ស្វែងរកពួកយើង:

Loading Ad...

Galaxy Z Fold8 មកជាមួយរូបរាងថ្មី wide ខណៈដែល Fold8 Ultra មានគោលដៅក្លាយជាអធិរាជស្មាតហ្វូនអេក្រង់បត់

ដោយ

ជុំ ប៉េងលីន

23 កក្កដា 2026 08:39 ព្រឹក

អាន 3 នាទី

Article image

នៅថ្ងៃនេះ Samsung បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy Z series ហើយដែលឆ្នាំនេះ ទៅលើម៉ូដែល Galaxy Z Fold8 គឺបង្ហាញខ្លួនជាមួយរូបរាងថ្មី wide ខណៈដែល Fold8 Ultra ត្រូវបានគេរាយការណ៌ថា មានគោលដៅក្លាយជាអធិរាជស្មាតហ្វូនអេក្រង់បត់បាន។ ទៅលើរូបរាងរបស់ Samsung Galaxy Z Fold8 គឺមានភាពខុសគ្នាជាមួយនិងង Flip ហើយនឹងស្មាតហ្វូនអេក្រងបត់ដែលចេញនាពេលកន្លងមក។ សម្រាប់ Z Flip8 គឺមានអេក្រង់ខាងក្រៅទំហំ 4.1 អ៊ីង និង Z Fold8 មានអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីង ខណៈដែល Z Fold8 Ultra មានអេក្រង់ខាងក្រៅមានទំហំធំដល់ទៅ 6.5 អ៊ីង។

សម្រាប់អេក្រង់របស់ Z Fold8 នៅពេលដែលបត់ គឺមានទំហំបែប Portrait 5.5 អ៊ីង បង្ហាញចេញនៅលើទម្រង់ 10:16 aspect ratio ដែលមានទៅលើដូចជា mini phones អញ្ចឹង គឺមិនខ្ពស់ដូចរាល់ដងទេ។ ស្មាតហ្វូននេះ មានទទឹង 81.9mm ខណៈដែលកម្ពស់ត្រឹមតែ 123.9mm ប៉ុណ្ណោះ។ បើមើលទៅលើកម្រ៉ាសវិញ គឺត្រឹម 9.7mm នៅពេលដែលបត់ ហើយទៅលើទម្ងន់វិញ គឺ 201g។ ទាក់ទងជាមួយនិងការលាតអេក្រង់វិញ ស្មាតហ្វូននេះ នឹងបង្ហាញចេញបានកម្រិត 16:10 aspect ratio ដែលមើលទៅដូចជាឡែបថបអញ្ចឹង។ និយាយទៅផ្តល់នូវភាពងាយស្រួលសម្រាប់ការទស្សនា និងការលេងហ្គេមតែម្តង។


Article image
ទៅលើការលាតអេក្រង់របស់ Galaxy Z Fold8 គឺមានការបង្ហាញចេញបានកម្រិត 4:3 ជាមួយនិងទំហំអេក្រង់ 7.6 អ៊ីង។ សម្រាប់អេក្រង់ខាងក្រៅ គឺជាប្រភេទ LTPO OLED (1-120Hz) បង្ហាញចេញបានទំហំ 1,248 x 1,972px resolution ខណៈដែលអេក្រង់ខាងក្នុង ក៏ជាប្រភេទអេក្រង់ LTPO OLED panel (1-120Hz) ដូចគ្នា ប៉ុន្តែមានការបង្ហាញចេញបាន 1,848 x 2,448px។ និយាយពីភាពធន់វិញ អេក្រង់នេះ គឺមានកម្រិតពន្លឺ 3,000 nits និងមានការគាំទ្រដោយកម្រិត low-reflection coating។ ទាំងអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នយង គឺមានកម្រិត 428ppi និង 403ppi ដូចគ្នា។


Article image
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold8 ជំនាន់ថ្មីនេះ គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy ដែលដូចគ្នាជាមួយនិងបន្ទះឈីបដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series អញ្ចឹងដែរ ហើយបើមើលទៅលើទំហំវិញ គឺមានរ៉េមទំហំ 12GB និងអង្គចងចាំទំហំចាប់ពី 256GB ដល់ 512GB ហើយក៏មានម៉ូដែលរ៉េម 16GB និងមេម៉ូរី 1TB ផងដែរ។


Article image
Galaxy Z Fold8 មានថ្មទំហំ 4,800mAh ដែលជាធំជាងម៉ូដែលមុន Z Fold7 មានថ្មទំហំត្រឹមតែ 4,400mAh ប៉ុណ្ណោះ ហើយទៅលើកម្លាំងសាកគឺមានកម្រិត 45W fast charging សាក 63% ប្រើពេលត្រឹមតែ 30 ប៉ុណ្ណោះ។ ជាមួយគ្នានេះ ក៏មានារមកជាមួយនូវបច្ចេកវិទ្យាសាក 20W wireless charging ជាមួយ reverse wireless charging ទៀតផង។

ទៅលើប្រព័ន្ធថតរូបវិញ Galaxy Z Fold8 គឺមានកាមេរ៉ាគោលទំហំ 50MP (1.0µm pixels) គាំទ្រដោយ f/1.8 lens, OIS និងអាចហ៊្សូម 2x in-sensor zoom ហើយសម្រាប់ ultra-wide camera វិញក៏មានទំហំ 50MP ដូចគ្នា តែមានទំហំ (0.7µm pixels) និងមាន f/1.9 អាចថតបាន 120° lens។ ចំពោះកាមេរ៉ាមុខទាំងពីរគ្រាប់មានទំហំ 10MP ដូចគ្នា ហើយឡែននេះ គឺមានសិនស័រ 1.12µm និង f/2.2។ កាមេរ៉ានៅលើអេក្រង់ខាងក្រៅ អាចថតបាន 85° lens ខណៈដែលនៅលើអេក្រង់ខាងក្នុងមានអាចថតបាន wider 100° lens។

Article image
Samsung Galaxy Z Fold8 មកជាមួយនិងជម្រើសពណ៌ Graphite, Cream និង Lavender ខណៈដែលការលក់នៅលើ Samsung.com គឺមានមួយពណ៌ទៀត ឡឺ Pistachio។
Galaxy Z Fold8 មកជាមួយរូបរាងថ្មី wide ខណៈដែល Fold8 Ultra មានគោលដៅក្លាយជាអធិរាជស្មាតហ្វូនអេក្រង់បត់