Great Wall Motor ឬ GWM បានប្រកាសចេញលក់ Pre-sale រថយន្ត Flagship Plug-in-hybrid SUV ស៊េរីថ្មីម៉ូដែល Haval GWM H10 នៅទីផ្សារប្រទេសចិនក្នុងរយះពេលកំណត់ជាមួយតម្លៃខ្ទង់ $31,700 ខណៈតម្លៃលក់ស្តង់ដារ គឺ $32,500។ Haval GWM H10 មានជម្រើសចំនួន 4 ម៉ូដែលផ្សេងគ្នាទាំងជម្រើសម៉ូដែល 5-កៅអី និង 6-កៅអី។ រថយន្ត SUV ស៊េរីថ្មីនេះ ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Hi4 Plug-in-hybrid របស់ GWM និងមានបំពាក់នូវប្រព័ន្ធស៊ិនស័រ LiDAR មកស្តង់ដារ នៅលើគ្រប់ម៉ូដែលតែម្តង។

Haval GWM H10 ម៉ូដែល 5-កៅអី មានតួរខ្លួនប្រវែង 5,138mm ខណៈម៉ូដែល 6-កៅអីមានប្រវែង 5,299mm ហើយទាំងពីរម៉ូដែល គឺមានទទឹង 2,050mm/ កំពស់ 1,970mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm ដូចគ្នា។ H10 មានការឌីស្សាញរូបរាងខាងក្រៅបែប boxy-body ជាមួយការបំពាក់កង់សាគូនៅទ្វារក្រោយបើកទៅចំហៀងស្តាំដៃដូចរថយន្ត off-road SUV ផ្សេងៗទៀតដែរ។

ហើយគ្រប់ជម្រើសម៉ូដែល H10 ទាំងអស់ គឺដំណើរការនៅលើប្រព័ន្ធ Hi4 Plug-in-hybrid ជំនាន់ទីពីររបស់ GWM គាំទ្រដោយម៉ាស៊ីនសាំង 1.5-litre turbocharged កម្លាំង 123kW ជាមួយកញ្ចប់ថ្ម Lithium Ion phosphate (LFP) ទំហំ 42.8kWh ដូចគ្នា។

ប្រព័ន្ធ Hi4 PHEV នៅលើ H10 អាចបង្កើតថាមពលកម្លាំងបានដល់ 440kW និងកម្លាំងរមួល 722N.m អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេល 4.9 វិនាទី។ Haval GWM H10 អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 180km ក្រោមស្តង់ដារ WLTC ខណៈក្រោមស្តង់ដារ CLTC វិញ អាចបើកបាន 232km និងដល់ 1,404km នៅពេលសាកភ្លើង និងចាក់សាំងពេញម្តង។

ចំពោះកម្រិតស៊ីសាំងវិញ គឺខ្ទង់ 0.87L/100km តាមស្តង់ដារ WLTC ប៉ុន្តែ ប្រសិនបើកកម្រិតភាគរយថាមពលថ្មនៅទាប ការប្រើប្រាស់សាំងគឺឡើងដល់ 6.6L/100km។ Haval GWM H10 ក៏នឹងមានជម្រើសម៉ូដែលប្រើម៉ាស៊ីន 2.0-litre turbocharged កម្លាំង 175kW ផងដែរ ប៉ុន្តែ បច្ចុប្បន្នក្រុមហ៊ុនចេញលក់តែម៉ូដែលប្រើម៉ាស៊ីន 1.5-litre ប៉ុណ្ណោះ។

ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការអ្នកបើកបរវិញ Haval GWM H10 គាំទ្រដោយប្រព័ន្ធ Coffee Pilot 3 intelligent driving assistance system ដោយមានបំពាក់នូវប្រព័ន្ធស៊ិនស័រជំនួយមកស្តង់ដារ រួមនឹង LiDAR Sensor។ ប្រព័ន្ធនេះ គាំទ្រដំណើរការដោយស៊ិនស័រឆ្លាតវៃចំនួន 27 គ្រាប់ មានសមត្ថភាពអាច គណនាឧបសគ្គបានក្នុងចម្ងាយដល់ 250m ដោយក្នុងនោះសម្រាប់ lateral tracking បានចម្ងាយ 120m និង rear-monitoring បានចម្ងាយដល់ 150m។


 ផ្នែកកាប៊ីនក្នុងរបស់ Haval GWM H10 មានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch, មុខងារ SR-HUD ទំហំ 29-inch មានកម្រិតពន្លឺ 13,000nits និងអេក្រង់កម្សាន្តភ្ជាប់នៅលើពិដានដំបូលទំហំ 17.3-inch។ បន្ថែមពីនេះ ក៏មានទូរទឹកកកចំណុះ7.7 លីត្រ, តុបត់កៅអីជួរទីពីរអាចទ្រទំងន់បាន 10kg រួមនឹងកញ្ចក់ឯកជនភាព និងរបាំងការពារបន្លឺថ្ងៃនៅទ្វារខាងក្រោយជាដើម៕