
កាលពីថ្ងៃទី 28 ខែកុម្ភៈនេះ GWM Chairman លោក Wei Jianjun បានបញ្ចេញនូវវីដេអូថ្មីមួយ ដែលមានការបង្ហើបពីវត្តមានរបស់ឡាន SUV ជំនាន់ថ្មីរបស់ខ្លួន ដោយថែមទាំងមានការបរិយាយភាពប្រណិតរបស់ឡាននេះ រួមនិងការសហការជាមួយនិង Kirin cultural branding ហើយថែមទាំងមានការបញ្ជាក់ពីបច្ចេកវិទ្យាថ្មី Hi4-Z power-split technology របស់ខ្លួនថែមទៀតផង។
ជាមួយនិងការបែកធ្លាយនេះ ក្រុមហ៊ុម GWM នៅមិនទាន់មានការបញ្ជាក់ឈ្មោះឡាននេះនៅឡើយទេ ប៉ុន្តែបើមើលទៅទៅលើការចុះបញ្ជីថ្មីនៅលើ MIIT បានបង្ហាញថា ឡានថ្មីនេះ គឺជា Tank 700 Hi4-Z ដែលជាម៉ូដែល plug-in hybrid។ វីដេអូខាងលើនេះ គឺបានបង្ហាញថា ឡានថ្មីនេ មានរាងជ្រុង ដែលមានការឌីស្សាញឡើងដោយមានការបំផុសគំនិតពីឡាន Tank 700 platform។ នៅលើឡាននេះ មានការបំពាក់សិនស័រមួយនៅលើដំបូលខាងមុខ ដែលនេះត្រូវបានគេជឿជាក់ថា គឺជា GWM Watchtower-style LiDAR ដែលដាក់មកសម្រាប់ជំនួយដល់ប្រព័ន្ធបើកបរឆ្លាតវៃ។

ទៅលើការឌីស្សាញមើលទៅ តួខ្លួនគឺមានការឌីស្សាញជាមួយកាងជុំវិញ ភាគច្រើនឡានថ្មីនេះ គឺផ្តោតទៅលើការបើកបរបែប។ តាមការទម្លាយចេញពី Autohome បានធ្វើការកត់សម្គាល់ថា ផ្នែកខាងមុខនៃឡាននេះ គឺមានការឌីស្សាញដូចគ្នាជាមួយនិងស្រឡាយ Tank 700។ សូមជំរាបថា នៅលើ MIIT គឺមានបង្ហាញពីលក្ខណៈសម្បត្តិទូទៅរបស់ Tank 700 Hi4-Z ហើយ។

ឡានថ្មីនេះ គឺជាប្រភេទឡានដែលប្រើប្រាស់ខ្លាំង គឺវិលកង់ទាំង 4 ហើយនឹងមានការបំពាល់នូវម៉ាស៊ីនកម្លាំង 185 kW ប្រភេទ 2.0-litre turbocharged ហើយនិងមានអមដំណើរដោយម៉ូទ័រ 2 ដែលមានការកម្លាំងដល់ទៅ 715 kW។ នៅលើឡាននេះ គឺបំពាក់នូវអាគុយទំហំ 59.05 kWh ternary (NCM) lithium ផ្គត់ផ្គង់ដោយ by SVOLT ដែលមានសមត្ថភាពអាចបើកបរជាមួយអគ្គិសនីសុទ្ធតាមស្តង់ដារ CLTC-rated បានចម្ងាយ 190 km ខណៈដែលម៉ាស៊ីន គឺស៊ីប្ររង 8.45 L/100km។ ទៅលើការសាក DC fast charging គឺមានកម្លាំង 163 kW ដែលសាកពី 30% ទៅ 80% ប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។

សម្រាប់តម្លៃវិញ Tank 700 Hi4-Z អាចស្ថិតនៅក្នុងចន្លោះ Tank 700 Hi4-T តម្លៃ 428,000 យ៉ន់ (59,030 USD)។ ឡាននេះ នឹងមកប្រជែងជាមួយ Aito M9។
