Honor 600 Series ស្មាតហ្វូនស៊េរីថ្មី ដែលឌីស្សាញស្ទីលដូច iPhone 17 Pro នោះ ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសសចេញជាផ្លូវការណ៌នៅលើទីផ្សារសកលនាថ្ងៃទី 22 ខែមេសាខាងមុខនេះហើយ។ ប៉ុន្តែយោងតាមរបាយការណ៌ថ្ងៃនេះ បង្ហាញថា លក្ខណៈសម្បត្តិទូទៅស្មាតហ្វូននេះ គឺបានបង្ហាញនៅលើវិបសាយក្នុងប្រទេសហ្វីលីពីនហើយ។ តាមការបញ្ជាក់ខាងលើនេះ និយាយថា ស្មាតហ្វូន Honor 600 series នឹងមាន 2 ម៉ូដែលគឺមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro ហើយនឹងមានមកជាមួយនូវកាមេរ៉ា 200MP ultra-clear night camera ដូចគ្នា។
ទៅលើការឌីស្សាញរូបរាងរបស់ Honor 600 series នេះមើលទៅគឺដូចគ្នាជាមួយនិង iPhone 17 Pro ស្មាតហ្វូនជំនាន់ថ្មី របស់ Apple អញ្ចឹង។ សម្រាប់ភាពខុសគ្នារវាង Honor 600 និង Honor 600 Pro គឺមានទៅលើតែម៉ូឌុលកាមេរ៉ា oval-shaped sensor ring តែប៉ុណ្ណោះ។ ស្មាតហ្វូនទាំងពីរនេះ គឺមានជម្រើសពណ៌ Golden White, Black និង vibrant orange។
ស្មាតហ្វូន Honor 600 series មានការប្រើប្រាស់អេក្រង់ថ្មី តែមិនទាន់បានបញ្ជាក់ទេ គ្រាន់តែដឹងថា មានកម្រិតពន្លឺដល់ទៅ 8000nits maximum brightness។ ដូច្នេះអ្នកប្រើប្រាស់នឹងអាចមើលព័ត៌មានផ្សេងៗលើអេក្រង់ស្មាតហ្វូនបានកាន់តែច្បាស់បើទោះបីជាស្ថិតនៅក្រោមពន្លឺថ្ងៃក៏ដោយ។ Honor 600 មានការប្រើប្រាស់ឈីប Snapdragon 7 Gen 4 ខ្លាំងជាងមុន 27% ទៅលើ CPU performance boost និង 30% GPU ទៅលើ performance improvement, ហើយនិង 65% ទៅលើ optimized NPU performance។
ចំពោះ Honor 600 Pro វិញ គឺមានការប្រើប្រាស់ឈីប Snapdragon 8 Elite ខ្លាំងជាងមុន 45% ទៅលើ CPU multi-core performance, 40% ទៅលើ GPU performance និង 45% ទៅលើ AI performance។Honor 600 មានកាមេរ៉ាគោលទំហំ 200MP ultra-clear AI main camera គាំទ្រដោយសិនស័រ 1/1.4 អ៊ីង flagship ultra-clear image sensor និងកាមេរ៉ាទីពីរទំហំ 12MP ultrawide-angle lens ថតបាន 112° field of view រួមនិង color temperature sensor ខណៈដែលទីបីកាមេរ៉ាមុខ មានទំហំ 50MP portrait selfie camera។ សម្រាប់ម៉ូដែល Pro មានកាមេរ៉ាគោលទំហំ 200MP ultra-clear AI និងគ្រាប់ទីពីរទំហំ 12MP ultrawide-angle shooter ខណៈដែលទី 3 មានទំហំ 50MP periscope telephoto ហ៊្សូម 3.5x optical zoom រួមនិង color temperature sensor ខណៈដែលកាមេរ៉ាមុខមានទំហំ 50MP portrait selfie ។
បន្ថែមពីនេះ កាមេរ៉ា Honor 600 series ក៏មានការគាំទ្រដោយ CIPA 6.5 advanced stabilization សម្រាប់ជំនួយដល់ការថត និង AI Color Engine សម្រាប់កំណត់ពណ៌ true-to-life shades ហើយនិង AI enhanced night photography, AI Super Zoom 2.0, One-Tap Magic Color ក៏ដូចជា AI Image to Video 2.0, Cinematic-level VFX ព្រមទាំង AI button to shoot in seconds ផងដែរ។
Honor 600 series មានថ្មទំហំ 7000mAh គាំទ្រកម្លាំងសាក 80W wired និង 50W wireless ហើយនិង 27W wired reverse charging ទៀតផង។ មកដល់ពេលនេះ មិនទាន់មានតម្លៃច្បាស់ពីស្មាតហ្វូនថ្មីនេះនៅឡើយទេ.




