ក្រុមហ៊ុន Honda Australia ត្រៀមធ្វើការប្រកាសចេញលក់ឡានប្រភេទ Hybrid ស៊េរីថ្មីឆ្នាំ 2026 Honda CR-V នៅក្នុងទីផ្សារអូស្ត្រាលីក្នុងខែមេសា ខាងមុខនេះ។ គ្រួសារឡាន Honda CH-V 2026 ដែលត្រៀនប្រកាសចេញលក់នៅខែក្រោយនេះ រួមមានម៉ូដែលប្រើម៉ាស៊ីន Hybrid ចំនួន 3 មានដូចជា e:HEV, e:HEV L, e:HEV RS hybrid និង e:HEV LX AWD។ សម្រាប់ Honda CR-V 2026 ម៉ូដែលធម្មតា VTi X មិនប្រើ Hybrid មានតម្លៃខ្ទង់ $44,900 ថ្លៃជាងម៉ូដែលមុនប្រមាណ $3,000។ ឡាន CR-V ឆ្នាំ 2026 គ្រប់ម៉ូដែលត្រូវបានធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធកម្មវិធីកម្សាន្តថ្មីដែលមានភ្ជាប់មកជាមួយកម្មវិធីថ្មីៗរួមបញ្ចូលទាំងកម្មវិធី Map និង PlayStore ជាដើម។
សម្រាប់ម៉ូដែល CR-V 2026 ម៉ូដែល 7-កៅអី ប្រើម៉ាស៊ីសាំង VTi L7 Petrol ដំណើរការដោយប៉ុងមុខ (FWD) មានតម្លៃ $54,900 ឡើងថ្លៃជាងមុខប្រមាន $1,400។ ដោយឡែកសម្រាប់ម៉ូដែល Honda CR-V 2026 ប្រើម៉ាស៊ីន Hybrid វិញ គឺមានតម្លៃខ្ទង់ $49,900 សម្រាប់ម៉ូដែល e:HEV L មានតម្លៃធូរថ្លៃជាងម៉ូដែល e:HEV RS Hybrid ឆ្នាំ 2025 ប្រមាណ $10,000។ ក្រុមហ៊ុន Honda Australia បានឲ្យដឹងថា សម្រាប់ CR-V 2026 ម៉ូដែល 7 កៅអី គឺប្រើប្រាស់ម៉ាស៊ីនសាំងប្រភេទ turbo-petrol VTi X7 ខណៈម៉ូដែល Hybrid ប្រភេទ 5-កៅអី FWD និង AWD ប្រើម៉ាស៊ីន VTi L ចំនែកម៉ូដែល AWD ប្រើប្រាស់ម៉ាស៊ីន VTi LX Hybrid ដែលកាត់បន្ថយកម្រិតស៊ីសាំងពី 7.1L/100km មកនៅត្រឹមចន្លោះ 5.5L/100km សម្រាប់ម៉ូដែល FWD និង 5.7L/100km សម្រាប់ម៉ូដែល AWD។
លោក Robert Thorp នាយកចាក់ការទូទៅផ្នែក Automotive របស់ក្រុមហ៊ុន Honda Australia បានលើកឡើងថា “ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការប្រើប្រាស់ឡានប្រភេទ Hybrid ក្នុងទីផ្សារអូស្ត្រាលី” គឺជម្រុញឲ្យ Honda ធ្វើការប្រកាសចេញបន្ថែមនូវរថយន្ត Honda CR-V ស៊េរីថ្មីប្រភេទ Hybrid ដើម្បីបំពេញតម្រូវការទីផ្សារ បង្កើនការលក់ និងប្រកូតប្រជែងទីផ្សារក្នុងតំបន់។ សម្រាប់រថយន្ត SUV ប្រភេទ Hybrid ដែលលក់ដាច់ជាងគេក្នុងទីផ្សារអូស្ត្រាលី គឺជា Toyota RAV4 ដែលបានចេញលក់ចាប់តាំងពីពាក់កណ្តាលឆ្នាំ 2024 ហើយសម្រាប់ជំនាន់ថ្មីរបស់ RAV4 ឆ្នាំ 2026 ដែលត្រៀមចេញលក់នៅចុងឆ្នាំនេះ គឺនឹងមានម៉ូដែល Plug-in-hybrid មួយទៀតផងដែរ។
