Galaxy S26 series មានលក់ជាផ្លូវការណ៌នៅលើទីផ្សារជុំវិញពិភពលោកហើយ ខណៈដែលម៉ូដែល Ultra គ្រប់គ្រងដល់ទៅ 70% នៃចំនួននៃការ Pre-Order សរុប

Galaxy S26 series មានលក់ជាផ្លូវការណ៌នៅលើទីផ្សារជុំវិញពិភពលោកហើយ ខណៈដែលម៉ូដែល Ultra គ្រប់គ្រងដល់ទៅ 70% នៃចំនួននៃការ Pre-Order សរុប
យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung គឺមានការប្រកាសលក់ជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S26 series នៅលើទីផ្សារជុំវិញិភពលោកហើយ ដែលតួចលេខនៃការ pre-order ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា មានការកើនឡើងទ្វេរដងប្រៀបធៀបជាមួយនិងជំនាន់មុន។ ឆ្នាំនេះ ទៅលើម៉ូដែល Galaxy S26 Ultra គឺមានការហក់ឡើងខ្នស់ ខណៈដែល 2 ទៀត គឺមិនសូវមានការពេញនិយមទេ។

តាមរបាយការណ៌ Samsung បានបង្ហាញថា Galaxy S26 Ultra គឺបានគ្រប់គ្រងដល់ទីៅ 70% នៃចំនួនសរុបទៅលើការ pre-orders។ សូមជំរាបថា តួរលេខខាងលើនេះ គឺមានការដកស្រង់ចេញពីកូកូរ៉េខាងត្បូង ខណៈដែលទីផ្សារអាមេរិក គឺនៅក្រោម 80%។

សេចក្តីរាយការណ៌នេះ ក៏មានការបន្ថែមពីការលក់ខ្លាំងនៅលើទីផ្សារអឺរ៉ុបផងដែរ ដោយការ pre-orders ទៅលើទីផ្សារនេះ សម្រាប់ Galaxy S26 Ultra គឺមានការកើនឡើង 20% ប្រៀបធៀបជាមួយនិង Galaxy S25 Ultra។ ការកើនឡើងនៃម៉ូដែល Ultra គឺបង្ហាញពីចំនួន 10% ខ្ពស់ជាការបូកចូលគ្នារវាង Galaxy S26 និង S26+ ផងដែរ។ ទៅលើការ Pre-Order សម្រាប់ Galaxy S26 series នៅអឺរ៉ុបនេះ ក៏មានចំនួនច្រើនជាង Galaxy S25 series ផងដែរ។
