលើ Galaxy S26 Series ថែមទៀតហើយនៅថ្ងៃខែនេះ។ តាមប្រភពខាងលើនេះ និយាយថា សម្រាប់ខែមេសានេះ ក្រុមហ៊ុនបច្ចេកវិទ្យាបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នឹងធ្វើការផលិតបន្ថែមស្មាតហ្វូនថ្មីៗទាំងនេះ អោយបាន 2.4 លានគ្រឿង ដោយក្នុងនោះចំនួន 800,000 គ្រឿងសម្រាប់ Galaxy S26 និង 300,000 សម្រាប់ Galaxy S26+ ខណៈដែល 1.3 លានគ្រឿងទៀតសម្រាប់ម៉ូដែល Galaxy S26 Ultra។
តាមរយៈតួរលេខខាងលើនេះ បញ្ជាក់ថា ឆ្នាំនេះ វត្តមានរបស់ Galaxy S26 គឺពិតជាល្អមែនទែន គឺមានតម្រូវការច្រើន ខណៈដែល S26 Ultra វិញ លក់វបានច្រើនជាងគេរំពឹងទុក។ ក្រឡេកមក S26+ វិញ គឺលក់បានតិចមែនទែន។ សម្រាប់ការផលិតសរុបនៅក្នុងខែមេសានេះ គឺស្មាតហ្វូន Galaxy S26 មានចំនួន 1.3 លានគ្រឿង និង Galaxy S26 Ultra ចំនួន 1.5 លានគ្រឿង ខណៈដែល Galaxy S26+ គឺមានចំនួន 200,000 ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ដើម្បីសម្រេចបាននូវការផលិតស្មាតហ្វូននៅក្នុងខែមេសានេះ ក្រុមហ៊ុន Samsung គឺបានបញ្ជាទីញនូវសមាសភាគផលិតរួចរាល់តាំងពីខែមីនាមកម្លេះ ដែលពេលនេះ គឺអាចផលិតបានដោយរលូន។ សម្រាប់ឆ្នាំនេះ Galaxy S26 Ultra គឺទទួលបាននូវការគាំទ្រខ្លាំងមែនទែន ដោយសារតែក្រុមហ៊ុនបានសម្រេចដាក់នូវមុខងារពិសេសមួយគឺ Privacy Display feature ដែលវាបានធ្វើអោយអ្នកប្រើប្រាស់មានការចាប់អារម្មណ៍ខ្លាំងមែនទែន។

Article image
ទាក់ទងនឹងសង្វាក់ផលិតកម្មនេះដែរ ក្រុមហ៊ុន Samsung ក៏បានកែសម្រួលទៅលើការផលិតសម្រាប់ស្មាតហ្វូន Galaxy A57 ផងដែរ នៅក្នុងខែមេសានេះ ដោយបន្ថយនៅត្រឹម 1.6 លានគ្រឿង ខណៈដែលការគ្រោងទុក គឺនឹងផលិត 1.8 លានគ្រឿង។ ហើយទៅលើមូដែល Galaxy A17 វិញ ក៏បានបន្ថយការផលិតដូចគ្នា ដោយផលិតត្រឹមតែ 3.9 លានគ្រឿង ខណៈដែលការគ្រោងទុកកាលពីខែមុននេះ គឺមានចំនួន 4.4 លានគ្រឿង។