Haval ដែលជាម៉ាកយីហោរថយន្តស្ថិតក្រោមដំបូលរបស់ GWM បានធ្វើការប្រកាសចេញរថយន្ត Plug-in-hybrid SUV ស៊េរីថ្មីម៉ូដែល Haval GWM H10។ រថយន្ត Plug-in-hybrid ស៊េរីថ្មីនេះ គឺស្ថិតនៅលំដាប់ខ្ពស់ជាងម៉ូដែល Haval H9 និងមានជម្រើសពីរម៉ូដែលផ្សេងគ្នា គឺម៉ូដែលមាន 5-កៅអី និង 6-កៅអី។
Haval GWM H10 ស្ថិតក្នុងស្រឡាយរថយន្ត Large-size off-road SUV ដែលមានការឌីស្សាញរូបរាងខាងក្រៅបែប boxy-body ដោយប្រើគ្រោងឆ្អឹងថ្មី Global One platform របស់ក្រុមហ៊ុន។ H10 ម៉ូដែល 5-កៅអី មានប្រវែងតួរខ្លួន 5,138mm/ ទទឹង 2,050mm/ កំពស់ 1,970mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,000mm ខណៈម៉ូដែល 6-កៅអី មានតួរខ្លួនវែងជាងឡើងដល់ 5,299mm។
ផ្នែកខាងមុខរបស់ Haval GWM H10 មានការឌីស្សាញរំលេចដោយបណ្តុំភ្នែកចង្កៀងធំបែប ឬ Large blocky headlamps, មានសែនស័រ LiDAR នៅលើដំបូលខាងមុខ, ទ្វារក្រោយបើកទៅចំហៀងមានភ្ជាប់នូវកង់សាគូ, ដៃទ្វារធម្មតា ឬ Traditional-door-handle, កញ្ចក់មើលក្រោយធំ និងមានកាងដំបូលស្រាប់ភ្ជាប់ដាក់អីវ៉ាន់។ ចូលមកក្នុងកាប៊ីនរបស់ Haval GWM H10 មានការបំពាក់ដៃចង្កូតរាងរង្វង់មានបីកាំ, អេក្រង់កម្សាន្តធំប្រភេទ Floating Touchscreen និងអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD។
ចង្កឹះលេខរបស់ Haval H10 ស្ថិតនៅជាប់នឹងដៃចង្កូត ដែលធ្វើឲ្យផ្នែកកណ្តាលមានភាពស្រឡះល្អ ដោយមានទូរទឹកកក កន្លែងដាក់កែវទឹកពីរ និងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែ រួមនឹងមានប៊ូតុងប្រភេទ Physical Button សម្រាប់បញ្ជាមុខងារមួយចំនួននៅពីក្រោមរន្ធខ្យល់ម៉ាស៊ីនត្រជាក់ ហើយក៏មានអេក្រង់ភ្ជាប់ពិដានដំបូលសម្រាប់អ្នកអង្គុយកៅអីក្រោយមើលកម្សាន្តផងដែរ។

Haval GWM H10 ដំណើរការដោយប្រព័ន្ធ Hi4 Plug-in hybrid ដែលគាំទ្រដំណើរការដោយម៉ាស៊ីនសាំង 1.5-litre ICE កម្លាំង 165 សេះ និងភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ DHT ស្វ័យប្រវត្តិ 4-វគ្គ។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានប្រព័ន្ធម៉ូទ័រអគ្គិសនីដែលបំពាក់នៅលើ H10 មិនទាន់បង្ហាញនោះទេក្នុងពេលនេះ។
Haval GWM H10 ក៏នឹងមានម៉ូដែលខ្លាំងមួយទៀតផងដែរ ដោយប្រើប្រាស់ម៉ាស៊ីនសាំង 2.0-litre មានកម្លាំង 235 សេះ។ ឡាន PHEV off-road SUV ស៊េរីថ្មីនេះ មានបំពាក់មកជាមួយកញ្ចប់ថ្មទដែលមានទំហំ 42.8kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយពី 176km ទៅ 180km។ ដោយឡែកសម្រាប់រថយន្តចម្ងាយបើកបរសរុប និងតម្លៃរបស់ Haval GWM H10 នៅមិនទាន់បានបង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ៕