Galaxy Cruiser 700 គឺជារថយន្ត Plug-in-hybrid SUV ដែលមានការឌីស្សាញរូបរាងបែប Boxy ដំបូងរបស់ Geely ហើយរថយន្តស៊េរីថ្មីនេះ ត្រៀមដាក់ចូលទីផ្សារប្រទេសចិនក្នុងឆ្នាំ 2026 នេះ និងទៅដល់ទីផ្សារអន្តរជាតិនៅឆ្នាំ 2027។ Geely Galaxy Cruiser 700 គឺជារថយន្ត off-roader ដែលជម្រុញដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ fluid-coupled dual-motor បំពាក់នៅភ្លៅខាងក្រោយ ដែលមានសមត្ថភាពអាចផលិតកម្លាំងបានដល់ 1,113 សេះ។

Galaxy Cruiser 700 ត្រូវបានគេស្គាល់ថាជា Zhanjian 700 នៅទីផ្សារប្រទេសចិន។ សម្រាប់ម៉ូដែលផលិតកម្មសាកល្បងដំបូងរបស់ Galaxy Cruiser 700 ត្រូវបានក្រុមហ៊ុនធ្វើការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025។ Galaxy Cruiser 700 គឺជារថយន្ត off-road SUV ដំបូងចេញពីម៉ាករថយន្ត Galaxy របស់ Geely។ Galaxy Cruiser 700 នឹងក្លាយជាដៃគូដ៏ស័ក្តិសមក្នុងការប្រជែងទីផ្សារជាមួយនឹង Land Rover Defender។ Geely Galaxy ធ្លាប់បានប្រកាសជាផ្លូវការណ៍ថា Galaxy Cruiser 700 គឺជារថយន្ត off-road SUV ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា plug-in hybrid system ដែលអាចផលិតកម្លាំងសរុបបានដល់ 830kW ឬ 1,113 សេះ។

រថយន្ត off-road PHEV SUV ថ្មីម៉ាក Galaxy នេះ មានទំងន់សរុបប្រមាណ 2,880kg ដែលស្រាលជាងម៉ូដែល Jetour G700 PHEV របស់ Geely ដែលមានទំងន់សរុបប្រមាណ 3,063kg ហើយក៏ស្រាលជាងម៉ូដែល Yangwang U8 របស់ BYD ដែលមានទំងន់សរុប  3,950kg។ Galaxy Cruiser 700 មានបំពាក់នូវម៉ាស៊ីនសាំងសម្រាប់មុខងារ range-extender ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់ ដោយម៉ូទ័រពីរគ្រាប់ខាងក្រោយជាប្រភេទ e-Motor។

Galaxy Cruiser 700 មានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលើដំបូងខាងមុខ សម្រាប់គាំទ្រដ៏ប្រព័ន្ធជំនួយការបើកបរនៃប្រព័ន្ធ G-ASD G-Pilot H5 assisted driving system ដែលមានសមត្ថភាពដំណើរការនូវមុខងារ Navigate On Autopilot (NOA) ទាំងនៅលើផ្លូវល្បឿនលឿន និងផ្លូវក្នុងក្រុង ឬទីប្រជុំជន។

Geely Galaxy Cruiser 700 ក៏គាំទ្រនូវប្រព័ន្ធ dynamic control system ដែលអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់ដែលមានលទ្ធភាពអាចធ្វើគ្រប់គ្រងស្ថិរភាពលំនឹងរថយន្តបានល្អក្នុងល្បឿន 80km/h នៅពេលមានឧបសគ្គបន្ទាន់។ ជាពិសេស Galaxy Cruiser 700 ក៏មានប្រព័ន្ធផ្លាស់ប្តូររបៀបបើកបរប៉ុងមុខ (FWD), ប៉ុងក្រោយ (RWD), និងប៉ុងពីរ (AWD mode) ។


បន្ថែមពីនេះ Cruiser 700 ក៏មានមុខងារបើកបរដំណើរក្តាម ឬ (crab-walking), ប្រព័ន្ធគ្រប់គ្រងការបត់ប្រឡប់ក្រោយ (U-turn), មុខងារគ្រប់គ្រង់រថយន្តនៅពេលបែកកង់ (tire blowout driving modes),ប្រព័ន្ធ continuous automatic obstacle avoidance និងប្រព័ន្ធភ្ជាប់ទំនាក់ទំនងផ្លាយរណប Satellite communication ជាដើម។ Galaxy Cruiser 700 មានកំពស់ 800mm ធៀបពីផ្ទៃដីមកបាតរថយន្ត។

យោងតាមទិន្នន័យលក់ពី China EV DataTracker បានឲ្យដឹងថា Geely Galaxy មានការនាំចេញរថយន្តសរុបបានចំនួន 71,553 គ្រឿង ក្នុងខែឧសភា ឆ្នាំ 2026 ធ្លាក់ចុះប្រមាណ 9.8% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ រថយន្តម៉ាក Galaxy ត្រូវបានចេញលក់នៅទីផ្សារអន្តរជាតិក្រោមម៉ាកយីហោ Geely។ ក្នុងខែឧសភា ឆ្នាំ 2025 សម្ព័ន្ធក្រុមហ៊ុនរថយន្ត Geely Group លក់រថយន្តអគ្គិសនីសរុបទាំងម៉ូដែល BEV និង PHEV សរុបបានចំនួន 133,355 គ្រឿង៕