ក្រុមហ៊ុន Honda បានបង្ហាញពីការពង្រីកឡាយឡាន Hybrid គ្រួសារ CR-V រួមនឹង Civic, HR-V និង ZR-V ដំបូងក្នុងទីផ្សារអូស្ត្រាលីកាលពីខែឧសភា ឆ្នាំ 2024 និងបានប្រកាសចេញលក់ម៉ូដែលបច្ចុប្បន្នក្នុងប្រទេសអូស្ត្រាលីក្នុងខែកញ្ញា ឆ្នាំ 2023។ ដូចគ្នានឹងម៉ូដែល Honda ZR-V, Civic និង Accord ដែរ ដោយម៉ូដែល CH-V Hybrid ឆ្នាំ 2026 ប្រើប្រាស់ម៉ាស៊ីនសាំង 2.0-litre មាន 4-ស៊ីឡាំង ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន 135kW និងកម្លាំងរមួល 335Nm និងភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខអេឡិចត្រូនិច E-CVT Automatic Transmission។
ចំនែកម៉ូដែល CR-V 2026 ប្រើប្រាស់ម៉ាស៊ីនសាំងសុទ្ធ បានបំពាក់ម៉ាស៊ីនប្រភេទ Turbocharged 1.5-Litre មាន 4-ស៊ីឡាំង អាចផលិតកម្លាំងបាន 140kW និងកម្លាំងរមួល 240Nm ភ្ជាប់ដំណើរការដោយប្រអប់ CVT Automatic។ នៅលើម៉ូដែល Honda CR-V 2026 ម៉ូដែលប្រើម៉ាស៊ីន petrol VTi X និង e:HEV X hybrid បំពាក់យ៉ាន់កង់ទំហំ 18-inch ប្រភេទ Alloy wheel, ប្រើប្រាស់ប៊ូតុង push-button gear selector, មាន paddle shifter សម្រាប់គ្រប់គ្រងប្រព័ន្ធហ្វ្រាំង និងមានអេក្រង់បង្ហាញព័ត៌មានទំហំ 10.2-inch។ ខណៈម៉ូដែល e:HEV L មានបន្ថែមនូវប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ។
Honda CR-V ឆ្នាំ 2026 គ្រប់ម៉ូដែលប្រើប្រាស់កៅអីស្បែកប្រភេទ upholstery, មានមុខងារកំដៅសម្រាប់កៅអីខាងមុខ, មាន memory set សម្រាប់កៅអីអ្នកបើក, កញ្ចក់ក្រោយជាប្រភេទ privacy glass, កញ្ចក់មើលក្រោយប្រភេទ auto-dimming rear-view mirror និងមាន roof rails ផងដែរ។ ចំនែកម៉ូដែល e:HEV LX AWD ប្រើប្រាស់យ៉ាន់កង់ទំហំ 19-inch ប្រភេទ Alloy wheel, បំពាក់ Speak ម៉ាកBoss ចំនួន 12 គ្រាប់, មានវិឡុប្រភេទ Digital Radio, ប្រព័ន្ធភ្លើង Ambient lighting តាមកាប៊ីន និងកញ្ចក់មើលក្រោយប្រភេទកញ្ចក់ក្តោបស្វ័យប្រវត្តិ (auto-folding side mirror)។
សម្រាប់ម៉ូដែលកំពូល ឬ Flagship ជាងគេក្នុងជំនាន់ CR-V 2026 គឺជាម៉ូដែល e:HEV RS hybrid ដោយម៉ូដែលនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (AWD), មានប្រព័ន្ធ Head up display, កៅអីខាងមុខជាប្រភេទកៅអីខ្យល់ កៅអីជួរក្រោយមានមុខងារកំដៅ និងដៃចង្កូតមានមុខងារកំដៅផងដែរ។ Honda 2026 e:HEV RS Hybrid មានតម្លៃខ្ទង់ $64,400 ថ្លៃជាងម៉ូដែលមុនខ្ទង់ $4,500 ស្របពេលដែលម៉ូដែល e:HEV LX និង e:HEV L មានតម្លៃថ្លៃជាងមុនខ្ទង់ $1,400 និង $4,500៕






