ម្សិលមិញនេះក្រុមហ៊ុន Great Wall Motor ឬ GWM បានបើកទទួលការកក់មុនជាមួយរថយន្ត off-road PHEV ស៊េរីថ្មីម៉ូដែល Tank 700 Hi7-T និង Tank 700 Hi4-Z សម្រាប់ទីផ្សារប្រទេសចិនជាមួយជម្រើសបីម៉ូដែលផ្សេងគ្នា គឺ Tank 700 Hi4-Z Base មានតម្លៃខ្ទង់ $63,500, Tank 700 Hi4-Z Mid មានតម្លៃខ្ទង់ $69,300 និង Tank 700 Hi4-T មានតម្លៃខ្ទង់ $75,100។

Tank 700 Hi4 Series ថ្មី មានការឌីស្សាញរូបរាងឡើងដោយប្រើប្រាស់នូវភាសារចនា Qilin Design Language ដោយមានការកែប្រែផ្នែកកាប៊ីនខាងក្នុងថ្មី និងផ្នែកខាងមុខថ្មីជាមួយការបំពាក់ចង្កៀងបំភ្លឺប្រភេទ Laser headlight ដែលមានសមត្ថភាពអាចជះពន្លឺបានចម្ងាយដល់ 260 ម៉ែត្រ។ ឡាន off-road PHEV SUV ថ្មីនេះមានតួរខ្លួនប្រវែង 5,105 mm/ ទទឹង 2,061mm/ កំពស់ 1,985mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ នៅលើកាប៊ីនខាងក្នុងរបស់ Tank 700 Hi4 Series មានបំពាក់ដោយអេក្រង់ចំនួន 3 ក្នុងនោះរួមមានអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.6-inch និងអេក្រង់ជាប់ពិដារដំបូលសម្រាប់អ្នកអង្គុយកៅអីជួយក្រោយទស្សនាកម្សាន្តទំហំធំដំដល់ 17.3-inch។ ឡាន Plug-in-hybrid ស៊េរីថ្មីនេះ គាំទ្រដំណើរការដោយ Coffee OS។

បន្ថែមពីនេះ Tank 700 Hi4-Series នៅមានដំឡើងមកជាមួយ Speaker ចំនួន 21 គ្រាប់ដែលអាចបន្លឺសំឡេងខ្លាំងដល់ 2440W, កៅអីជួរមុខមានមុខងារអាចសេរេបានចំនួន 20 របៀប និងអាចបត់បានដល់ 180 ដឺក្រេ ខណៈកៅអីជួរក្រោយអាចបត់មាន 141 ដឺក្រេ។ ជាមួយគ្នានេះ នៅមានទូរទឹកកកចំណុះ 5.4L មានកម្រិតត្រជាក់ពី -6 ទៅ 50 អស្សាសេ។ សម្រាប់ប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរវិញ Tank 700 Hi4 Series មានភ្ជាប់មកជាមួយសែនស័រសរុប 27 គ្រាប់ រួមនឹងសែនស័រ LiDAR គាំទ្រនូវប្រព័ន្ធ Advanced driver assistant ជមួយប្រព័ន្ធ Coffee Pilot 4.0 ដែលគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Drive Thor-U។

នៅលើម៉ូដែល Tank 700 Hi4-Z មានបំពាក់ដោយម៉ាស៊ីន 2.0T Plug-in-hybrid system អាចផលិតកម្លាំងបាន 635 kW (851hp) ជាមួយកញ្ចប់ថ្មទំហំ 59.05kWh ដែលសាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 190km (WLTC) និងដល់ 1,191km នៅពេលបើកគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ Tank Hi4-Z អាចអូសសណ្តោងទំងន់បាន 750kg ដោយមិនប្រើប្រព័ន្ធ Brake និងដល់ 2,500km នៅពេលប្រើប្រព័ន្ធ brake។ ចំនែកម៉ូដែល Tank 700 Hi4-T វិញមានបំពាក់មកជាមួយម៉ាស៊ីន 3.0T V6 Plug-in-hybrid system ដែលអាចផលិតកម្លាំងបានដល់ 385kWh រួមជាមួយកញ្ចប់ថ្មទំហំ 37.1kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 90km តាមស្តង់ដារ WLTC៕